កំណាព្យ មានមកធ្វើអ្វី?
បទកាកគតិ
1. មានមកធ្វើអ្វី................បើភពផែនដី................ត្រូវរលាយអស់
ផ្នែកខ្លះរាំងជល់...........ធម្មជាតិក្រៀមក្រោះ.....គួរឲ្យស្រណោះ
... ផ្នែកខ្លះទឹកជន់។
2. មានមកធ្វើអ្វី.................បើញាតិប្រុសស្រី...............អាប់ឱនទាបទន់
លុយកាក់មាសប្រាក់....ពេជ្រនាំទារុណ..................សុខភាពទ្រោមមុន
ញាតិត្រូវឃ្លាតឆ្ងាយ។
3. មានមកធ្វើអ្វី..................បើខ្វះមេត្រី........................ញាតិលែងសប្បាយ
មានតែម្នាក់ឯង..............រាស្ត្រត្រូវខ្ចាត់ខ្ចាយ............ភូមិស្រុកជិតឆ្ងាយ
ខ្វះយុត្តិធម៌។
4. មានមកធ្វើអ្វី..................ស្នេហ៍មិនគប្បី.....................រំលងវប្បធម៌
ខ្មែរដ៏ផូរផង់...................ញាតិមិនសាទរ...................មានខ្វះសីលធម៌
ក្រទ្រព្យល្អជាង។
5. ស៊ូក្រតែទ្រព្យ.................ត្រូវឲ្យមានជាប់...................ចំណេះដូចនាង
វិសាខាស្រី....................ប្រាជ្ញាទាត់ទៀង..................សុខភាពមិនល្អៀង
ដូចព្រះមហោសថ។
No comments:
Post a Comment
Welcome to AngkorKhmer