គោលនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរួមមាន៖
១. គោលដៅ
សុបិនរួមរបស់ពួកយើង «មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» ដែលនឹងត្រូវធ្វើឲ្យស្ដែងឡើងតាមរយៈការប្រែក្លាយយន្តការប្រាំបី ចំណុចទៅជាច្បាប់។
២. ឥរិយាបថនយោបាយដើម្បីសម្រេចគោលដៅ
ការធ្វើនយោបាយដោយន័យត្រឹមត្រូវគឺជាការងាររបស់បុគ្គលដែលចង់ បម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសតាមទស្សនវិស័យនៃការដឹកនាំរដ្ឋរបស់ខ្លួន។ ដូច្នេះ អ្នកធ្វើនយោបាយត្រូវតែជាបុគ្គលដែលមានសុចរិតភាពជាបាតគ្រឹះ ឆ្លុះបញ្ចាំងទាំងអត្តចរិតនិងឧត្ដមគតិរបស់បុគ្គលនោះ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រកាន់ខ្ជាប់ជានិច្ចទាំងទិស ស្លោកដែលថា «ដាក់ខ្លួនឲ្យទាបឫកពាឲ្យសុភាពតែការងារឲ្យណាស់» និងទាំងមនោគមវិជ្ជាដែលថា «យើងបង្កើតបក្សនេះឡើងដើម្បីជាតិ និងមិនយកប្រយោជន៍ជាតិដើម្បីបក្សឡើយ»។
៣. ធនធានមនុស្ស
កម្លាំងស្នូលរបស់គ.ស.បត្រូវតែមានគុណសម្បត្តិរបស់បេះដូងជា អ្នកជួយសង្គ្រោះប្រាស់ចាកភាពអាត្មានិយមមិនប្រព្រឹត្តអំពើអាក្រក់ និងបង្ក្រាបអំពើអាក្រក់មិនដកដៃទៀតផង។ លើសពីនេះទៀតកម្លាំងស្នូលត្រូវតែមានគុណសម្បត្តិរបស់ខួរក្បាល ដែលមានសមត្ថភាពពិចារណាមានទស្សនវិស័យនិងធ្វើសកម្មភាពដើម្បីប្រែ ក្លាយទស្សនវិស័យរបស់ខ្លួនឲ្យទៅជាការពិត។ បន្ទាប់ពីការកំណត់គោលដៅ ឥរិយាបថនយោបាយ និងធនធានមនុស្សដែលជាកម្លាំងស្នូលរួចមក គ.ស.ប ចាប់ផ្ដើមពន្យល់ប្រជាពលរដ្ឋលើគោលធំៗបីដូចខាងក្រោម។
៤. ចំណុចចាប់ផ្ដើម
ដើម្បីឈានទៅសម្រេចគោលដៅនៃការកសាង «មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» គ.ស.ប ចាប់ផ្ដើមសកម្មភាពនយោបាយរបស់ខ្លួនដោយការពន្យល់ប្រជាពលរដ្ឋអំពី គោលធំៗបី (១)ប្រជាធិបតេយ្យ (២)កិច្ចប្រតិបត្តិព្រះធម៌ និង(៣)សីលធម៌សង្គម និងអំពីរបៀបនៃការផ្លាស់ប្ដូរប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋ ពីការគ្រប់គ្រងដោយអំណាចប្រមូលផ្ដុំមកជាការគ្រប់គ្រងរដ្ឋដោយ ប្រព័ន្ធពង្រាយអំណាច តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន តាមរយៈការប្រែក្លាយយន្តការប្រាំបីចំណុចឲ្យទៅជាច្បាប់។
៤.១.ការពន្យល់ប្រជាពលរដ្ឋឲ្យផ្លាស់ប្ដូរផ្នត់គំនិតលើគោលធំៗបី
ការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋលើគោលធំៗ បី(១)ប្រជាធិបតេយ្យ (២)កិច្ចប្រតិបត្តិព្រះធម៌ និង(៣)សីលធម៌សង្គមគឺជាគោលដៅរយៈពេលខ្លីសម្រាប់ជំរុញ ប្រជាពលរដ្ឋខ្មែរឲ្យក្លាយជាប្រជាពលរដ្ឋសកម្មនិងទទួលខុសត្រូវ ចំពោះកិច្ចការប្រទេសជាតិជាប់ជាប្រចាំដូចជាប្រជាពលរដ្ឋនៅក្នុង អារ្យប្រទេសទាំងខាងសីលធម៌ សាសនា និងនយោបាយ។
១. ការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋអំពីប្រជាធិបតេយ្យ
អ្នកនយោបាយបានបោកប្រាស់ប្រជាពលរដ្ឋខ្មែរឲ្យវង្វេង បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតជាច្រើនជំនាន់មកហើយដើម្បីឲ្យខ្លួនបានឡើងកាន់ អំណាចក្រោមលេសប្រជាធិបតេយ្យដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋយល់ឃើញ ថា ការធ្វើនយោបាយគឺជាមុខរបររបស់មនុស្សមួយក្រុមផ្សេងទៀត។ គ.ស.ប ពន្យល់ប្រជាពលរដ្ឋឲ្យយល់ថា នយោបាយគឺជាកិច្ចការរបស់មនុស្សគ្រប់រូប ហើយជាកិច្ចការត្រូវអនុវត្តជាប់ជាប្រចាំក្នុងនាមជាប្រជាពលរដ្ឋ ម្ចាស់ប្រទេសដើម្បីជ្រើសរើសបានអ្នកនយោបាយដែលមានមនោសុចរិតជួយ សង្គ្រោះមនុស្សទូទៅឲ្យរួចផុតពីស្ថានភាពអាក្រក់ និង/ឬពីការគ្រប់គ្រងប្រទេសដោយអំណាចប្រមូលផ្ដុំ។
គ.ស.ប ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងជាទូទៅថា លុះណាតែប្រជាពលរដ្ឋមានសម្មាទិដ្ឋិថា ខ្លួនត្រូវមានចំណេះដឹងច្បាស់លាស់លើ (១)និយមន័យប្រជាធិបតេយ្យ (២)ធាតុផ្សំចាំបាច់នៃសង្គមប្រជាធិបតេយ្យ (៣)ដំណើរការប្រជាធិបតេយ្យ និងជាពិសេស (៤)កាតព្វកិច្ចចូលរួមមិនអាចខ្វះបានរបស់ពួកគាត់ក្នុងការបង្កើត សង្គមប្រជាធិបតេយ្យឲ្យស្របតាមគតិរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកAbraham Lincoln (១៨៦១-១៨៦៥) ដែលថា «រដ្ឋាភិបាលប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលដែលបង្កើតឡើងដោយប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋនិង ដើម្បីបម្រើប្រជាពលរដ្ឋ» ទើបសង្គមប្រជាធិបតេយ្យអាចនឹងកើតឡើងនៅក្នុងមាតុភូមិរបស់យើង និងជាពលករសម្រាប់ជំរុញឲ្យមានការអភិវឌ្ឍប្រទេសតាមការចង់បាន របស់ប្រជាពលរដ្ឋភាគច្រើននៅក្នុងសង្គម។
ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតអំពីប្រជាធិបតេយ្យ គ.ស.ប
ព្រះធម៌គឺជាមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធប៉ុន្តែការបដិបត្តិ ព្រះធម៌ត្រឹមតែជាសាសនាឬជំនឿតាមរយៈពាក្យ «បុណ្យ» ឬ «ធ្វើបុណ្យ»ដូចសព្វថ្ងៃនេះ កំពុងតែនាំប្រជាពលរដ្ឋខ្មែរឲ្យលិចលឹបលក់និងលង់ក្នុងការ បដិបត្តិដែលរកប្រយោជន៍មិនបាននោះទេ។ អ្វីដែលធម្មកថិកផ្សព្វផ្សាយតាមរោងបុណ្យឬរលកធាតុអាកាស ដើម្បីនាំប្រជាពលរដ្ឋឲ្យធ្វើបុណ្យរាល់ថ្ងៃនេះមិនមែនជាការ បង្រៀននិងបដិបត្តិព្រះធម៌ដែលស្របតាមខ្លឹមសារបង្រៀនរបស់ព្រះអង្គ នោះទេ។ ធម្មកថិកភាគច្រើនសូត្រតាមគម្ពីរដែលមានលក្ខណៈត្រឹមតែជាជំនឿ សាសនាដែលពុទ្ធបរិស័ទគោរពបូជាក្នុងពិធីបុណ្យនានាដើម្បីតែលាភ សក្ការផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដោយសារតែការបដិបត្តិព្រះធម៌ត្រឹមតែជាជំនឿសាសនាអារ្យធម៌រុងរឿង របស់ខ្មែរបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់មានការប្រល័យ ពូជសាសន៍អស់ជិតពីរលាននាក់ទៀតផងហើយទង្វើអសីលធម៌និងគំនិត អាត្មានិយមនេះកំពុងតែរីកដុះដាលក្នុងចំណោមប្រជាពលរដ្ឋខ្មែរគួរឲ្យ ព្រួយបារម្ភ។
មេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធមានច្រើនអនេកប៉ុន្តែ ព្រះអង្គបានបង្រៀនមនុស្សលោកតែមួយចំនួនតូចតែប៉ុណ្ណោះដែលមាន ប្រយោជន៍សម្រាប់ពួកគាត់បដិបត្តិរកសាមញ្ញសុខនៅក្នុងជីវិត បច្ចុប្បន្ន។ គ.ស.បជ្រើសរើសមេរៀនត្រាស់ដឹងដែលព្រះពុទ្ធបានបង្រៀនតែមួយចំនួន តូចណា ដែលយើងយល់ថាមានសារប្រយោជន៍ធ្វើជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ សកម្មភាពពន្យល់ប្រជាពលរដ្ឋឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតអំពី ជីវិត និងការគិតតែប្រយោជន៍បុគ្គលមកជាការគិតប្រយោជន៍រួមដើម្បីឲ្យមាន ការចូលរួម ដោយទឹកចិត្តក្នុងសកម្មភាពនយោបាយ ឈានទៅបង្កើតសង្គមប្រជាធិបតេយ្យ។
ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតលើការបដិបត្តិព្រះធម៌ គ.ស.ប
អសីលធម៌វិជ្ជាជីវៈ ឬកង្វះក្រមសីលធម៌វិជ្ជាជីវៈគឺជាទង្វើដែលប្រព្រឹត្តដោយ ប្រជាពលរដ្ឋទូទៅដែលផ្ដល់សេវាឲ្យប្រជាពលរដ្ឋផ្សេងទៀត មិនថាសេវានោះជាសេវាកំប៉ិកកំប៉ុក ដូចជាកសិករដាំដំណាំ មន្ត្រីរាជការគ្រប់លំដាប់ និងគ្រប់វិស័យ មិនថាគ្រូបង្រៀន វេជ្ជបណ្ឌិត នគរបាល មន្ត្រីតុលាការ ភ្នាក់ងារពន្ធដារ មន្ត្រីអន្តោប្រវេសន៍។ល។ ឬបញ្ហាធំដុំដូចជាការឃុបឃិតក្នុងចំណោមអ្នកមានអំណាចខ្លះក្នុង ការបំផ្លាញសម្បត្តិវប្បធម៌ជាតិខ្មែរ ឬបំផ្លាញជាតិសាសន៍ខ្មែរ។ ដោយសារកង្វះក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវនិងការអនុវត្តច្បាប់ធូររលុង ប្រជាពលរដ្ឋភាគច្រើន សុទ្ធតែបានចូលរួមបំផ្លិចបំផ្លាញជាតិខ្មែរ និងពូជសាសន៍ខ្មែរម្នាក់បន្តិចៗ តាមគ្រប់រូបភាព និងស្ថានភាពរៀងៗខ្លួន ដោយដឹងខ្លួន ឬដោយមិនដឹងខ្លួន។ នៅពេលការអនុវត្តច្បាប់មានលក្ខណៈធូររលុងនិងគ្មានការដាក់ពិន័យ ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ចំពោះការរំលោភបំពានច្បាប់ជាពិសេស ដោយមន្ត្រីរាជការគ្រប់លំដាប់និងគ្រប់វិស័យដូចបច្ចុប្បន្ននេះការ ពន្យល់ប្រជាពលរដ្ឋឲ្យស្គាល់ថាអ្វីជាអំពើល្អដែលខ្លួនគួរមាន ចំពោះខ្លួនឯង ចំពោះគ្រួសារ និងចំពោះសង្គមគឺជាការចាំបាច់និងដើម្បីឲ្យពួកគាត់មានបុព្វហេតុ ច្បាស់លាស់ដើម្បីរស់នៅឲ្យបានជាប្រយោជន៍សម្រាប់ខ្លួនឯងផង និងសម្រាប់សង្គមផង។ ការពង្រឹងសីលធម៌ឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ៗប្រកាន់និងបដិបត្តិ ជាប់ជានិច្ចនូវធម៌ពីររបស់ព្រះសម្មាសម្ពុទ្ធគឺការវៀរចាកនូវការ ប្រព្រឹត្តិអំពើអាក្រក់និងការប្រព្រឹត្តតែអំពើល្អគឺជាធម៌យ៉ាង មានប្រសិទ្ធភាពដល់ការអនុវត្តច្បាប់និងការបំពេញការងារវិជ្ជា ជីវៈដោយការទទួលខុសត្រូវប្រកបដោយសីលធម៌ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតលើ សីលធម៌សង្គម គ.ស.ប
