កំណាព្យ លុយខ្មែរប្រាក់រៀល
បទពាក្យបួន
1. លុយខ្មែរប្រាក់រៀល..............ប្រាក់ចាយស្រុកខ្មែរ
អ្នកក្រុងអ្នកស្រែ...................ស្នេហ៍ស្និទ្ធជានិច្ច។
... 2. ខ្មែរនៅជាយដែន..............ក៏មិនដែលភ្លេច
ប្រើប្រាស់ជានិច្ច..............ដោះដូរទំនិញ។
3. លុយខ្មែរប្រាក់រៀល..............ពង្រាយពាសពេញ
ដែនក្រុងភ្នំពេញ..............ខេត្តក្រុងផ្សេងទៀត។
4. ប្រាក់រៀលជ្រកជ្រៀត..............សព្វអស់កន្លៀត
ប្រាក់រៀលជួយជាតិ.................ខ្មែរឲ្យថ្កុំថ្កើង។
5. លុយខ្មែរប្រាក់រៀល..............សុភាពមិនឆ្មើង
ជួយឲ្យថ្កុំថ្កើង.......................សព្វរាស្រ្តប្រជា។
6. មន្រ្តីរាជការ..........................ស្នេហាដូចគ្នា
ប្រាក់រៀលធូរធារ...................ក្នុងពិភពខ្មែរ។
7. លុយខ្មែរប្រាក់រៀល..............ល្អដូចព្រះខែ
ឧស្សាហ៍ដូចម៉ែ.....................រឹងមាំដូចពុក។
8. អ្នកចាយប្រាក់រៀល..............ធូរធារស្រណុក
ចម្រីនគ្រប់ស្រុក...................សណ្តោសដូចគ្រូ។
9. លុយខ្មែរប្រាក់រៀល..............មិនចេះរអ៊ូ
ចាយនាំធារធូរ.....................តផៅសណ្តាន។
10. ប្រាក់រៀលនាំខ្មែរ..................ឲ្យបានសុខសាន្ត
សំបូរថ្កើងថ្កាន......................សេដ្ឋកិច្ចរឹងមាំ។
No comments:
Post a Comment
Welcome to AngkorKhmer