Jun 17, 2013

ក្រុមអ្នកស្រាវជ្រាវរកឃើញទីតាំងអតីតរាជវាំងបុរាណនៅភ្នំគូលែន



មន្ត្រីអាជ្ញាធរអប្សរាទទួលបន្ទុកការពារប្រាសាទបូរាណ និងក្រុមអ្នកធ្វើកំណាយបូរាណវិទ្យាបានអះអាងស្របគ្នាថា គេទើបតែរកឃើញទីតាំងអតីតព្រះបរមរាជវាំងសម័យបូរាណនៃរាជធានី មហិន្ទ្របព៌ត ដែលមានអាយុកាលជាង ១២០០ឆ្នាំហើយ។ ទីតាំងអតីតរាជវាំងបូរាណនោះ នៅកប់ក្រោមដី ដោយមានព្រៃក្រាស់ដុះគ្របនៅលើខ្នងភ្នំគូលែន។

អគ្គនាយកអាជ្ញាធរអប្សរា គឺលោក ប៊ុន ណារិទ្ធិ។ លោកបានមានប្រសាសន៍នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ថា កាលពី ៤-៥ខែមុន ក្រុមអ្នកបូរាណវិទ្យាមកពីស្ថាប័នប្រមាណ ៧-៨ ដែលធ្លាប់ស្រាវជ្រាវនៅតំបន់អង្គរ បានសហការគ្នាចូលវិភាគទានជាមួយអាជ្ញាធរអប្សរា ហើយបានជួលក្រុមហ៊ុនបរទេសមួយដែលមានជំនាញខាងថតពីលើអាកាស ឱ្យធ្វើការថតយកទិន្នន័យនៅក្រោមដីទៅលើតំបន់ប្រាសាទបូរាណចំនួន ៣កន្លែង គឺនៅតំបន់អង្គរមួយកន្លែង នៅប្រាសាទកោះកែ មួយកន្លែង និងនៅលើខ្នងភ្នំគូលែន មួយកន្លែង។ ការថតនោះ គឺនៅតំបន់ខ្នងភ្នំគូលែន បានរកឃើញទីតាំងមួយកន្លែង ដែលគេសង្ស័យថា ជាអតីតព្រះបរមរាជវាំងនៃរាជធានីមហិន្ទ្របព៌ត។

លោក ប៊ុន ណារិទ្ធិ៖ «គេបញ្ជូនទិន្នន័យហ្នឹងមកខាងអាជ្ញាធរអប្សរាហើយ ដូច្នេះវាត្រូវការបកស្រាយតទៅទៀត។ ទិន្នន័យហ្នឹង គេថតរូបពីលើអាកាសមក។ អាហ្នឹងការយល់ឃើញរបស់គេថា ច្បាស់ហើយ ប៉ុន្តែយើងត្រូវការតាមដានតទៅទៀតពីអ្វីៗ ការបកស្រាយវាមិនមែនយើងទាន់ជឿថា ១០០% ទេ»។

មន្ត្រីអាជ្ញាធរអប្សរាបានឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតក្រុមការងារមួយដើម្បីទៅធ្វើការនៅទីនោះ ដើម្បីការពារព្រៃឈើ និងប្រាសាទបូរាណមួយចំនួនដែលគេរុករកឃើញជាបន្តបន្ទាប់។

អ្នកស្រាវជ្រាវបូរាណវិទ្យាមួយក្រុមរបស់អង្គការឈ្មោះ មូលនិធិអភិវឌ្ឍន៍បូរាណវិទ្យា ហៅកាត់ជាភាសាអង់គ្លេសថា អេឌីអេហ្វ (ADF) បានឱ្យដឹងថា គេមានអំណះអំណាងមួយចំនួន ដើម្បីបញ្ជាក់ថា ទីតាំងក្រោមដីដែលគេបានរកឃើញនោះ ពិតជាអតីតព្រះបរមរាជវាំងនៃសម័យបុព្វកាល។