១.ត្រូវកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ
វិធានការនេះគឺដើម្បីជៀសវាងកុំឲ្យនាយករដ្ឋមន្ត្រីមានឱកាស បង្កើតបណ្ដាញខ្សែរយៈគ្រួសារបក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋហើយ សំដៅទៅពង្រឹងអំណាចរហូតដល់បង្កើតរបបផ្ដាច់ការបក្សពួកក្រុម គ្រួសារនិយមបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។
២.នាយករដ្ឋមន្ត្រីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ការបង្កើតក្រុមអង្គរក្សដោយខ្លួនឯងគឺស្មើនឹងការបង្កើតក្រុម ប្រដាប់អាវុធមួយដែលអ្នកគ្រប់គ្រងអាចមានលទ្ធភាពបម្រើមហិច្ឆតាគាប សង្កត់ឬគំរាមកំហែងប្រជាពលរដ្ឋដើម្បីបន្តក្រាញក្នុងអំណាចរបស់ ខ្លួន។
៣.នាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្ដល់ដោយរដ្ឋ
វិធានការនេះជួយការពារសន្តិសុខនិងទំនុកបម្រុងជីវភាពគ្រួសារ នាយករដ្ឋមន្ត្រីប្រកបដោយសុខុមាលភាពនិងសេចក្ដីថ្លៃថ្នូរបង្កលក្ខណៈ ងាយស្រួលឲ្យនាយករដ្ឋមន្ត្រីបំពេញការងារដើម្បីបម្រើប្រទេសជាតិដោយ ការទទួលខុសត្រូវខ្ពស់។ វិធានការនេះក៏ទប់ស្កាត់នាយករដ្ឋមន្ត្រីកុំឲ្យគាត់អាចរៀបចំ គេហដ្ឋានឲ្យក្លាយជាបន្ទាយទាហានដើម្បីការពារគាត់ និងក្រុមគ្រួសាររបស់គាត់។
៤.បង្កើតតុលាការរដ្ឋបាល
វិធានការនេះគឺសម្រាប់បង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋប្ដឹង ចំពោះទង្វើមិនសមស្របឬទង្វើរំលោភបំពានរបស់មន្ត្រីរាជការក្នុងការ បំពេញការងារឬអាចឲ្យប្រជាពលរដ្ឋប្ដឹងទៅស្ថាប័ននេះឲ្យពិនិត្យលើ ភាពមិនប្រក្រតីនៃលិខិតស្នាមឬសេចក្ដីសម្រេចផ្សេងៗដែលចេញដោយ អង្គភាពរដ្ឋបាលសាធារណៈគ្រប់លំដាប់។
៥.ឋានន្តរសក្ដិចាប់ពីឧត្ដមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្ដីទុកចិត្តពីសភា
វិធានការនេះគឺសម្រាប់ឲ្យសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋអាច មានឥទ្ធិពលទៅលើនាយទាហាននិងនាយនគរបាលជាន់ខ្ពស់ដែលជាអ្នកបញ្ជា លើកងកម្លាំងប្រដាប់អាវុធដែលមានភារកិច្ចរក្សាបូរណភាពទឹកដី សន្តិសុខនិងស្ថិរភាពសង្គមហើយក៏អាចជួយទប់ស្កាត់មិនឲ្យមានការ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាឧបករណ៍ផ្ដាច់ការរបស់មេគណបក្ស កាន់អំណាចផងដែរ។
៦.អព្យាក្រឹតមន្ត្រីរាជការ
វិធានការនេះគឺសម្រាប់ធានាការចាត់តាំងបែងចែកការងារដល់ មន្ត្រីរាជការឲ្យចំជំនាញសមស្របតាមសមត្ថភាពនិងផ្ដល់នូវសេចក្ដី ថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងាររបស់រដ្ឋនិងចៀសវាងកុំ ឲ្យមានការប្រើប្រាស់មន្ត្រីរាជការគ្រប់លំដាប់ជាឧបករណ៍ឃោសនានិង បម្រើផលប្រយោជន៍របស់គណបក្សកាន់អំណាច។
៧.ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ជ្រើសរើសរឺទម្លាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ ខេត្ត-រាជធានី
វិធានការនេះធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ទទួលខុស ត្រូវផ្ទាល់ និងចំពោះមុខប្រជាពលរដ្ឋដែលជាម្ចាស់អំណាចហើយក៏ជួយកាត់ផ្ដាច់ ខ្សែរយៈបក្សពួកពីថ្នាក់ជាតិដល់មូលដ្ឋានដែលជាចំណុចផ្ដើមនៃការ បង្កើតបណ្ដាញនៃអំណាចផ្ដាច់ការ។
៨.ប្រើប្រព័ន្ធឯកត្តនាម(ប្រព័ន្ធបោះឆ្នោតចំមុខ)សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
វិធានការនេះគឺកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅ លើតំណាងរាស្ត្រ ពីព្រោះប្រព័ន្ធនេះផ្ដល់អំណាចឲ្យប្រជាពលរដ្ឋរើសតំណាងរាស្ត្រ មិនមែនរើសដោយមេបក្សទេ។ ឥទ្ធិពលមេបក្សដែលរើសតំណាងរាស្ត្រអាចធ្វើឲ្យតំណាងរាស្ត្របាត់ ឯករាជ្យភាពខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួនជាជាងគិតគូរដល់ផល ប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ ប្រព័ន្ធនេះនឹងជួយឲ្យតំណាងរាស្ត្រមានឯករាជ្យភាពនិងសេរីភាពគ្រប់ គ្រាន់ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់ធ្វើឲ្យពួក គាត់អាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាពនិង រៀបចំធ្វើច្បាប់ណាដែលបម្រើផលប្រយោជន៍ជាតិនិងផលប្រយោជន៍ ប្រជាពលរដ្ឋ។
