យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានឈានដល់ថ្ងៃទី២ហើយនៅថ្ងៃសៅរ៍នេះ។ គណបក្ស
នយោបាយនីមួយៗបានធ្វើសកម្មភាពទៅតាមលទ្ធភាពនិងគោលដៅរបស់
ខ្លួនរៀងៗខ្លួន។
បើគេពិនិត្យទៅលើគោលនយោបាយរបស់គណបក្សនីមួយៗជាទូទៅគេ
សង្កេតឃើញថា
អ្នកនយោបាយច្រើនតែបង្ហាញតែការសន្យាតែមិនបានបង្ហាញពី
មធ្យោបាយដើម្បីសម្រេចគោលដៅរបស់ខ្លួនទេ។
នេះសបញ្ជាក់ថាគណបក្សនយោបាយជាច្រើនមិនទាន់អាចទាក់ទាញ
ការជឿជាក់របស់អ្នកបោះឆ្នោតបាននៅឡើយ។
យុទ្ធនាការឃោសនាបោះឆ្នោតគឺជាពេលវេលាដ៏សំខាន់បំផុតមួយ សម្រាប់គណបក្សនយោបាយនីមួយៗក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួនឲ្យ អ្នកបោះឆ្នោតឃើញ។ យុទ្ធនាការឃោសនាបោះឆ្នោតក៏ជាពេលវេលាដ៏សំខាន់មួយដែរសម្រាប់ អ្នកបោះឆ្នោតក្នុងការពិនិត្យមើលគណបក្សនីមួយៗមុននឹងផ្តល់សន្លឹកឆ្នោត មួយសន្លឹកដល់គណបក្សណាមួយ។
សមត្ថភាពរបស់គណបក្សនយោបាយត្រូវស្តែងឡើងជាបឋមតាមរយៈការបង្ហាញគោល នយោបាយនិងការសន្យាចំពោះមុខអ្នកបោះឆ្នោត។ ប៉ុន្តែ គោលនយោបាយ និងការសន្យាមិនទាន់គ្រប់គ្រាន់ទេសម្រាប់ឲ្យអ្នកបោះឆ្នោតជឿ។ អ្វីដែលសំខាន់ជាងនេះគឺបក្សនយោបាយត្រូវតែបង្ហាញដល់អ្នកបោះឆ្នោត អំពីមធ្យោបាយនិងធនធានដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន។ នេះគឺជា អត្ថន័យពិតប្រាកដនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ ប៉ុន្តែ នៅកម្ពុជា គណបក្សនយោបាយភាគច្រើនហាក់ផ្តោតតែទៅលើការសន្យានៅលើក្រដាសតែមិន បានប្រាប់អ្នកបោះឆ្នោតថា តើខ្លួនមានធនធាន និងមធ្យោបាយអ្វីខ្លះដើម្បីសម្រេចគោលដៅនោះទេ។
ជាការពិតណាស់ ការសន្យាថាធ្វើនេះឬធ្វើនោះវាមិនពិបាកទេ ដោយគ្រាន់តែអង្គុយគិតមួយសន្ទុះក៏ឃើញបាត់ទៅហើយ។ ប៉ុន្តែ តើត្រូវធ្វើដូចម្តេចដើម្បីឲ្យការសន្យានោះក្លាយជាការពិត? នេះទើបជាសំណួរដែលពិបាករកចម្លើយ។ ដូច្នេះ ការឃោសនាដែលបង្ហាញតែការសន្យានៅមិនទាន់គ្រប់លក្ខណៈសម្រាប់ឲ្យ អ្នកបោះឆ្នោតយកមកធ្វើជាមូលដ្ឋានក្នុងការពិចារណាឡើយ។
