Feb 3, 2013

ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ

សម្តេច​ព្រះ​នរោត្តម សីហនុ និង​ព្រះ​អគ្គមហេសី
សម្តេច​ព្រះ​នរោត្តម សីហនុ និង​ព្រះ​អគ្គមហេសី

សម្តេច​ព្រះនរោត្តម សីហនុ គឺ​ជា​ឥស្សរជន​​​​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុងរយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​​កន្លងទៅ។ ឡើងគ្រងរាជបល្ល័ង្ក​ ជា​ព្រះមហាក្សត្រ​ខ្មែរ រហូតដល់​ទៅ ២លើក ហើយ​បាន​ដាក់រាជ្យ​ ២លើក សម្តេច​ព្រះនរោត្តម សីហនុ ​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏​​ចម្បង​បំផុត ​នៃ​ប្រវត្តិសាស្រ្តខ្មែរ​សម័យ​ទំនើប រាប់ចាប់តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបខ្មែរ​ក្រហម រហូតដល់​យុគសម័យ​សន្តិភាព ​ការផ្សះផ្សារ​ជាតិ និង​ការ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។


ប្រសូត្រ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺ​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្តេចព្រះនរោត្តម សុរាម្រិត និង​ព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គ​បាន​សិក្សា​នៅ​សាលាបារាំង នៅ​ភ្នំពេញ ហើយ​បន្ទាប់មក ​នៅ​វិទ្យាល័យ​បារាំង នៅ​ព្រៃនគរ​ មុននឹង​ត្រូវ​បារាំង​ ដែល​ជា​មហាអំណាច​អាណានិគម​លើ​កម្ពុជា ជ្រើសរើស​ឲ្យ​ឡើង​គ្រងរាជ្យ​ នៅ​ខែមេសា ឆ្នាំ​១៩៤១ បន្ត​ពី​ព្រះបាទ​​មុនីវង្ស ដែល​ចូល​ទិវង្គត។ នៅពេលនោះ ព្រះបាទ​ព្រះនរោត្តម សីហនុ ទើប​នឹង​ព្រះជន្ម​តែ ១៨​ព្រះវស្សា​តែ​ប៉ុណ្ណោះ។
មានមតិ​ជាច្រើន​យល់ថា ការដែល​បារាំង​ជ្រើសរើស​ព្រះបាទ​នរោត្តម​ សីហនុ ឲ្យ​ឡើង​សោយរាជ្យ ដោយ​រំលង​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្តេច​ព្រះនរោត្តម សុរាម្រិត បែបនេះ គឺ​ដោយសារ​តែ​បារាំង​គិត​ថា ព្រះអង្គ ជា​ព្រះអង្គ​ម្ចាស់​វ័យ​ក្មេង វក់ចិត្ត​តែ​នឹង​សិល្បៈ​ចម្រៀង ភាពយន្ត មិនសូវ​រវីរវល់​នឹង​រឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួល​ក្នុង​ការ​បង្គាប់​បញ្ជា។ បើសិន​ជា​បែបនេះមែន បារាំង​ គឺពិត​​ជា​យល់ខុស ហើយ​ប្រាកដ​ជា​​ខកចិត្ត​មិនតិច​ទេ ពីព្រោះ​ថា ​ព្រះអង្គម្ចាស់​វ័យក្មេង​អង្គនេះ​​ហើយ​ ដែល​ក្រោយ​ពី​បាន​ឡើង​គ្រងរាជ្យ ​បានតស៊ូ​​ទាមទារ​​​ឯករាជ្យ​ពី​បារាំង រហូតបាន​សម្រេច នៅ​ឆ្នាំ​១៩៥៣។

ពីរឆ្នាំ​ក្រោយ​ទទួល​បាន​ឯករាជ្យ ព្រះបាទ​នរោត្តម សីហនុ បាន​ដាក់រាជ្យ ទៅ​ឲ្យ​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ​នរោត្តម សុរាម្រិត នៅ​ខែ​មេសា ឆ្នាំ​១៩៥៥ ដើម្បី​ទៅ​​បង្កើត​ និង​ដឹកនាំ​​​ចលនា “សង្គមរាស្រ្តនិយម” ហើយ​ទទួល​ងារជា​ “សម្តេច​ព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក​ សម្តេច​ព្រះនរោត្តម សីហនុ បាន​កាន់​អំណាច​ជាប់រហូត ជា​នាយករដ្ឋមន្រ្តី​ផង និង​ជា​ប្រមុខរដ្ឋ​ផង រហូតដល់​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ដែល​ព្រះអង្គ​ត្រូវ​បាន​ក្រុម​របស់​សេនាប្រមុខ​លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់​ពី​តំណែង ក្នុងពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត។