៥.ផលដែលប្រជាពលរដ្ឋនឹងទទួលបាននៅពេលដែលយន្តការប្រាំបីចំណុចបានប្រែក្លាយជាច្បាប់
នៅពេលប្រជាពលរដ្ឋមានការផ្លាស់ប្ដូរផ្នត់គំនិតលើគោលធំៗទាំបី ហើយចូលរួមជាមួយគ.ស.ប ដោយសំឡេងលើសពី ៥០%+១ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីឲ្យគ.ស.ប មានលទ្ធភាពទៅបង្កើតច្បាប់ចេញពីយន្តការប្រាំបីចំណុចសម្រាប់ អនុវត្តនៅកម្ពុជារួចហើយទាំងប្រជាពលរដ្ឋទាំងមន្ត្រីរាជការទាំង កសិករនិងអាជីវករពោលគឺជនរួមជាតិខ្មែរគ្រប់ៗរូបនឹងទទួលផលចំណេញ ពីប្រព័ន្ធគ្រប់គ្រងដោយអំណាចមិនប្រមូលផ្ដុំដែល
- ដោយមើលឃើញថា ការរីករាលដាលនៃអំពើអយុត្តិធម៌កាន់តែកើនឡើង ពាក់ព័ន្ធទៅនឹងការបែងចែកភោគផលធនធានធម្មជាតិដែលដូនតាបានបន្សល់ ទុកមកបានធ្វើឲ្យជីវភាពរស់នៅរបស់មនុស្សមួយក្ដាប់តូចចេះតែ ធូរធារទៅៗ និងប្រជាពលរដ្ឋមួយចំនួនធំគ្មានឱកាសកែលម្អស្ថានភាពរស់នៅឲ្យបាន ប្រសើរសមជាប្រជាពលរដ្ឋក្នុងទឹកដីសុវណ្ណភូមិ
- ដោយមើលឃើញ ថា ភាពអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការបណ្ដាលឲ្យមនុស្សល្អត្រូវទទួល រងនូវការចាញ់ក្តីទាំងបំពាន និងច្បាស់ក្រឡែតដោយអំណាចទឹកប្រាក់របស់អ្នកមានទ្រព្យសម្បត្តិនិង អ្នកមានអំណាច
- ដោយមើលឃើញថា មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលមានតួនាទីនៅក្នុងរដ្ឋាភិបាលបាន ក្លាយជាឧបករណ៍បម្រើគណបក្សកាន់អំណាច ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យរដ្ឋាភិបាលអសមត្ថភាព និងអប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស
- ដោយ មើលឃើញថាសីលធម៌សង្គមបានធ្លាក់ចុះយ៉ាងគំហុកជាពិសេសពាក់ព័ន្ធ ទៅនឹងសុចរិតភាពនៃទង្វើរបស់ប្រជាពលរដ្ឋនិងការទទួលខុសត្រូវ របស់ខ្លួនក្នុងក្របខ័ណ្ឌបុគ្គលជាសមាជិកគ្រួសារនិងជាប្រជាពលរដ្ឋ របស់ប្រទេសជាតិ
- ដោយមើលឃើញថាកម្ពុជាកំពុងតែស្ថិតនៅក្រោម ការគំរាមកំហែងយ៉ាងពិតប្រាកដនៃការបាត់ទឹកដីនិងជាតិសាសន៍ពី សំណាក់ប្រទេសជិតខាង
- ដោយយល់ឃើញថាបញ្ហាទាំងអស់ដូចបានរៀប រាប់ខាងលើនេះកើតចេញពីប្រព័ន្ធនៃការគ្រប់គ្រងប្រទេសដោយអំណាច ប្រមូលផ្ដុំទៅលើបុគ្គលតែម្នាក់ឬមួយក្រុមតូច
- ដោយយល់ឃើញ ថាការដឹកនាំតាមប្រព័ន្ធអំណាចប្រមូលផ្ដុំនឹងនៅតែបន្តពីមួយ ជំនាន់ទៅមួយជំនាន់ទៀត ដោយសារតែភាពអសកម្មរបស់ប្រជាពលរដ្ឋភាគច្រើនក្នុងការមិនចូលរួម ក្នុងចលនានយោបាយ និងមួយចំនួនទៀតចូលរួមដោយគ្មានការយល់ដឹង
- ដោយ យល់ឃើញថាមានតែការផ្លាស់ប្ដូរផ្នត់គំនិត និងការផ្លាស់ប្ដូរប្រព័ន្ធដឹកនាំរដ្ឋបែបការពង្រាយអំណាចទេទើប អាចដោះស្រាយបញ្ហាទាំងអស់ខាងលើបានគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យត្រូវបានទទួលស្គាល់ដោយសេចក្ដីប្រកាសរបស់ក្រសួង មហាផ្ទៃលេខ ៧៩១ប្រ.ក ចុះថ្ងៃទី២៦ខែ មិថុនា ឆ្នាំ២០០៦ ហើយមានគោលដៅ និងសកម្មភាពនយោបាយដូចខាងក្រោម។
១. គោលដៅ
សុបិនរួមរបស់ពួកយើង «មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» ដែលនឹងត្រូវធ្វើឲ្យស្ដែងឡើងតាមរយៈការប្រែក្លាយយន្តការប្រាំបី ចំណុចទៅជាច្បាប់។
២. ឥរិយាបថនយោបាយដើម្បីសម្រេចគោលដៅ
ការធ្វើនយោបាយដោយន័យត្រឹមត្រូវគឺជាការងាររបស់បុគ្គលដែលចង់ បម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសតាមទស្សនវិស័យនៃការដឹកនាំរដ្ឋរបស់ខ្លួន។ ដូច្នេះ អ្នកធ្វើនយោបាយត្រូវតែជាបុគ្គលដែលមានសុចរិតភាពជាបាតគ្រឹះ ឆ្លុះបញ្ចាំងទាំងអត្តចរិតនិងឧត្ដមគតិរបស់បុគ្គលនោះ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រកាន់ខ្ជាប់ជានិច្ចទាំងទិស ស្លោកដែលថា «ដាក់ខ្លួនឲ្យទាបឫកពាឲ្យសុភាពតែការងារឲ្យណាស់» និងទាំងមនោគមវិជ្ជាដែលថា «យើងបង្កើតបក្សនេះឡើងដើម្បីជាតិ និងមិនយកប្រយោជន៍ជាតិដើម្បីបក្សឡើយ»។
៣. ធនធានមនុស្ស
កម្លាំងស្នូលរបស់គ.ស.បត្រូវតែមានគុណសម្បត្តិរបស់បេះដូងជា អ្នកជួយសង្គ្រោះប្រាស់ចាកភាពអាត្មានិយមមិនប្រព្រឹត្តអំពើអាក្រក់ និងបង្ក្រាបអំពើអាក្រក់មិនដកដៃទៀតផង។ លើសពីនេះទៀតកម្លាំងស្នូលត្រូវតែមានគុណសម្បត្តិរបស់ខួរក្បាល ដែលមានសមត្ថភាពពិចារណាមានទស្សនវិស័យនិងធ្វើសកម្មភាពដើម្បីប្រែ ក្លាយទស្សនវិស័យរបស់ខ្លួនឲ្យទៅជាការពិត។ បន្ទាប់ពីការកំណត់គោលដៅ ឥរិយាបថនយោបាយ និងធនធានមនុស្សដែលជាកម្លាំងស្នូលរួចមក គ.ស.ប ចាប់ផ្ដើមពន្យល់ប្រជាពលរដ្ឋលើគោលធំៗបីដូចខាងក្រោម។
