កំណាព្យ សៀវភៅ
បទពាក្យ បួន
1. សៀវភៅជាគ្រូ ...............ជាប្រាជ្ញបណ្ឌិត
ឲ្យតែអ្នកគិត ……………...ខិតខំរៀនសូត្រ។
...
2. ឲ្យតែខំរៀន………………..ខំអានរហូត
សៀវភៅស្លូតបូត……….…ចិត្តល្អគ្រប់ពេល។
3. សៀវភៅអាចទ្រ.…………..ដូចជារង្វេល
ចិត្តមិនអាចរេល.…………..ព្រោះតែសៀវភៅ។
4. ពេលយើងមិនច្បាស់ ……..ស្រវាស្ទុះទៅ
ចាប់អានសៀវភៅ ………..សំអាងការពិត។
5. សៀវភៅកើតពី …………...អ្នកប្រាជ្ញបណ្ឌិត
ដែលចេះគូរគិត.……….…..ឆ្លៀវឆ្លាតឈ្លកឆ្លាក់។
6. បង្កបង្កើត …….……………ស្រាវជ្រាវឥតអាក់
ប្រយោជន៍សមសក្តិ ………ដល់យើងគ្រប់គ្នា។
7. សៀវភៅជាយាន្ត…………..ដឹកនាំខេមរា
ឲ្យជួបសុខា…………………ទាំងកាយទាំងចិត្ត។
8. សៀវភៅជាមិត្ត…………….យើងយ៉ាងជិតដិត
សៀវភៅស្គាល់ចិត្ត………..ជួយកែអផ្សុក។
No comments:
Post a Comment
Welcome to AngkorKhmer