ក្រោយ​ពី​ត្រូវ​ទម្លាក់​ពីតំណែង ព្រះ​អង្គ​បាន​យាង​ចេញ​ពី​ម៉ូស្គូ ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​បង្កើត​ជា​រណសិរ្ស​រួបរួមជាតិ​កម្ពុជា រួមជាមួយ​នឹង​ក្រុម​ខ្មែរក្រហម ហើយ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់ចូល​ព្រៃ​កាន់អាវុធ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​លន់ នល់។

ថ្ងៃទី១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​វាយ​ចូល​ដល់​ទីក្រុង​ភ្នំពេញ រំលាយ​របបសាធារណរដ្ឋខ្មែរ ហើយ​បង្កើត​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​មាន​សម្តេច​ព្រះនរោត្តម សីហនុ ជា​ប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក នៅ​ខែមេសា ឆ្នាំ​១៩៧៦ ព្រះអង្គ​បាន​លាលែង​ចេញ​ពីតំណែង​ជា​ប្រមុខរដ្ឋ ហើយ​ត្រូវ​រដ្ឋាភិបាល​ខ្មែរក្រហម​បង្ខំ​ឲ្យ​គង់​តែ​នៅ​ក្នុង​វាំង ក្នុង​ទីក្រុង​ភ្នំពេញ រហូតដល់​ខែ​មករា ឆ្នាំ​១៩៧៩។

មុនពេល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា វាយ​ចូល​ដល់​ទី​ក្រុង​ភ្នំពេញ សម្តេច​ព្រះនរោត្តម សីហនុ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញ​ពី​ភ្នំពេញ តាមយន្តហោះ ទៅ​កាន់ទីក្រុង​ប៉េកាំង ហើយ​នៅ​ឆ្នាំ​១៩៨២ ព្រះអង្គ​បាន​សុខព្រះកាយ ចូល​កាន់តំណែង​ជា​​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ដែល​នៅ​ពេលនោះ គឺ​ជា​រដ្ឋាភិបាល​និរទេស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វត្តមាន​របស់​វៀតណាម នៅ​កម្ពុជា។ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​បង្កើត​ចលនា​តស៊ូ​មួយ​ផ្ទាល់​របស់​ព្រះអង្គដែរ គឺ​រណសិរ្ស​រួបរួម​ជាតិ ដើម្បី​កម្ពុជា​ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហប្រតិបត្តិការ ដែលហៅកាត់​តាម​ភាសាបារាំង​ថា FUNCINPEC។

ក្រោយ​ពី​វៀតណាម​ដក​ទ័ព​ចេញ​ពី​កម្ពុជា នៅ​​ឆ្នាំ​១៩៨៩ សម្តេច​ព្រះនរោត្តម សីហនុ បាន​លាលែង​ពីតំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី​កម្ពុជា​ ប្រជាធិបតេយ្យ នៅខែ​កក្កដា ឆ្នាំ​១៩៩១ ដើម្បី​ទៅធ្វើ​ជា​ប្រធាន​ "ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់" ​ដើរតួ​ជា​អ្នក​សម្របសម្រួល​ក្នុងការ​ចរចា​ រវាង​ភាគី​ជម្លោះ​ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ ដែល​រួមមាន ចលនា​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច, ចលនា​ខ្មែរ​ក្រហម, រណសិរ្ស​របស់​លោកតា​សឺន សាន និង​ភាគី​​រដ្ឋ​​កម្ពុជា (អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា)។

ការចរចា​នេះ​បាន​ឈាន​ទៅដល់​ការ​ចុះកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១ ហើយ​សម្តេច​ព្រះនរោត្តម សីហនុ ដែល​បាន​​និរទេស​ព្រះកាយ​ទៅ​ក្រៅប្រទេស​អស់រយៈពេល​ជាង​មួយទសវត្សរ៍​មកហើយ​ នោះ ក៏​បាន​យាង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​មាន​ការទទួល​អបអរសាទរ​យ៉ាង​ឱឡារិក ក្រុង​ឋានៈ​ជា​បិតាឯករាជ្យ និង​បង្រួបបង្រួមជាតិ។