៤. ចំណុចចាប់ផ្ដើម
ដើម្បីឈានទៅសម្រេចគោលដៅនៃការកសាង «មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» គ.ស.ប ចាប់ផ្ដើមសកម្មភាពនយោបាយរបស់ខ្លួនដោយការពន្យល់ប្រជាពលរដ្ឋអំពី គោលធំៗបី (១)ប្រជាធិបតេយ្យ (២)កិច្ចប្រតិបត្តិព្រះធម៌ និង(៣)សីលធម៌សង្គម និងអំពីរបៀបនៃការផ្លាស់ប្ដូរប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋ ពីការគ្រប់គ្រងដោយអំណាចប្រមូលផ្ដុំមកជាការគ្រប់គ្រងរដ្ឋដោយ ប្រព័ន្ធពង្រាយអំណាច តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន តាមរយៈការប្រែក្លាយយន្តការប្រាំបីចំណុចឲ្យទៅជាច្បាប់។
៤.១.ការពន្យល់ប្រជាពលរដ្ឋឲ្យផ្លាស់ប្ដូរផ្នត់គំនិតលើគោលធំៗបី
ការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋលើគោលធំៗ បី(១)ប្រជាធិបតេយ្យ (២)កិច្ចប្រតិបត្តិព្រះធម៌ និង(៣)សីលធម៌សង្គមគឺជាគោលដៅរយៈពេលខ្លីសម្រាប់ជំរុញ ប្រជាពលរដ្ឋខ្មែរឲ្យក្លាយជាប្រជាពលរដ្ឋសកម្មនិងទទួលខុសត្រូវ ចំពោះកិច្ចការប្រទេសជាតិជាប់ជាប្រចាំដូចជាប្រជាពលរដ្ឋនៅក្នុង អារ្យប្រទេសទាំងខាងសីលធម៌ សាសនា និងនយោបាយ។
១. ការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋអំពីប្រជាធិបតេយ្យ
អ្នកនយោបាយបានបោកប្រាស់ប្រជាពលរដ្ឋខ្មែរឲ្យវង្វេង បាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតជាច្រើនជំនាន់មកហើយដើម្បីឲ្យខ្លួនបានឡើងកាន់ អំណាចក្រោមលេសប្រជាធិបតេយ្យដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋយល់ឃើញ ថា ការធ្វើនយោបាយគឺជាមុខរបររបស់មនុស្សមួយក្រុមផ្សេងទៀត។ គ.ស.ប ពន្យល់ប្រជាពលរដ្ឋឲ្យយល់ថា នយោបាយគឺជាកិច្ចការរបស់មនុស្សគ្រប់រូប ហើយជាកិច្ចការត្រូវអនុវត្តជាប់ជាប្រចាំក្នុងនាមជាប្រជាពលរដ្ឋ ម្ចាស់ប្រទេសដើម្បីជ្រើសរើសបានអ្នកនយោបាយដែលមានមនោសុចរិតជួយ សង្គ្រោះមនុស្សទូទៅឲ្យរួចផុតពីស្ថានភាពអាក្រក់ និង/ឬពីការគ្រប់គ្រងប្រទេសដោយអំណាចប្រមូលផ្ដុំ។
គ.ស.ប ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងជាទូទៅថា លុះណាតែប្រជាពលរដ្ឋមានសម្មាទិដ្ឋិថា ខ្លួនត្រូវមានចំណេះដឹងច្បាស់លាស់លើ (១)និយមន័យប្រជាធិបតេយ្យ (២)ធាតុផ្សំចាំបាច់នៃសង្គមប្រជាធិបតេយ្យ (៣)ដំណើរការប្រជាធិបតេយ្យ និងជាពិសេស (៤)កាតព្វកិច្ចចូលរួមមិនអាចខ្វះបានរបស់ពួកគាត់ក្នុងការបង្កើត សង្គមប្រជាធិបតេយ្យឲ្យស្របតាមគតិរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកAbraham Lincoln (១៨៦១-១៨៦៥) ដែលថា «រដ្ឋាភិបាលប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលដែលបង្កើតឡើងដោយប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋនិង ដើម្បីបម្រើប្រជាពលរដ្ឋ» ទើបសង្គមប្រជាធិបតេយ្យអាចនឹងកើតឡើងនៅក្នុងមាតុភូមិរបស់យើង និងជាពលករសម្រាប់ជំរុញឲ្យមានការអភិវឌ្ឍប្រទេសតាមការចង់បាន របស់ប្រជាពលរដ្ឋភាគច្រើននៅក្នុងសង្គម។
ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតអំពីប្រជាធិបតេយ្យ គ.ស.ប
- ពន្យល់ប្រជាពលរដ្ឋអំពី (១)សង្គមប្រជាធិបតេយ្យ (២)របៀបបង្កើតសង្គមប្រជាធិបតេយ្យ និង (៣)ផលសង្គមប្រជាធិបតេយ្យ
- ពន្យល់ ប្រជាពលរដ្ឋឲ្យយល់ដឹង (១)អំពីសិទ្ធិរបស់គាត់ក្នុងនាមជាម្ចាស់ប្រទេស (២)ករណីយកិច្ចក្នុងភាពជាម្ចាស់ក្នុងការចូលរួមកសាងប្រទេស និង(៣)អំណាចដែលខ្លួនត្រូវមានដើម្បីអនុវត្តសិទ្ធិ
- ពន្យល់ ប្រជាពលរដ្ឋឲ្យយល់ដឹងអំពី (១)គោលដៅ (២)ចំណុចចាប់ផ្ដើម (៣)ឥរិយាបថនយោបាយ និង(៤)ធនធានមនុស្សនៃការធ្វើនយោបាយរបស់គ.ស.បដើម្បីបង្កើតសង្គម ប្រជាធិបតេយ្យ
- ពន្យល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយ គ.ស.ប ដើម្បីបញ្ចប់ការធ្វើនយោបាយ (១)ដោយការដើរតាម (២)ដោយការស្រលាញ់ និង(៣)ដោយការដឹងគុណមកជាការធ្វើនយោបាយដោយការរួមគិតរួមធ្វើ រួមទទួលខុសត្រូវ
