មូលដ្ឋានគ្រឹះបី នយោបាយ សេដ្ឋកិច្ច
និងសង្គមកិច្ចដែលគណបក្សសិទ្ធិមនុស្សរៀបចំជាកម្មវិធីនយោបាយជា
អាទិភាពសម្រាប់ឃុំ-សង្កាត់យើង មានដូចខាងក្រោម៖
ក. នយោបាយ
ក.១. រួបរួមផ្សះផ្សាជាតិ
មិនប្រើឧបាយកល ញុះញង់បំបែកបំបាក់ខ្មែរ ដែលក្រុមផ្ដាច់ការ ឬបរទេសតែងតែប្រើ ដើម្បីងាយស្រួលជិះជាន់ និងត្រួតត្រាយើង។ ប្រកាន់ជំហររួបរួមផ្សះផ្សាជាតិ មិនរើសអើង ដោយបំពេញកិច្ចការទូទៅ ប្រកបដោយការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងឃុំ-សង្កាត់យើង ដោយតម្កល់ប្រយោជន៍ជាតិជាធំ។
ក.២. ការចូលរួមរបស់ប្រជាពលរដ្ឋ
ជំរុញ និងលើកទឹកចិត្ត ឱ្យមានវេទិកាសេរី រវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋសម្ដែងមតិ លើកពីទុក្ខកង្វល់ និងសំណួរក្នុងការជំរុញឱ្យមានការដឹកនាំ ប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ។
ជំរុញឱ្យមានសមាគម សហគមន៍ ដើម្បីការពារផលប្រយោជន៍ និងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ឃុំ-សង្កាត់យើង។
ក.៣. សិទ្ធិ
ពន្យល់ អប់រំ ផ្សព្វផ្សាយ តាមរយៈវេទិកាសាធារណៈក្នុងឃុំ-សង្កាត់ ដើម្បីឱ្យប្រជាពលរដ្ឋជ្រួតជ្រាបពីសិទ្ធិរបស់ខ្លួន ក្នុងនាមជាម្ចាស់អំណាចពិតប្រាកដ។ សិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពិត សិទ្ធិសេរីភាពក្នុងការចូលរួមបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ដោយសមភាព។
ក.៤. សីល
ពន្យល់ អប់រំ ផ្សព្វផ្សាយ តាមរយៈសាសនាដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីតម្លៃនៃសីលធម៌ក្នុងសង្គម។
ជំរុញ និងលើកស្ទួយសីលធម៌សង្គម ដោយទប់ស្កាត់ និងចាត់វិធានការយ៉ាងតឹងរ៉ឹង នូវអំពើចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើង និងអំពើហិង្សាក្នុងឃុំ-សង្កាត់យើង។ ជាពិសេសការដោះស្រាយទំនាស់ក្នុងឃុំ-សង្កាត់ ដោយមិនលំអៀង មិនជំរិតទារលុយ និងប្រកបដោយសីលធម៌ខ្ពស់។
ក.៥. សម្បជញ្ញៈ
តាមរយៈនយោបាយរួបរួមផ្សះផ្សាជាតិ បណ្ដុះបណ្ដាលចំណេះដឹងពីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសីលធម៌សង្គម ដែលជាគ្រឹះដ៏រឹងមាំដើម្បីឱ្យប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់យើង មានមនសិការ និងសម្បជញ្ញៈជាតិ ចូលរួមការពារទឹកដី ថែរក្សាវប្បធម៌ ប្រពៃណីដ៏ប្រពៃសម្រាប់កូនចៅយើងជំនាន់ក្រោយ។
នយោបាយដឹកនាំឃុំ-សង្កាត់ របស់គណបក្សសិទ្ធិមនុស្សប្រកាន់យកគោលការណ៍អហិង្សា មិនចុះញ៉ម រួបរួមផ្សះផ្សាជាតិ មិនយកខ្មែរណាជាសត្រូវ ប្រកបដោយសីលធម៌ និងប្រកាន់ខ្ជាប់នូវ សម្បជញ្ញៈជាតិ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ-សង្កាត់យើង ចូលរួមក្នុងការដោះស្រាយបញ្ហា ដើម្បីទទួលបាននូវសុខដុមរមនាពិតប្រាកដ សន្តិភាពពិតប្រាកដ និងសុភមង្គលពិតប្រាកដ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។
ខ.សេដ្ឋកិច្ច
ខ.១.វិស័យកសិកម្ម
