May 6, 2012

ពិភពលិចលង់ កំណាព្យ

1. ពិភពលិចលង់..............ធម្មជាតិបាត់បង់............រាស្ត្ររងទុក្ខា
អ្នកមានអ្នកក្រ.............ត្រូវរងមរណា.................ចុះទេវតា
... អាចជួយបានទេ?

2. ពិភពលិចលង់...............ខ្មែរត្រូវបាត់បង់................ទ្រព្យធនទទេ
បាក់ស្ពានដាច់ថ្នល់.........ស្រុកយើស្រុកគេ.............រាស្ត្រទុក្ខគ្មានល្ហែរ
អ្នកធំវឹកវរ។


3. ពិភពលិចលង់................ទ្រព្យធនត្រូវបង់................រាស្ត្រជួបក្រីក្រ
សិស្សខានរៀនសូត្រ.......មច្ចុរាជឆក់យក៍.................រាស្ត្រខ្មែរក្រីក្រ
ទៅតាមខ្សែទឹក។

4. ពិភពលិចលង់.................សេដ្ឋកិច្ចត្រូវបង់................រាល់យប់ល្ងាចព្រឹក
ដំណាំខូចបង់...................យ៉ាងច្រើនសន្ធឹក..............រាស្ត្រក្រទទឹក
ជោគខ្លួនរាល់ថ្ងៃ។


5. ពិភពលិចលង់.................ស្បៀងខ្មែរត្រូវបង់...............សត្វធាតុត្រូវក្ស័យ
ព្រៃឈើរលំ.....................បាក់ច្រាំងរាល់ថ្ងៃ................ទុក្ខហួសនិស្ស័យ
ព្រោះតែធម្មជាតិ។

6. ពិភពលិចលង់...................ខ្មែរត្រូវស្លាប់បង់................ជិតពីររយនាក់
ផ្លូវបាក់ស្ពានដាច់...............ជាច្រើនដំណាក់................ផ្លាស់ទីច្រើននាក់
រកទីសុវត្ថិភាព។


7. ពិភពលិចលង់..................ខ្មែរគួរលះបង់.....................នាំគ្នាខ្មីឃ្មាត
ថែព្រៃដាំឈើ....................ឲ្យច្រើនថែមទៀត..............សំចៃគ្រប់ស្នៀត
ធនធានធម្មជាតិ។

No comments:

Post a Comment

Welcome to AngkorKhmer