- ពន្យល់ប្រជាពលរដ្ឋអំពីវិធានការដើម្បីបំបែក អំណាចប្រមូលផ្ដុំ ដែលជាប្រភពនៃបញ្ហាសព្វបែបយ៉ាងនៅកម្ពុជាគឺ «យន្តការប្រាំបីចំណុច» ប្រជាធិបតេយ្យគឺជាអំណោយដ៏ពិសិដ្ឋសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែដើម្បីទាញយកប្រយោជន៍ពីប្រជាធិបតេយ្យប្រជាពលរដ្ឋត្រូវតែ ផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនពីការទន្ទឹងរង់ចាំប្រជាធិបតេយ្យ ពីមេដឹកនាំ មកជាការចូលរួមយ៉ាងសកម្មដោយការយល់ដឹងភ្លឺស្វាងនិងការទទួលខុស ត្រូវជាប្រចាំក្នុងសកម្មភាពនយោបាយក្នុងប្រទេសជាតិ។
ព្រះធម៌គឺជាមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធប៉ុន្តែការបដិបត្តិ ព្រះធម៌ត្រឹមតែជាសាសនាឬជំនឿតាមរយៈពាក្យ «បុណ្យ» ឬ «ធ្វើបុណ្យ»ដូចសព្វថ្ងៃនេះ កំពុងតែនាំប្រជាពលរដ្ឋខ្មែរឲ្យលិចលឹបលក់និងលង់ក្នុងការ បដិបត្តិដែលរកប្រយោជន៍មិនបាននោះទេ។ អ្វីដែលធម្មកថិកផ្សព្វផ្សាយតាមរោងបុណ្យឬរលកធាតុអាកាស ដើម្បីនាំប្រជាពលរដ្ឋឲ្យធ្វើបុណ្យរាល់ថ្ងៃនេះមិនមែនជាការ បង្រៀននិងបដិបត្តិព្រះធម៌ដែលស្របតាមខ្លឹមសារបង្រៀនរបស់ព្រះអង្គ នោះទេ។ ធម្មកថិកភាគច្រើនសូត្រតាមគម្ពីរដែលមានលក្ខណៈត្រឹមតែជាជំនឿ សាសនាដែលពុទ្ធបរិស័ទគោរពបូជាក្នុងពិធីបុណ្យនានាដើម្បីតែលាភ សក្ការផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដោយសារតែការបដិបត្តិព្រះធម៌ត្រឹមតែជាជំនឿសាសនាអារ្យធម៌រុងរឿង របស់ខ្មែរបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់មានការប្រល័យ ពូជសាសន៍អស់ជិតពីរលាននាក់ទៀតផងហើយទង្វើអសីលធម៌និងគំនិត អាត្មានិយមនេះកំពុងតែរីកដុះដាលក្នុងចំណោមប្រជាពលរដ្ឋខ្មែរគួរឲ្យ ព្រួយបារម្ភ។
មេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធមានច្រើនអនេកប៉ុន្តែ ព្រះអង្គបានបង្រៀនមនុស្សលោកតែមួយចំនួនតូចតែប៉ុណ្ណោះដែលមាន ប្រយោជន៍សម្រាប់ពួកគាត់បដិបត្តិរកសាមញ្ញសុខនៅក្នុងជីវិត បច្ចុប្បន្ន។ គ.ស.បជ្រើសរើសមេរៀនត្រាស់ដឹងដែលព្រះពុទ្ធបានបង្រៀនតែមួយចំនួន តូចណា ដែលយើងយល់ថាមានសារប្រយោជន៍ធ្វើជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ សកម្មភាពពន្យល់ប្រជាពលរដ្ឋឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតអំពី ជីវិត និងការគិតតែប្រយោជន៍បុគ្គលមកជាការគិតប្រយោជន៍រួមដើម្បីឲ្យមាន ការចូលរួម ដោយទឹកចិត្តក្នុងសកម្មភាពនយោបាយ ឈានទៅបង្កើតសង្គមប្រជាធិបតេយ្យ។
ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតលើការបដិបត្តិព្រះធម៌ គ.ស.ប
- ពន្យល់ប្រជាពលរដ្ឋឲ្យបញ្ចប់ការចាត់ទុកព្រះធម៌ជាជំនឿសាសនាសម្រាប់ការបួងសង្រូងសុំសេចក្ដីសុខសម្រាប់ជាតិក្រោយ
- ពន្យល់ ប្រជាពលរដ្ឋឲ្យដឹងពីភាពខុសគ្នាអំពីព្រះធម៌ សាសនា ជំនឿ ទំនៀមទម្លាប់ ដើម្បីឲ្យប្រជាពលរដ្ឋមានបុព្វហេតុច្បាស់លាស់សម្រាប់ប្រព្រឹត្ត ទង្វើបុណ្យ
- ពន្យល់ប្រជាពលរដ្ឋឲ្យមានមូលដ្ឋានពិចារណាថាទង្វើ ណាជាទង្វើបុណ្យនិងទង្វើណាជាទង្វើបាបហើយហ៊ានក្រោកឡើងកម្ចាត់ អំពើអាក្រក់ដែលបានពួនសម្ងំបំផ្លាញព្រះធម៌ជាយូរមកហើយ ព្រះធម៌គឺជាអំណោយដ៏ពិសិដ្ឋសម្រាប់អភិវឌ្ឍប្រទេសជាតិប៉ុន្តែ ដើម្បីទាញយកប្រយោជន៍ពីព្រះធម៌ប្រជាពលរដ្ឋត្រូវតែផ្លាស់ប្ដូរ ផ្នត់គំនិតរបស់ខ្លួនពីការបដិបត្តិបែបជំនឿដើម្បីជាតិក្រោយ មកជាការសិក្សាស្វែងយល់រកហេតុផលសម្រាប់ជីវិតរស់នៅក្នុងពេល បច្ចុប្បន្ន។ ផ្អែកលើស្ថានភាពបច្ចុប្បន្នរបស់ប្រទេសជាតិ គ.ស.ប យល់ឃើញថាគ្មានទង្វើណាដែលធ្វើឲ្យចម្រើន «បុណ្យ» បានច្រើនជាងទង្វើជួយស្រោចស្រង់ជាតិដោយដួងចិត្តសង្គ្រោះប្រាស់ ចាកភាពអាត្មានិយមនោះទេ។
អសីលធម៌វិជ្ជាជីវៈ ឬកង្វះក្រមសីលធម៌វិជ្ជាជីវៈគឺជាទង្វើដែលប្រព្រឹត្តដោយ ប្រជាពលរដ្ឋទូទៅដែលផ្ដល់សេវាឲ្យប្រជាពលរដ្ឋផ្សេងទៀត មិនថាសេវានោះជាសេវាកំប៉ិកកំប៉ុក ដូចជាកសិករដាំដំណាំ មន្ត្រីរាជការគ្រប់លំដាប់ និងគ្រប់វិស័យ មិនថាគ្រូបង្រៀន វេជ្ជបណ្ឌិត នគរបាល មន្ត្រីតុលាការ ភ្នាក់ងារពន្ធដារ មន្ត្រីអន្តោប្រវេសន៍។ល។ ឬបញ្ហាធំដុំដូចជាការឃុបឃិតក្នុងចំណោមអ្នកមានអំណាចខ្លះក្នុង ការបំផ្លាញសម្បត្តិវប្បធម៌ជាតិខ្មែរ ឬបំផ្លាញជាតិសាសន៍ខ្មែរ។ ដោយសារកង្វះក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវនិងការអនុវត្តច្បាប់ធូររលុង ប្រជាពលរដ្ឋភាគច្រើន សុទ្ធតែបានចូលរួមបំផ្លិចបំផ្លាញជាតិខ្មែរ និងពូជសាសន៍ខ្មែរម្នាក់បន្តិចៗ តាមគ្រប់រូបភាព និងស្ថានភាពរៀងៗខ្លួន ដោយដឹងខ្លួន ឬដោយមិនដឹងខ្លួន។ នៅពេលការអនុវត្តច្បាប់មានលក្ខណៈធូររលុងនិងគ្មានការដាក់ពិន័យ ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ចំពោះការរំលោភបំពានច្បាប់ជាពិសេស ដោយមន្ត្រីរាជការគ្រប់លំដាប់និងគ្រប់វិស័យដូចបច្ចុប្បន្ននេះការ ពន្យល់ប្រជាពលរដ្ឋឲ្យស្គាល់ថាអ្វីជាអំពើល្អដែលខ្លួនគួរមាន ចំពោះខ្លួនឯង ចំពោះគ្រួសារ និងចំពោះសង្គមគឺជាការចាំបាច់និងដើម្បីឲ្យពួកគាត់មានបុព្វហេតុ ច្បាស់លាស់ដើម្បីរស់នៅឲ្យបានជាប្រយោជន៍សម្រាប់ខ្លួនឯងផង និងសម្រាប់សង្គមផង។ ការពង្រឹងសីលធម៌ឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ៗប្រកាន់និងបដិបត្តិ ជាប់ជានិច្ចនូវធម៌ពីររបស់ព្រះសម្មាសម្ពុទ្ធគឺការវៀរចាកនូវការ ប្រព្រឹត្តិអំពើអាក្រក់និងការប្រព្រឹត្តតែអំពើល្អគឺជាធម៌យ៉ាង មានប្រសិទ្ធភាពដល់ការអនុវត្តច្បាប់និងការបំពេញការងារវិជ្ជា ជីវៈដោយការទទួលខុសត្រូវប្រកបដោយសីលធម៌ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ដើម្បីឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតលើ សីលធម៌សង្គម គ.ស.ប
- ពន្យល់ប្រជាពលរដ្ឋឲ្យស្គាល់តម្លៃពិតនៃជីវិត បុព្វហេតុនៃជីវិត និងការលះបង់ជីវិតដើម្បីបុព្វហេតុមាតុភូមិ និងពូជសាសន៍ខ្មែរ ដោយប្រាស់ចាកភាពអាត្មានិយម
- ពន្យល់ ប្រជាពលរដ្ឋឲ្យមានសាមគ្គីភាពគ្នារវាងពលរដ្ឋ និងពលរដ្ឋ ដោយឈរលើផលប្រយោជន៍រួម និងមនោសុចរិតនៃការជួយគ្នាទៅវិញទៅមក
- ពន្យល់ ប្រជាពលរដ្ឋអំពីកាតព្វកិច្ចរបស់ពួកគាត់ ក្នុងភាពជាសមាជិកគ្រួសារ សហគមន៍ និងសង្គម ដើម្បីឲ្យពួកគាត់រួមគ្នាដេញកម្ចាត់ភាពអសកម្មរបស់ពលរដ្ឋផ្សេង ទៀតនៅក្នុងសង្គមបន្ទាប់ពីប្រជាពលរដ្ឋមានការផ្លាស់ប្ដូរផ្នត់ គំនិតលើគោលធំៗទាំងបីរួចហើយ ពួកគាត់នឹងបោះឆ្នោតគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឲ្យ មានសំឡេងគាំទ្រលើសពី៥០%+១ ដើម្បីឲ្យរដ្ឋាភិបាលដែលដឹកនាំដោយ គ.ស.ប ឈានទៅសម្រេចគោលដៅរយៈពេលមធ្យមរបស់ខ្លួន គឺការបង្កើតច្បាប់ចេញពីយន្តការប្រាំបីចំណុច ដើម្បីធ្វើឲ្យអំណាចរដ្ឋទាំងបីមានតុល្យភាពគ្នា (Checks and Balances)។
១.ត្រូវកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ
វិធានការនេះគឺដើម្បីជៀសវាងកុំឲ្យនាយករដ្ឋមន្ត្រីមានឱកាស បង្កើតបណ្ដាញខ្សែរយៈគ្រួសារបក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋហើយ សំដៅទៅពង្រឹងអំណាចរហូតដល់បង្កើតរបបផ្ដាច់ការបក្សពួកក្រុម គ្រួសារនិយមបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។
២.នាយករដ្ឋមន្ត្រីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយខ្លួនឯង
ការបង្កើតក្រុមអង្គរក្សដោយខ្លួនឯងគឺស្មើនឹងការបង្កើតក្រុម ប្រដាប់អាវុធមួយដែលអ្នកគ្រប់គ្រងអាចមានលទ្ធភាពបម្រើមហិច្ឆតាគាប សង្កត់ឬគំរាមកំហែងប្រជាពលរដ្ឋដើម្បីបន្តក្រាញក្នុងអំណាចរបស់ ខ្លួន។
៣.នាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្ដល់ដោយរដ្ឋ
វិធានការនេះជួយការពារសន្តិសុខនិងទំនុកបម្រុងជីវភាពគ្រួសារ នាយករដ្ឋមន្ត្រីប្រកបដោយសុខុមាលភាពនិងសេចក្ដីថ្លៃថ្នូរបង្កលក្ខណៈ ងាយស្រួលឲ្យនាយករដ្ឋមន្ត្រីបំពេញការងារដើម្បីបម្រើប្រទេសជាតិដោយ ការទទួលខុសត្រូវខ្ពស់។ វិធានការនេះក៏ទប់ស្កាត់នាយករដ្ឋមន្ត្រីកុំឲ្យគាត់អាចរៀបចំ គេហដ្ឋានឲ្យក្លាយជាបន្ទាយទាហានដើម្បីការពារគាត់ និងក្រុមគ្រួសាររបស់គាត់។
៤.បង្កើតតុលាការរដ្ឋបាល
វិធានការនេះគឺសម្រាប់បង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋប្ដឹង ចំពោះទង្វើមិនសមស្របឬទង្វើរំលោភបំពានរបស់មន្ត្រីរាជការក្នុងការ បំពេញការងារឬអាចឲ្យប្រជាពលរដ្ឋប្ដឹងទៅស្ថាប័ននេះឲ្យពិនិត្យលើ ភាពមិនប្រក្រតីនៃលិខិតស្នាមឬសេចក្ដីសម្រេចផ្សេងៗដែលចេញដោយ អង្គភាពរដ្ឋបាលសាធារណៈគ្រប់លំដាប់។
៥.ឋានន្តរសក្ដិចាប់ពីឧត្ដមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្ដីទុកចិត្តពីសភា