អ្នកគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍បូរាណវិទ្យា លោក សឿ ពេជ្រ បានមានប្រសាសន៍ថា អង្គការរបស់លោកតែងធ្វើកំណាយជាច្រើនកន្លែងនៅលើខ្នងភ្នំគូលែន នោះ ចាប់តាំងពីអំឡុងឆ្នាំ២០០៨ មក ហើយកាលពីឆ្នាំ២០១០ គឺក្រុមរបស់លោកបានចូលទៅដល់កន្លែងទីតាំងអតីតព្រះបរមរាជវាំងនោះ ក៏មានការសង្ស័យ ក៏ប៉ុន្តែទោះយ៉ាងណាក្រុមរបស់លោកពុំមានអំណះអំណាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទីនោះពិតជាអតីតព្រះបរមរាជវាំងទេ។ ទើបតែកាលពីអំឡុងខែមេសា ឆ្នាំ២០១២ គឺក្រុមរបស់លោកបានយកម៉ាស៊ីនថត សេស ទៅថតទិន្នន័យក្រោមដី ហើយអាចបញ្ជាក់ថា ទីនោះគឺពិតជាអតីតរាជធានីមែន។

លោក សឿ ពេជ្រ៖ «យើងរកឃើញផ្លូវហៃវេយ៍ (High Way) ២ ដែលខ្វែងគ្នា ហើយចំកណ្ដាលមុខរាជធានី ហើយមួយទៀត អំណះអំណាងពីខាងបូរាណវិទូ រកឃើញកំណាយទាំងអស់ គឺជាវត្ថុប្រើប្រាស់នៅក្នុងព្រះបរមរាជវាំង។ យើងរកឃើញដែរ កម្រាលប្រហែលជា ១ម៉ែត្រ កប់ទៅក្រោមដី គឺក្រាលដោយឥដ្ឋទាំងអស់។ ពួកខ្ញុំមានឯកសារ មានទាំងរូបថតពេលដែលយើងកំណាយហើយ»

ទោះយ៉ាងណាក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា នៅទីតាំងអតីតព្រះបរមរាជវាំងបូរាណនោះ បច្ចុប្បន្នគឺជាតំបន់ព្រៃក្រាស និងមានគ្រាប់មីនខ្លះៗផង។

អគ្គនាយករងអាជ្ញាធរអប្សរា លោក សឺន គង់ បានមានប្រសាសន៍ថា អតីតរាជធានីមហិន្ទ្របព៌ត នៅលើខ្នងភ្នំគូលែននោះ បានកសាងឡើងដោយព្រះមហាក្សត្រខ្មែរ ព្រះនាម ជ័យវរ្ម័នទី២ នៅក្នុងអំឡុងឆ្នាំ៨០២ នៃគ្រិស្តសករាជ៕

ជួបជាមួយរថយន្តដែលផលិតឡើងពីបំពង់ឫស្សីពិតៗ!

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពល​រដ្ឋ​​បោះ​ឆ្នោត​​ឲ្យ​​គណ​បក្ស​​ដែល​​ខ្លួន​​ស្រ​លាញ់

 
សូម្បីព្រះមហាក្សត្រ ក៏ព្រះអង្គឆ្វេងយល់ថា ការបោះឆ្នោតនៅកម្ពុជា កំពុងមានការគំរាមកំហែង ពីពួកមនុស្សអាក្រក់ដែរ។ សារនេះពិតជាមានតម្លៃណាស់ សំរាប់លើកទឹកចិត្ត្តប្រជារាស្រ្តខ្មែរ កុំអោយមានការភ័យខ្លាច និងត្រូវតែបោះឆ្នោត ទៅតាមឆន្ទៈរបស់ខ្លួន។ សូមថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុត ដែលព្រះអង្កយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូន កូនចៅ ដែលកំពុងត្រូវគេគំរាម។