នៅកម្ពុជា ជាទូទៅ ទាំងគណបក្សនយោបាយដែលប្រជែងជាមួយបក្សកាន់អំណាច ទាំងសង្គមស៊ីវិលដែលធ្វើការពាក់ពន្ធ័នឹងការបោះឆ្នោត ច្រើនតែផ្តោតការចាប់អារម្មណ៍ទៅលើការទិញទឹកចិត្តអ្នកបោះឆ្នោត, អតុល្យភាពនៃមធ្យោបាយក្នុងការឃោសនា ឬក៏ស្តីបន្ទោសអ្នកបោះឆ្នោតថា ត្រូវបានគេទិញទឹកចិត្តតាមរយៈអំណោយបន្តិចបន្តួច។ល។និង។ល។ ការចាប់អារម្មណ៍ទៅលើបញ្ហាទាំងនេះមិនខុសឡើយពីព្រោះ ទោះតិចឬច្រើនវានឹងមានឥទ្ធិពលទៅលើលទ្ធផលនៃការបោះឆ្នោត។
ក៏ប៉ុន្តែជាទូទៅ គេច្រើនតែមើលរំលងបញ្ហាដ៏សែនសំខាន់មួយទៀតនោះ គឺ ការពង្រឹងសមត្ថភាពរបស់គណបក្សនយោបាយនីមួយៗដើម្បីឲ្យក្លាយគូប្រជែង ពិតប្រាកដរបស់គណបក្សកាន់អំណាច។ នរណាក៏ដឹងដែរថា គណបក្សប្រជាជនកម្ពុជាដែលកំពុងតែកាន់អំណាចសព្វថ្ងៃគឺជាគណបក្សនយោបាយ ដ៏ចំណាស់ជាងគេមួយ និងបានចាក់គ្រឹះយ៉ាងរឹងមាំតាមរយៈការកាន់អំណាចជាង៣០ឆ្នាំមកហើយ។ ដូច្នេះ ការប្រជែងអំណាចជាមួយគណបក្សនេះមិនមែនជាការងាយស្រួលប៉ុន្មានឡើយ។ គណបក្សប្រឆាំងពិតជាយល់ច្បាស់អំពីបញ្ហានេះពីព្រោះម្តងហើយម្តងទៀត ពួកគេបានស្វះស្វែងរកការរួបរួមគ្នាដើម្បីពង្រឹងកម្លាំងប្រឆាំងឲ្យ បានខ្លាំងជាងនេះ ប៉ុន្តែ គួរឲ្យសោកស្តាយ ឈាមរបស់ពួកគេមិនអាចរលាយចូលគ្នាបានឡើយ។
នៅពេលដែលអ្នកចង់មកប្រជែងអំណាចមានកម្លាំងខ្សោយជាងគណបក្សកាន់អំណាច យ៉ាងខ្លាំង ពួកគេពិតជាពិបាកនឹងក្លាយជាជម្រើសដល់អ្នកបោះឆ្នោតណាស់។ នេះជាចំណុចដែលគេមិនអាចមើលរំលងបានឡើយ។ ជាទូទៅ បក្សនយោបាយមួយគួរធ្វើឲ្យអ្នកបោះឆ្នោតផ្តល់សន្លឹកឆ្នោតឲ្យខ្លួនដោយ ការជឿជាក់ជាជាងការបោះឆ្នោតឲ្យដោយសារតែការស្អប់គណបក្សដែលជាគូរ ប្រជែងមួយទៀត ឬក៏បោះឆ្នោតឲ្យដោយសារតែគ្មានជម្រើស។ អ្នកបោះឆ្នោតនៅកម្ពុជាជាច្រើនត្រូវគេមើលឃើញថាហាក់កំពុងស្ថិត ក្នុងស្ថានភាពបែបនេះ។ មូលហេតុគឺដោយសារតែបក្សនយោបាយនីមួយៗនៅមិនទាន់បានបង្ហាញខ្លួនថាជា ជម្រើសប្រកបដោយភាពជឿជាក់ដល់អ្នកបោះឆ្នោតនៅឡើយ។
ដូច្នេះ ការពង្រឹងសមត្ថភាពរបស់បក្សនយោបាយដែលចង់ប្រជែងជាមួយគណបក្សកាន់អំណាច គឺជាគន្លឹះដែលមិនអាចមើលរំលងបានឡើយពោលគឺគណបក្សទាំងនោះត្រូវផ្តល់ ជម្រើសដល់អ្នកបោះឆ្នោតតាមរយៈការបង្ហាញថា ខ្លួនគឺជាគូប្រជែងដ៏ពិតប្រាកដរបស់បក្សកាន់អំណាច។ បើមិនដូច្នោះទេ គេមិនអាចស្តីបន្ទោសអ្នកបោះឆ្នោតបានឡើយ៕

No comments:
Post a Comment
Welcome to AngkorKhmer