កំណាព្យ សេពគប់ដូចម្តេច?
បទពាក្យប្រាំពីរ
1. កើតមកជាមនុស្សគួររៀនរាប់...............មិត្តដែលល្អគាប់រាប់ឲ្យជិត
មិត្តមានសីលធម៌កាយសុចរិត..............ល្អចិត្តគំនិតមានមនុស្សធម៌។
...
2. មិត្តដែលស្គាល់គ្នាគ្រាមានទុក្ខ...............ខំប្រឹងវាយលុករោគក្នុងប្រាណ
រោគខ្ជិលរោគល្បែងស្រាឲ្យបាន.............ទៅរកថ្កើងថ្កានបានសម្រេច។
3. រាប់រកមិត្តដែលខំស្វាធ្យាយ.....................ចិត្តមិនរាយមាយមិនកែគេច
ខំរៀនធ្វើការមិនដែលភ្លេច.......................រៀបចំជានិច្ចកិច្ចផែនការ។
4. មិត្តដែលមិនចេះអស់សង្ឃឹម....................ទឹកមុខញញឹមនឹងខេមរា
ខំលើកខំស្ទួយឲ្យខ្លាំងក្លា...........................វប្បធម៌ដូនតាឲ្យខ្ពស់ឡើង។
5. មិត្តដែលមានចិត្តជួយអ្នកក្រ......................ជួយដោយស្មោះសរឲ្យឡើងទ្រើង
ជួយផ្តល់ចំណេះកែឲ្យឡើង.......................ខ្ពង់ខ្ពស់ថ្កានថ្កើងជាងពីមុន។
6. មិត្តដែលមិនលោភតែនឹងទ្រព្យ...................មិត្តដែលឈប់រាប់នឹងជនពាល
មិត្តដែលស្គាល់ច្បាស់នូវទីវាល...................ឋានសុខវិសាលមគ្គប្រាំបី។
No comments:
Post a Comment
Welcome to AngkorKhmer