ថ្ងៃទី២៤ កញ្ញា ឆ្នាំ​១៩៩៣ ៣៨ឆ្នាំ​ ក្រោយ​ពី​បាន​ដាក់រាជ្យ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ឡើងគ្រងរាជ្យ​ជាលើកទីពីរ ក៏ប៉ុន្តែ ការគ្រងរាជ្យ​ជា​លើកទីពីរនេះ គឺ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​​​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ទី២ គឺ “ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​ តែ​មិន​កាន់​អំណាច”។

១១ឆ្នាំ​ក្រោយ​ការឡើង​គ្រងរាជ្យ​នេះ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ប្រកាស​ដាក់រាជ្យ​ជាលើកទី២ នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០០៤ ហើយ​ចាប់ពីពេលនោះ​មក ព្រះអង្គ​បាន​ចំណាយ​ពេល​ភាគច្រើន​គង់​នៅ​ក្រៅ​ប្រទេស ជាពិសេស គឺ​ដើម្បី​ព្យាបាល​ជំងឺ នៅ​ទីក្រុង​ប៉េកាំង ដែលជាហេតុធ្វើ​ឲ្យ​ព្រះអង្គ​បាត់ព្រះភ័ក្រ្ត ​ឃ្លាត​ព្រះកាយ​ ពី​ទីសាធារណៈ។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ សម្រាប់​ប្រជារាស្រ្ត​កម្ពុជា​ជាទូទៅ សម្តេច​ព្រះនរោត្តម សីហនុ ​នៅតែ​ជា​​​និមិត្តរូប​​នៃ​ការ​បង្រួបបង្រួម​ជាតិ​ និង​ជា​បិតា​ឯករាជ្យ​ជាតិ​ជាប់ជានិច្ច៕

Feb 2, 2013

បទវិភាគ: ការគ្រប់គ្រងរបស់មហាចន្ទរាជា ១៥១៦ដល់១៥៦៦


មហាចន្ទរាជា

មហាចន្ទរាជា ព្រះអង្គឡើងគ្រងរាជ្យ ពីឆ្នំា១៥១៦ ដល់ ឆ្នំា១៥៦៦
ព្រះអង្គមានឈ្មោះក្រអូបក្នុងប្រវត្តិសាស្រ្ត ព្រះអង្គគ្រប់គ្រងប្រទេស
ដោយទសពិធរាជធម៌ ហើយព្រះអង្គ ជាព្រះមហាក្សត្រសឹកដ៍ខ្លំាង
ពូកែ វាយទាមទារខេត្តខ្មែរ ដែលសៀមយកក្នុងរាជមុនៗបាន
យ៉ាងច្រើន។

មហាចន្ទរាជា តំាងពីព្រះអង្គឡើងគ្រងរាជ្យ មិនព្រមថ្វាយសួយសារ
អាករទៅឲ្យសៀម ដែលតែងចាត់ទុកប្រទេសខ្មែរ ជាសាមន្តរដ្ឋ តាំង
ពីរាជ្យព្រះធម្មរាជា ដោយហេតុនេះហើយ បាននៅឆ្នំា១៥៣០សៀម
បានលើកទ័ពមកលុកលុយខេត្តអង្ករ តែត្រូវទ័ពព្រះចន្ទរាជាវាយឲ្យ
បែកខ្ចាត់ខ្ចាយបរាជ័យ នៅឯស្ទឹងអង្គរត្រង់ភូមិមួយ ដែលជាប់ឈ្មោះ
ថា(សៀមរាប) ខេត្តសៀមរាបរហូតសព្វថ្ងៃនេះ។

ក្នុងរាជមហាចន្ទរាជា ប្រទេសខ្មែរមានខេត្ត ជាច្រើនដូចខាងក្រោម៖

លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិសាត់ បាត់ដំបង ឬស្សីសាញ
តាមសីមា មង្គលបូរី រយ៉ង សុរិន្ទ ត្រាត សិង្គារ កំពង់សៀម ស្ទឹងត្រែង
ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្តី ស្ទោង ជីក្រែង រលួស
សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជំាក្សាន្ត ត្នោត ទឹកជោរ សៀមបូក
សម្បុកសម្បូណ៍ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ
បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង 
សំរោងទង បាទី លើកដែក ទ្រំាង បន្ទាយមាស ថ្ពង បាសាក់ បារៀ 
ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ
ព្រះត្រពំាង ក្រមួនស ដូនណៃ។
...........................................................................................
រូបភាព៖ ប្រជារាស្រ្តខ្មែរ ក្នុងខេត្តម្លូព្រៃ ដើមសតវត្សទី២០
មហាចន្ទរាជា

