ក្រុងព្យុងយ៉ាង ៖ ទំនងជាមានភាពតានតឹងមែនទែនហើយ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានចេញការព្រមានឲ្យស្ថានកុងស៊ុល និងស្ថានទូត ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ ាង ក្នុងនោះមានកម្ពុជាផងដែរ ចាប់ផ្តើមចាត់វិធានការជម្លៀសប្រ ជាជនរបស់ខ្លួន ចេញពីប្រទេសកូរ៉េខាងជើង ព្រោះលទ្ធភាពនៃការវាយប្រហារមីស៊ ីល នឹងមានក្នុងពេលឆាប់ៗនេះ។
សារព័ត៌មានរបស់កូរ៉េខាងជើងបានរា យការណ៍ថា ខណៈកូរ៉េខាងជើង ត្រៀមខ្លួនរួចរាល់ ដើម្បីការវាយប្រហារនុយក្លេអ៊ែរ គឺគេទុកពេល៥ថ្ងៃឲ្យស្ថានទូតអង់គ ្លេស
និងមន្ត្រីទូតការបរទេសផ្សេងទៀត ក្នុងទីក្រុងព្យុងយ៉ាង ជម្លៀសប្រជាជនចេញ។
ស្ថានទូតបរទេស ដែលមានមូលដ្ឋាននៅកូរ៉េខាងជើង មានដូចជាប្រទេសកម្ពុជា វៀតណាម
ឡាវ ម៉ាឡេស៊ី ចិន ប៊ុលការី ប្រេស៊ីល គុយបា សាធារណរដ្ឋឆែក អេស៊ីល អាល្លឺម៉ង់
ឥណ្ឌា អ៊ីរ៉ង់ ម៉ុងហ្គូលៀ នីហ្ស៊េរីយ៉ា ប៉ាគីស្ថាន ប៉ូឡូញ រូម៉ានី រូស្ស៊ី
ស៊ុយអ៊ែត ស៊ីរៀ និងចក្រភពអង់គ្លេស។
រដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំផែនការជម្លៀសប្រជាជនអ ូស្ត្រាលី រាប់ពាន់នាក់ចេញពីកូរ៉េខាងត្បូង ។ ចំណែកប្រទេសថៃ ក៏មានផែនការត្រៀមជម្លៀសប្រជាជនខ ្លួនប្រមាណជា ៤៣.០០០ នាក់ ចេញពីកូរ៉េខាងត្បូង ក្នុងរយៈពេល ៤៨ម៉ោង តាមរយៈយន្តហោះដឹកជញ្ជូនយោធាប្រភ េទ C-130 ពីរគ្រឿង និងយន្តហោះដឹកអ្នកដំណើរ Airbus A310 មួយគ្រឿង ក្នុងករណីមានផ្ទុះសង្គ្រាម ។ កូរ៉េខាងជើងបានបញ្ជូនមីស៊ីលរយៈច ម្ងាយមធ្យមរបស់ ខ្លួនទៅកាន់ឆ្នេរសមុទ្រភាគខាងកើ ត តម្រង់ទៅកាន់កូរ៉េខាងត្បូង និងជប៉ុន និងប្រកាសអាសន្នទូទាំងប្រទេស ត្រៀមវាយប្រហារនុយក្លេអ៊ែរលើសហរ ដ្ឋអាមេរិក។
ចំណែកនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភពីលទ្ធភ ាពនៃការផ្ទុះសង្គ្រាម
ដោយទាមទារឲ្យរដ្ឋាភិបាលខ្មែរ ចាត់វិធានការភ្លាមៗ នៅគ្រា ដែលកូរ៉េខាងជើង
កំពុងប្រកាសអាសន្ន។ តាមការប៉ាន់ស្មាន ពលករកម្ពុជា
ដែលកំពុងបម្រើការងារនៅកូរ៉េខាងត ្បូង មានប្រមាណជាង៣ម៉ឺននាក់ ដែលកំពុងធ្វើការនៅតាមចម្ការ រោងចក្រ និងនៅតាមផ្ទះ។ ពួកគេអាចរកប្រាក់ចំណូលច្រើនជាងក ម្ពុជា រហូតដល់២៨០០ដុល្លារ ក្នុងមួយខែ៕
ក្រុងព្យុងយ៉ាង ៖ ទំនងជាមានភាពតានតឹងមែនទែនហើយ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានចេញការព្រមានឲ្យស្ថានកុងស៊ុល
សារព័ត៌មានរបស់កូរ៉េខាងជើងបានរា
រដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំផែនការជម្លៀសប្រជាជនអ
ចំណែកនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភពីលទ្ធភ