អស្ចារ្យណាស់ យូនីកូដខ្មែរបានបញ្ជូលទៅក្នុងទូរស័ព្ទ Samsung Galaxy Grand

 
លោក ដាញ់ ហុង (Danh Hong) ខ្មែរកម្ពុជាក្រោម ស្ថាបនិកខ្មែរយូនីកូដ តំណាងឲ្យក្រុមហុនខ្មែរ
UI Developer បានបញ្ជូល យូនីកូដខ្មែរ ទៅក្នុងទូរស័ព្ទ Samsung Galaxy Grand ស៊ីមពីរទាំងស្រុងតែម្តង គឺអក្សរខ្មែរសុទ្ធសាធ ដើម្បីឲ្យកូនខ្មែរងាយស្រួល និងលើកតំកើងអក្សារសាស្រ្តជាតិរបស់ខ្មែរយើង ។ ខ្ញុំជាមានមោទនភាពណាស់ចំពោះរូបគាត់ដែលជាខ្មែរកម្ពុជាក្រោមម្នាក់មានសមត្ថភាពដ៏អស្ចារ្យ ដើម្បីខ្មែរទាំងអស់គ្នា

រឿងអយុត្ដិធម៌ទាក់ទងនឹងការដាក់របាំងខណ្ឌផ្លូវនៅរាជធានីភ្នំពេញ



ក្រោមហេតុផលដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ អាជ្ញាធរសាលារាជធានីភ្នំពេញបានរៀបចំដាក់របាំងខណ្ឌ ផ្លូវនៅតាមហាវិថីជាច្រើនក្នុងរាជធានីភ្នំពេញ ឱ្យអ្នកធ្វើដំណើរចរាចរណ៍ប្រកាន់ផ្លូវទៅមកម្ខាងៗដាច់ដោយឡែកពីគ្នា ។

អ្នកធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ការដាក់របាំងខណ្ឌផ្លូវរបស់អាជ្ញាធរសាលារាជធានីភ្នំពេញមិនមានលក្ខណៈស្មើភាពជាទូទៅទេ ហើយក៏មិនឃើញមានគម្រោងប្លង់មេកំណត់ឱ្យបានច្បាស់លាស់ដែរ គឺសម្រេចដាក់របាំងខណ្ឌផ្លូវ នេះដោយយោងតាមស្ថានភាពជាក់ស្ដែងដែលក្រុមការងារយល់ឃើញតែប៉ុណ្ណោះ ។

មជ្ឈដ្ឋានអ្នកតាមដានដំណើរការដាក់របាំងខណ្ឌផ្លូវរបស់អាជ្ញាធរសាលារាជធានីភ្នំពេញ បានបង្ហាញនូវការចាប់អារម្មណ៍ថា ការដាក់របាំងខណ្ឌផ្លូវមានភាពលម្អៀង និងមានបង្កប់នូវអំពើពុករលួយជាថ្នូរនឹងទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយកន្លែងខ្លះមានផ្លូវប្រសព្វជាមួយនឹងផ្លូវធំ មិនត្រូវដាក់របាំងខណ្ឌផ្លូវនោះទេ បែរជាអាជ្ញាធរដាក់របាំងខណ្ឌផ្លូវ ហើយទៅបើកផ្លូវ(មិនដាក់របាំងផ្លូវនៅមុខភោជនីយដ្ឋានធំៗឬហាងខារ៉ាអូខេធំៗ)ទៅវិញ ។

ក្រុមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានបង្ហាញនូវរូបភាពជាព័ស្ដមួយចំនួនដែលសង្ស័យថា អាជ្ញាធរសាលារាជធានីភ្នំពេញប្រព្រឹត្ដអំពើពុករលួយ ដោយទទួលលុយពីថៅកែហាងធំៗក្នុងការដាក់ឬមិនដាក់របាំងខណ្ឌផ្លូវនេះ ។ មានន័យថា បើមានលុយរបាំងខណ្ឌផ្លូវអាចរំលង ដើម្បីបើកផ្លូវឱ្យមនុស្សចេញ-ចូលចរាចរណ៍បត់ចុះបត់ឡើងបានដោយស្រួល ឧទាហរណ៍នៅចំណុចមហាវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)ទល់មុខហាងខារ៉ាអូខេញូវស្ដារ(New Star KTV)ជាដើម …។ល។

នេះគឺជារឿងអយុត្ដិធម៌ ហើយក៏សង្ស័យថា មានបង្កប់នូវអំពើពុករលួយទាក់ទងនឹងការដាក់របាំងខណ្ឌផ្លូវក្នុងរាជធានីភ្នំពេញ ៕