វិធានការនេះគឺសម្រាប់ឲ្យសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋអាច មានឥទ្ធិពលទៅលើនាយទាហាននិងនាយនគរបាលជាន់ខ្ពស់ដែលជាអ្នកបញ្ជា លើកងកម្លាំងប្រដាប់អាវុធដែលមានភារកិច្ចរក្សាបូរណភាពទឹកដី សន្តិសុខនិងស្ថិរភាពសង្គមហើយក៏អាចជួយទប់ស្កាត់មិនឲ្យមានការ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាឧបករណ៍ផ្ដាច់ការរបស់មេគណបក្ស កាន់អំណាចផងដែរ។
៦.អព្យាក្រឹតមន្ត្រីរាជការ
វិធានការនេះគឺសម្រាប់ធានាការចាត់តាំងបែងចែកការងារដល់ មន្ត្រីរាជការឲ្យចំជំនាញសមស្របតាមសមត្ថភាពនិងផ្ដល់នូវសេចក្ដី ថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងាររបស់រដ្ឋនិងចៀសវាងកុំ ឲ្យមានការប្រើប្រាស់មន្ត្រីរាជការគ្រប់លំដាប់ជាឧបករណ៍ឃោសនានិង បម្រើផលប្រយោជន៍របស់គណបក្សកាន់អំណាច។
៧.ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ជ្រើសរើសរឺទម្លាក់តំណាងឃុំ-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ ខេត្ត-រាជធានី
វិធានការនេះធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ទទួលខុស ត្រូវផ្ទាល់ និងចំពោះមុខប្រជាពលរដ្ឋដែលជាម្ចាស់អំណាចហើយក៏ជួយកាត់ផ្ដាច់ ខ្សែរយៈបក្សពួកពីថ្នាក់ជាតិដល់មូលដ្ឋានដែលជាចំណុចផ្ដើមនៃការ បង្កើតបណ្ដាញនៃអំណាចផ្ដាច់ការ។
៨.ប្រើប្រព័ន្ធឯកត្តនាម(ប្រព័ន្ធបោះឆ្នោតចំមុខ)សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
វិធានការនេះគឺកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅ លើតំណាងរាស្ត្រ ពីព្រោះប្រព័ន្ធនេះផ្ដល់អំណាចឲ្យប្រជាពលរដ្ឋរើសតំណាងរាស្ត្រ មិនមែនរើសដោយមេបក្សទេ។ ឥទ្ធិពលមេបក្សដែលរើសតំណាងរាស្ត្រអាចធ្វើឲ្យតំណាងរាស្ត្របាត់ ឯករាជ្យភាពខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួនជាជាងគិតគូរដល់ផល ប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ ប្រព័ន្ធនេះនឹងជួយឲ្យតំណាងរាស្ត្រមានឯករាជ្យភាពនិងសេរីភាពគ្រប់ គ្រាន់ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់ធ្វើឲ្យពួក គាត់អាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាពនិង រៀបចំធ្វើច្បាប់ណាដែលបម្រើផលប្រយោជន៍ជាតិនិងផលប្រយោជន៍ ប្រជាពលរដ្ឋ។
៥.ផលដែលប្រជាពលរដ្ឋនឹងទទួលបាននៅពេលដែលយន្តការប្រាំបីចំណុចបានប្រែក្លាយជាច្បាប់
នៅពេលប្រជាពលរដ្ឋមានការផ្លាស់ប្ដូរផ្នត់គំនិតលើគោលធំៗទាំបី ហើយចូលរួមជាមួយគ.ស.ប ដោយសំឡេងលើសពី ៥០%+១ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីឲ្យគ.ស.ប មានលទ្ធភាពទៅបង្កើតច្បាប់ចេញពីយន្តការប្រាំបីចំណុចសម្រាប់ អនុវត្តនៅកម្ពុជារួចហើយទាំងប្រជាពលរដ្ឋទាំងមន្ត្រីរាជការទាំង កសិករនិងអាជីវករពោលគឺជនរួមជាតិខ្មែរគ្រប់ៗរូបនឹងទទួលផលចំណេញ ពីប្រព័ន្ធគ្រប់គ្រងដោយអំណាចមិនប្រមូលផ្ដុំដែល
- ធានាឲ្យមានតុល្យភាពអំណាចទាំងបី គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
- ធានាឲ្យមានតុល្យភាពរវាងអំណាចរដ្ឋ និងអំណាចរាស្ត្រ។
- ជាយន្តការរំដោះតំណាងរាស្ត្រ(សមាជិករដ្ឋសភា) និងមន្ត្រីរាជការចេញពីក្រញាំមេបក្ស។
- បង្ក លក្ខណៈឲ្យពលរដ្ឋគ្រប់រូបមកពីគ្រប់និន្នាការនយោបាយ មានឱកាសចូលរួមបង្កើតសង្គមប្រជាធិបតេយ្យពិតប្រាកដ ដែលពលរដ្ឋរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់។
- បញ្ចប់វប្បធម៌បែងចែកបក្សនយោបាយ នៅតាមស្ថាប័នរដ្ឋ និងនៅតាមមូលដ្ឋាន ក្នុងចំណោមប្រជាពលរដ្ឋ ឬមន្ត្រីរាជការ។
- បញ្ចប់ការរកស៊ីឃុបឃិតរបស់ឈ្មួញ និងមន្ត្រីទុច្ចរិតគ្រប់រូបភាពទាំងអស់
- ធានា ឲ្យប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតដោយគ្មានការគាបសង្កត់ ដោយគ្មានអំពើពុករលួយដោយស្មើភាពគ្នា និងទទួលបានផលទៅតាមកម្លាំងកាយ កម្លាំងប្រាជ្ញា និងទុនវិនិយោគរៀងៗខ្លួន។
- ធានាឲ្យមានសណ្ដាប់ធ្នាប់សង្គមនៅចំពោះមុខច្បាប់ ទាំងកិច្ចការងាររដ្ឋ និងកិច្ចការជំនួញធំតូចទាំងអស់។
- ក្លាយជាមរតកគ្រប់គ្រងសង្គម ដែលផ្ដល់សេចក្ដីសុខ និងរីកចម្រើនដល់កូនខ្មែរលើគ្រប់វិស័យ គ្រប់ជំនាន់ទៅថ្ងៃមុខ។
- ជា មធ្យោបាយទប់ស្កាត់មិនឲ្យកម្ពុជាក្លាយជាប្រទេសដែលរងការគំរាម កំហែងពីការបាត់បង់ទឹកដី ឬពូជសាសន៍ពីសំណាក់ប្រទេសជិតខាង។
No comments:
Post a Comment
Welcome to AngkorKhmer