កំណាព្យ ជិះលឿនគ្រោះថ្នាក់
បទកាកគតិ
1. ជិះលឿនគ្រោះថ្នាក់..............ជិះមិនសមសក្តិ............ល្បឿនចរាចរ
គ្រប់ពេលដែលជិះ.................ត្រូវផ្ចង់ឲ្យល្អ................ក្រែងនាំបង្ក
... បាត់បង់ជីវិត។
2. ជិះលឿនគ្រោះថ្នាក់...............កុំអាងលុយកាក់..............ជិះលឿនមិនគិត
កុំអាងបុណ្យសក្តិ...................ហ៊ានមកប្រព្រឹត្ត..............ជិះលឿនមិនគិត
ជីវិតគេឯង។
3. ជិះលឿនគ្រោះថ្នាក់................ក្រែងធ្លាក់បុណ្យសក្តិ........ទៅណាព្រះស្តែង
គ្រោះថ្នាក់អន្តរាយ..................មិនថាគេឯង....................មនុស្សគ្រប់កន្លែង
មិនសាទរឡើយ។
4. ជិះលឿនគ្រោះថ្នាក់................ពុកម៉ែអស់សក្តិ.................ដោយសារអ្នកហើយ
ទ្រព្យធនរលស់......................គ្មានពេលល្ហែល្ហើយ...........ចូរកុំកន្តើយ
នឹងពាក្យទូន្មាន។
5. ជិះលឿនគ្រោះថ្នាក់...............ប្រទេសនឹងធ្លាក់..................រកពន្លឺគ្មាន
រាស្ត្ររស់ពិការ.......................ធ្វើការមិនបាន.....................ជំងឺប៉ុន្មាន
ចាយលុយមិនឈប់។
No comments:
Post a Comment
Welcome to AngkorKhmer