មានគណបក្សនយោបាយធំៗចំនួនបីតែប៉ុណ្ណោះ ដែលបានធ្វើយុទ្ធការលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃដំបូងនេះ គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គណបក្សប្រឆាំងរបស់លោកសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា។ ចំណែកឯគណបក្សមួយចំនួនផ្សេងទៀតមិនបានធ្វើជាលក្ខណៈទ្រង់ទ្រាយធំ នោះទេ។ គណបក្សទាំងនោះបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមទីស្នាក់ការ របស់ខ្លួន និងបានដើរចែកខិតបណ្ណគោលការណ៍របស់គណបក្សនៅតាមក្រុមប្រឹក្សា ឃុំសង្កាត់របស់ខ្លួនតែប៉ុណ្ណោះ។
មិនមានរបាយការណ៍ឯករាជ្យណាមួយដែលបានបង្ហាញអំពីសកម្មភាពហិង្សា ឬក៏មានការប៉ះទង្គិចគ្នានៅថ្ងៃឃោសនាជាលើកដំបូងនោះទេ។
គណបក្សប្រជាជនកម្ពុជាបានជួបប្រជុំគ្នានៅឯមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ។ គណបក្សសម រង្ស៊ី បានជួបប្រជុំគ្នានៅសួនច្បារពីមុខវត្តបុទុមវត្តី។ ចំណែកឯគណបក្សសិទ្ធិមនុស្សបានជួបប្រជុំគ្នានៅទីស្នាក់ការកណ្តាល របស់ខ្លួន។
គណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់រថយន្តទំនើបៗសម្រាប់យកទៅ ឃោសនា។ ចំណែកឯគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បានប្រើប្រាស់ម៉ូតូ ដោយថ្មើរជើង និងរថយន្តកាំម៉ីញ៉ុងចាស់ៗតែប៉ុណ្ណោះ។
សមាជិកគាំទ្រគណបក្សនីមួយៗបានពាក់អាវ និងរូបសញ្ញាគណបក្ស ដោយបានដើរដង្ហែជុំវិញវិមានឯករាជ្យរួចហើយឆ្ពោះទៅទីក្រុងតាខ្មៅ និងឆ្ពោះទៅទីកន្លែងផ្សេងៗទៀត ពាសពេញទីក្រុងភ្នំពេញ។
គណបក្សសម រង្ស៊ី បានចាក់សារនយោបាយដែលអានដោយលោកសម រង្ស៊ី តាមឧគ្ឃោសនសព្ទបំពងសំឡេង និងបានស្រែកពាក្យស្លោកថា «ផ្លាស់ប្តូរទៅៗ» នៅពេលដែលពួកគេបានដើរទៅដល់មុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាវិមានឯករាជ្យដោយលោកស្រីជូឡុង ស៊ូមូរ៉ា ភរិយាលោកសម រង្ស៊ី ជាអ្នកដើរពីមុខក្បួន។
«ប្តូរ...!!! ប្រទេសខ្មែររុងរឿង បងប្អូន។ សម រង្ស៊ី...!!!»
គណបក្សប្រជាជនកម្ពុជាបានចាក់សារនយោបាយ ដែលបានបង្ហាញពីខ្លឹមសារនៃការអភិវឌ្ឍបន្ទាប់ពីគណបក្សនេះបាន កាន់អំណាចរយៈពេលជិត៣០ឆ្នាំ។
«បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ជយោ!!! ជយោ គណបក្សប្រជាជនកម្ពុជា!»
មានកម្លាំងសមត្ថកិច្ចជាច្រើនត្រូវបានដាក់ពង្រាយនៅតាម ទីសាធារណៈនានា និងនៅតាមមហាវិថីសំខាន់ៗ ដែលគណបក្សនយោបាយបានធ្វើដំណើរឆ្លងកាត់។
ចំណែកឯគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា បានដើរដង្ហែក្បួននៅភាគខាងលិចទីក្រុងភ្នំពេញ។ សមាជិកគណបក្សនេះបន្ទាប់ពីបានដើរដង្ហែបានមកប្រារព្ធពិធីស្បថមួយ នៅវត្តភ្នំ នៅខណៈពេលដែលគណបក្សប្រជាជនកម្ពុជាកំពុងតែប្រគុំតន្ត្រីនៅឯខាង ក្រោម។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងប្រាប់ក្រុមអ្នកកាសែតថាពិធី សម្បថនេះ ដើម្បីបញ្ជាក់ប្រាប់សាធារណជនថា គណបក្សសិទ្ធិមនុស្សរបស់លោកមិនមែនជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ទេ។
No comments:
Post a Comment
Welcome to AngkorKhmer