សូមអភ័យទោស ទុកជាមុនុ-----
- អត្ថបទ ពាក្យពេជ សំដី អក្សរ សំណេរ ។ល។ ---- អត្ថន័យ ខ្លឹមសារ----។ល។ ទាំងអស់ ពំបានត្រួតពិនិត្យ គ្រប់គ្រាន់ទេ
- ជ្រុងមួយ ភូមិមួយ មានផលិតផល ច្រើនៗ---- ហើយក៏មាន គំនិតខុសគា្នច្រើនៗ----អ្វីៗមិនល្អបោះចោល សូមរក្សាទុកអ្វីៗដែលល្អមានពាក្យ សុភាសិត និយាយថា និយាយច្រើន ធ្វើច្រើន ខុសច្រើន --- បើមិនចង់អោយខុសកុំធ្វើ បើមិនធ្វើបានអ្វីរីកចំរើនទៅមុខ---
ដឹងគេ ដឹងយើង ប្រយុទ្ធ១០០ដង ឈ្នះ១០០ដង - ចេះទទួលខុសនិងត្រូវ -ឈ្នះអ្វីៗ មិនស្មើ ឈ្នះខ្លួនឯង - រួមគ្នាផ្តល់ចំនេះដឹងល្អៗសំរាប់សង្គមយើង--- អត្ថបទដើម និង សូមផើ្ញរ

នាទី អ្នកកំណាព្យ របស់ ប្រិយមិត្ត ហ្វេសបុក
សូមជូនកំណាព្យ « ថាគេមិនល្អ តើយើងបវរប៉ុនណាដែរ ?! »
១. ពាក្យស្លោកមួយឃា្លបានចែងមកថា.....ជារឿងធម្មតាទេកើតជាមនុស្ស
តែងតែមើលឃើញនូវទោសកំហុស........អ្នកដទៃនោះដែលខុសពីយើង !
២. ពិតមែនហើយថាកើតមកជាមនុស្ស....មិនអាចគេចខុសមិនអាចរុងរឿង
ធ្វើល្អគ្រប់ពេលជាមនុស្សថ្កុំថ្កើង.............ដែលមិនធ្វើឡើងកំហុសអ្វីមួយ !
៣. អ្នកខ្លះធ្លាប់ធ្វើខ្លះអាចនឹងធ្វើ .............គ្មានជនប្រសើរដែលមិនចេះព្រួយ
ថាខ្លួននឹងអាចធ្វើខុសអ្វីមួយ..................ហើយគ្មានអ្វីជួយអោយសុក្រឹតឡើយ !
៤. ដូច្នេះមានតែខិតខំព្យាយាម ..............មិនគួរនៅស្ងៀមធ្វើឫកព្រងើយ
ត្រូវរកវិធីការពារអោយហើយ .............. ឱពួកយើងអើយសូមខំធ្វើល្អ !
៥. បើចង់ធ្វើល្អត្រូវតែរិះគិត...................ថាមានអ្វីពិតជួយអោយបវរ
ជួយអោយរូបយើងដើរតាមផ្លូវធម៌....... មានចិត្តត្រេកអរសាងតែកុសល !
៦. មានមតិខ្លះបានចោទឡើងថា ...........ក្រោយសង្កេតការណ៍គេសែននឹកឆ្ងល់
ថាមនុស្សភាគច្រើនបានតែពន្យល់ ...... .ពេលបានឃើញផលខូចដូចគេដែរ !
៧. ដូច្នេះគេសំរេចចិត្តគិតថា .............. មិនគួរវោហារខំប្រឹងជួយកែ
ព្រោះខ្លួនមិនល្អជាងអ្នកផ្សេងទេ ...... បើខំប្រឹងកែក៏គ្មានន័យអ្វី !
៨. តែមិនគួរគិតដូច្នេះនោះទេ.............. យើងជាកូនខ្មែរគួរខំកែឆ្នៃ
កែខ្លួនអោយល្អនិងអ្នកដទៃ.............. ទោះតិចច្រើនក្តីត្រូវតែជួយគ្នា !
៩. ពិតមែនហើយថាមនុស្សភាគច្រើន មិនខំចំរើនធម៌អាថ៌ភាវនា
ឬរកវិធីណាមួយការពារ ....................ខិតខំរក្សាចិត្តអោយបវរ !
១០. បើយើងគិតតែខំប្រឹងបន្ទោស .......តែគ្មានចិត្តស្មោះខំប្រឹងធ្វើល្អ
អោយបានមាំមួនគោរពព្រះធម៌...........នោះក៏មិនល្អដូចជាគេដែរ !
១១. ដូច្នេះគួរតែស្មោះត្រង់ជួយគ្នា....... ដោយចិត្តសាមគ្គាខិតខំជួយកែ
កែទាំងរូបគេនិងខ្លួនយើងដែរ .............មិនត្រូវកែប្រែធ្វើល្អជានិច្ច !
១២. បើតាមព្រះពុទ្ធមានវិបស្សនា .......នាំចិត្តជ្រះថ្លាដោយឥតមានល្បិច
ទាំងអ្នកទាំងខ្ញុំអាចល្អជានិច្ច.............. បើយើងមិនភ្លេចខំប្រឹងបដិបត្តិ !
១៣. ក្រៅពីព្រះពុទ្ធមានព្រះផ្សេងទៀត អាចជួយសំអាតចិត្តល្អម៉ឺងម៉ាត់
តែត្រូវគោរពអោយបានម៉ត់ចត់............មិនត្រូវអោយភ្លាត់គោរពលេងៗ !
១៤. ខ្ញុំសូមជំរាបបញ្ជាក់ផងថា ............ក្បួនវិបស្សនាមិនមែនជាល្បែង
មិនមែនជំនឿឥតភាពជាក់ស្តែង...........ឬសាសនាថ្លែងលទ្ធិអ្វីឡើយ !
១៥. វិបស្សនាជាបច្ចេកទេស..............ដ៏ល្អវិសេសវិទ្យាសាស្ត្រអើយ
ជួយខ្ញុំជួយអ្នកអោយបានធូរស្បើយ.....ចិត្តបានល្ហែល្ហើយពីក្តីទុក្ខា !
១៦. ដូច្នេះត្រូវតែៗជួយគ្នា .............. មិនគួររួញរាហើយនឹកគិតថា
កែគេធ្វើអ្វីបើខូចដូចគ្នា .....................សូមប្តូរចិន្តាជួយកែផងចុះ !
១៧. បើដឹងថាយើងពិតមិនល្អហើយ ...មិនគួរកន្តើយត្រូវខំខាត់ដុស
ជួយគ្នាសំអាតចិត្តអោយល្អស្មោះ....... មិនគួរឡើយសោះនៅស្ងៀមមិនស្តី !

No comments:
Post a Comment
Welcome to AngkorKhmer