May 20, 2012

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/​សង្កាត់

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា


ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ/​សង្កាត់​ដែលប្រកាន់យកលក្ខណៈ​សកល បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះធ្វើឡើង​ដោយការ​បោះ​ឆ្នោត​អសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ធ្វើឡើងនៅ​ថ្ងៃ​អាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែក​អាសនៈតាម​រូបមន្ត​មធ្យម​ភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និង​លទ្ធផលនៃការ​បោះ​ឆ្នោតតាម​មណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់​ពី ៧ ដល់ ២១ អាសនៈ (ចំនួនជាក់​ស្តែងនៃ​សមាជិក​ក្រុម​ប្រឹក្សា​នីមួយៗ កំណត់​ដោយអនុក្រឹត្យ ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុត​អាណត្តិ​របស់​ក្រុមប្រឹក្សា ដូចជា »ក្រុមប្រឹក្សារាជធានីភ្នំពេញ កំណត់មិនលើសពី ២១ រូប »ក្រុមប្រឹក្សាខេត្ត មាន​ចំនួន ពី ៩ រូប ដល់ ២១ រូប »ក្រុមប្រឹក្សាក្រុង មានចំនួន ៧​ រូប ទៅ ១៥ រូប »ក្រុមប្រឹក្សាស្រុក និង​ខណ្ឌ មានចំនួន ៧ ទៅ ១៩ រូប)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ចាប់ផ្តើមពីម៉ោង ៧.០០ នាទី​ព្រឹក រហូតដល់ម៉ោង ១៥.០០ រសៀល។
ការឃោសនាបោះឆ្នោត
សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាត​ត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃ​បោះ​ឆ្នោត។
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»មានសញ្ជាតិខែ្មរពីកំណើត
»មាន​អាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលបានកំណត់​ដោយ​ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​រាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ »ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណ​បក្ស​​នយោបាយនោះបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្ស​នយោបាយ និងបានចុះ​បញ្ជីឈរឈ្មោះបោះឆ្នោតនៅ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប)។

No comments:

Post a Comment

Welcome to AngkorKhmer