មហាចន្ទរាជា ព្រះអង្គឡើងគ្រងរាជ្យ ពីឆ្នំា១៥១៦ ដល់ ឆ្នំា១៥៦៦
ព្រះអង្គមានឈ្មោះក្រអូបក្នុងប្រ
វត្តិសាស្រ្ត ព្រះអង្គគ្រប់គ្រងប្រទេស
ដោយទសពិធរាជធម៌ ហើយព្រះអង្គ ជាព្រះមហាក្សត្រសឹកដ៍ខ្លំាង
ពូកែ វាយទាមទារខេត្តខ្មែរ ដែលសៀមយកក្នុងរាជមុនៗបាន
យ៉ាងច្រើន។

មហាចន្ទរាជា តំាងពីព្រះអង្គឡើងគ្រងរាជ្យ មិនព្រមថ្វាយសួយសារ
អាករទៅឲ្យសៀម ដែលតែងចាត់ទុកប្រទេសខ្មែរ ជាសាមន្តរដ្ឋ តាំង
ពីរាជ្យព្រះធម្មរាជា ដោយហេតុនេះហើយ បាននៅឆ្នំា១៥៣០សៀម
បានលើកទ័ពមកលុកលុយខេត្តអង្ករ តែត្រូវទ័ពព្រះចន្ទរាជាវាយឲ្យ
បែកខ្ចាត់ខ្ចាយបរាជ័យ នៅឯស្ទឹងអង្គរត្រង់ភូមិមួយ ដែលជាប់ឈ្មោះ
ថា(សៀមរាប) ខេត្តសៀមរាបរហូតសព្វថ្ងៃនេះ។

ក្នុងរាជមហាចន្ទរាជា ប្រទេសខ្មែរមានខេត្ត ជាច្រើនដូចខាងក្រោម៖

លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិសាត់ បាត់ដំបង ឬស្សីសាញ
តាមសីមា មង្គលបូរី រយ៉ង សុរិន្ទ ត្រាត សិង្គារ កំពង់សៀម ស្ទឹងត្រែង
ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្តី ស្ទោង ជីក្រែង រលួស
សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជំាក្សាន្ត ត្នោត ទឹកជោរ សៀមបូក
សម្បុកសម្បូណ៍ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ
បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង
សំរោងទង បាទី លើកដែក ទ្រំាង បន្ទាយមាស ថ្ពង បាសាក់ បារៀ
ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ
ព្រះត្រពំាង ក្រមួនស ដូនណៃ។
...........................................................................................
រូបភាព៖ ប្រជារាស្រ្តខ្មែរ ក្នុងខេត្តម្លូព្រៃ ដើមសតវត្សទី២០

កម្មវិធីថ្ងៃទីពីរ៖ ព្រះរាជពិធីថ្វាយបង្គំព្រះបរមសព



  


នៅថ្ងៃសៅរ៍ ៧រោច ខែបុស្ស ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៣នេះ គឺជាថ្ងៃពីរនៃអំឡុងពេលរៀបចំព្រះរាជពិធីរំកិល ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
 
យោងតាមឯកសាររបស់ព្រះបរមរាជវាំង ព្រះរាជពិធីនៅថ្ងៃសៅរ៍នេះ មានដូចតទៅ៖
 
ពេលព្រឹក- ព្រះរាជពិធីសាសនា ហើយបន្ទាប់មកគឺជាព្រះរាជពិធីថ្វាយបង្គំព្រះបរមសព។
 
ចាប់ពីម៉ោង១៣:០០ ដល់ម៉ោង១៦:០០ ប្រជាពលរដ្ឋទទួលបាននូវឱកាសក្នុងការចូលថ្វាយបង្គំ ព្រះបរមសព។
 
នៅវេលាម៉ោង១៧:០០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅដល់ទីលានព្រះមេរុ ថ្វាយបង្គំព្រះបរមសពដើម្បីបំពេញព្រះរាជកិច្ចសាសនា ដោយមានកងកិត្តិយស និងត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ច។
 
បន្ទាប់មក មានការនិមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។
 
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងនិវត្តវិញ ដោយកងកិត្តិយស និងត្រែទ័ព ថ្វាយព្រះវន្ទនកិច្ចដូចស្តេចយាងដល់។
 
ចាប់ពីម៉ោង១៨:០០ គឺជាព្រះរាជពិធីសាសនា៕