Feb 2, 2013

កម្មវិធីថ្ងៃទីពីរ៖ ព្រះរាជពិធីថ្វាយបង្គំព្រះបរមសព



  


នៅថ្ងៃសៅរ៍ ៧រោច ខែបុស្ស ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៣នេះ គឺជាថ្ងៃពីរនៃអំឡុងពេលរៀបចំព្រះរាជពិធីរំកិល ដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
 
យោងតាមឯកសាររបស់ព្រះបរមរាជវាំង ព្រះរាជពិធីនៅថ្ងៃសៅរ៍នេះ មានដូចតទៅ៖
 
ពេលព្រឹក- ព្រះរាជពិធីសាសនា ហើយបន្ទាប់មកគឺជាព្រះរាជពិធីថ្វាយបង្គំព្រះបរមសព។
 
ចាប់ពីម៉ោង១៣:០០ ដល់ម៉ោង១៦:០០ ប្រជាពលរដ្ឋទទួលបាននូវឱកាសក្នុងការចូលថ្វាយបង្គំ ព្រះបរមសព។
 
នៅវេលាម៉ោង១៧:០០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅដល់ទីលានព្រះមេរុ ថ្វាយបង្គំព្រះបរមសពដើម្បីបំពេញព្រះរាជកិច្ចសាសនា ដោយមានកងកិត្តិយស និងត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ច។
 
បន្ទាប់មក មានការនិមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។
 
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងនិវត្តវិញ ដោយកងកិត្តិយស និងត្រែទ័ព ថ្វាយព្រះវន្ទនកិច្ចដូចស្តេចយាងដល់។
 
ចាប់ពីម៉ោង១៨:០០ គឺជាព្រះរាជពិធីសាសនា៕
 

No comments:

Post a Comment

Welcome to AngkorKhmer