លើកស្ទួយវិស័យកសិកម្ម ដោយរៀបចំប្រព័ន្ធធារាសាស្ត្រ សម្រាប់ស្រោចស្រពស្រែចម្ការ ឲ្យបានគ្រប់គ្រាន់ ដោយចៀសវាងការរង់ចាំទឹកភ្លៀងតាមបែបធម្មជាតិ។ បង្កើតមណ្ឌលកសិកម្មដើម្បីផ្ដល់ព័ត៌មាន បច្ចេកទេស រកប្រភពដើមទុន ពូជស្រូវ និងទីផ្សារ ជូនដល់កសិករក្នុង ឃុំ-សង្កាត់យើង។ ជាពិសេសលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដាំដំណាំ ចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ បន្ថែមលើការធ្វើស្រែចម្ការរបស់គាត់ ។
ខ.២.វិស័យសិប្បកម្ម
បង្កើតមណ្ឌលសិប្បកម្មដើម្បីផ្ដល់ព័ត៌មានបច្ចេកទេស រកប្រភពដើមទុន និងទីផ្សារជូនដល់សិប្បករក្នុងឃុំ-សង្កាត់យើង។ ជាពិសេសលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋបង្កើតមុខរបរសិប្បកម្មទៅតាមធនធានធម្មជាតិដែលមាន នៅក្នុងឃុំ-សង្កាត់។
ខ.៣.វិស័យពាណិជ្ជកម្មខ្នាតតូច
ស្វែងរកក្រុមហ៊ុនក្នុងប្រទេស និងក្រៅប្រទេសឲ្យមកធ្វើវិនិយោគក្នុងឃុំ-សង្កាត់ ដើម្បីបង្កើតការងារ និងជាផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់យើង។ គោលនយោបាយសេដ្ឋកិច្ចឃុំ-សង្កាត់របស់គណបក្សសិទ្ធិមនុស្ស ផ្ដោតសំខាន់ឲ្យប្រជាពលរដ្ឋចេះប្រើប្រាស់ នូវធនធានធម្មជាតិ ដើម្បីអភិវឌ្ឍឃុំ-សង្កាត់ លើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល និងបង្កើនការងារជាជាងការធ្វើចំណាកស្រុក។
គ.សង្គមកិច្ច
គ.១.សេវាសុខាភិបាល
ការទ្រទ្រង់សុខុមាលភាព និងការបង្កើនផាសុកភាព តាមរយៈការពន្យល់ អប់រំ ផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋយល់ ដឹងពីការថែរក្សាសុខភាព និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃពីព្រោះការបង្ការប្រសើរជាង ការព្យាបាល។ ជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីថែទាំសុខភាព សរីរាង្គកាយ និងឲ្យមានកម្លាំងក្លា មាំមួន។ ជំរុញឲ្យមានប្រព័ន្ធទឹកស្អាត ដែលជាកត្តាចម្បង ក្នុងការថែរក្សាសុខភាព និងបង្គន់អនាម័យព្រោះជាការចាំបាច់បំផុត ដើម្បីចៀសវាងនូវការចម្លងមេរោគផ្សេងៗ។ បង្កើនការអប់រំ យល់ដឹងពីផលវិបាកនៃការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ដែលនាំឲ្យខូចសុខភាព។ ជំរុញឲ្យមានមធ្យោបាយដឹកជញ្ជូន សង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ។ ស្នើសុំឲ្យមានមណ្ឌលសុខភាពមួយក្នុងឃុំ-សង្កាត់ ដើម្បីបម្រើប្រជាពលរដ្ឋ ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើតឲ្យមានមូលនិធិ សង្គ្រោះជាតិខ្មែរ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ក្នុងឃុំ-សង្កាត់យើង។
គ.២.សេវាអប់រំ និងវប្បធម៌
ជំរុញឲ្យមានមត្តេយ្យសាលា នៅក្នុងឃុំ-សង្កាត់ ដោយធ្វើគម្រោងស្នើសុំពីរាជរដ្ឋាភិបាល មូលនិធិជាតិ និងអន្តរជាតិ។ បង្កើតឲ្យមានបណ្ណាល័យនៅតាមមណ្ឌលសិក្សាដើម្បីលើកកម្ពស់គុណភាពនៃ ការសិក្សាអប់រំ ដោយលើក ទឹកចិត្តឲ្យសិស្សនិស្សិត ការសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យ និងនៅតាមមជ្ឈមណ្ឌលសិក្សាផ្សេងៗ។ មិនតែប៉ុណ្ណោះ យើងក៏ស្នើសុំ និងជំរុញឲ្យមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពដល់សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅ។ ជំរុញ និងលើកទឹកចិត្តឲ្យសិស្សនិស្សិត ចូលរួមថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌជាតិ តាមរយៈការបណ្ដុះបណ្ដាលឲ្យយល់ពី គុណតម្លៃ និងអត្ថប្រយោជន៍។
គ.៣.សេវារដ្ឋបាលឃុំ-សង្កាត់
ពង្រឹងសមត្ថភាព និងសីលធម៌ដឹកនាំរបស់អាជ្ញាធរ មូលដ្ឋានដោយប្រកាន់ជំហរអព្យាក្រឹត្យ តាមច្បាប់កំណត់ ដើម្បីបម្រើពលរដ្ឋខ្មែរទូទៅ ក្នុងឃុំ-សង្កាត់ដោយគ្មានការរើសអើង។ ការរៀបចំធ្វើនូវអត្រានុកូលដ្ឋាន និងលិខិតស្នាមនានាជូនប្រជាពលរដ្ឋ ដោយមិនទារលុយក្រៅច្បាប់កំណត់ ព្រមទាំងជំរុញ និងជួយរៀបចំឯកសារពាក់ព័ន្ធ ធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់យើងឲ្យបានទាន់ពេលវេលា និងតាមតម្រូវការ។
គ.៤.សន្តិសុខ សណ្ដាប់ធ្នាប់
ការធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមរយៈការពន្យល់ អប់រំ ផ្សព្វផ្សាយ ពីសីលធម៌ ក្នុងនាមជាប្រជាពលរដ្ឋថ្លៃថ្នូរ ដើម្បីកុំឲ្យមានក្មេងទំនើង និងអំពើហិង្សាក្នុងឃុំ-សង្កាត់យើង។ យើងចាត់វិធានការយ៉ាងតឹងរ៉ឹង បំបាត់នូវល្បែងស៊ីសងដែលជាមូលហេតុបង្កឲ្យមាន អំពើចោរកម្ម ក្នុងឃុំ-សង្កាត់។
គ្រឿងស្រវឹង ជាកត្តាមួយដែលនាំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាក្នុងសង្គម ខូចសុខភាព ខូចអនាគតកូនចៅ ព្រមទាំងបំផ្លាញនូវសុភមង្គលគ្រួសារ។ ដូច្នេះយើងនឹងធ្វើការអប់រំ ពន្យល់ ផ្សព្វផ្សាយ ដើម្បីកាត់បន្ថយ បំបាត់គ្រឿងស្រវឹង ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងសុភមង្គលសង្គម ក្នុងឃុំ-សង្កាត់យើង។
គ.៥.សាសនា
គណបក្សសិទ្ធិមនុស្សមិនប្រកាន់ភេទ សាសនា ឬឋានៈសង្គមឡើយ។ សាសនាមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម អប់រំ និងលើកកម្ពស់សីលធម៌សង្គម បង្កើតនូវភាពសាមគ្គី យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
បព្វជិត មានសិទ្ធិបោះឆ្នោតគាំទ្រគណបក្សនយោបាយណា ដែលខ្លួនពេញចិត្តដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែមិនត្រូវបម្រើគណបក្សនយោបាយ ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនក្នុងនាមជាបព្វជិត ដែលជាហេតុនាំឲ្យមានការបែកបាក់សាសនា ប្រកាន់រើសអើងបក្សពួកតាមទីកន្លែងគោរពសក្ការរបស់ប្រជាពលរដ្ឋ។
ជំរុញ និងលើកស្ទួយវិស័យសាសនាឲ្យល្អបរិសុទ្ធ ត្រឹមត្រូវដែលជាទីពឹងរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។
គោល នយោបាយសង្គមកិច្ច របស់គណបក្សសិទ្ធិមនុស្ស គឺទប់ស្កាត់ និងលុបបំបាត់នូវល្បែងស៊ីសង ចោរកម្ម គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើង និងអំពើហិង្សាក្នុងឃុំ-សង្កាត់យើង ដើម្បីផ្ដល់ឲ្យប្រជាពលរដ្ឋទទួលបាននូវការរស់នៅក្នុងសង្គមមួយដែល មានសីលធម៌ខ្ពស់ សាសនាល្អ ត្រឹមត្រូវ យុត្តិធម៌ សន្តិសុខ និងសុវត្ថិភាព។ លើសពីនេះទៅទៀត ផ្ដល់ឲ្យប្រជាពលរដ្ឋទទួលបាននូវសេវារដ្ឋបាល សេវាសុខាភិបាល និងសេវាអប់រំ ដែលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ៕

No comments:
Post a Comment
Welcome to AngkorKhmer