Apr 22, 2012

យេមែន អាកៃដា17នាក់ស្លប់ក្នុងការវាយប្រហារតាមអាកាស់មួយ

ក្រសួង​ការ​ពារ​ប្រទេស​យេ​ម៉ែន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា សមា​ជិក​អាល់​កៃ​ដា ១៧​នាក់​បាន​ត្រូវ​សម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​តាម​អាកាស​មួយ​នៅ​ខេត្ត​អាប៊ី​យ៉ាន ភាគ​ខាង​ត្បូង​យេ​ម៉ែន​​ដែល​ជា​ទី​តាំង​របស់​បណ្តាញ​អ៊ិស្លាម​ជ្រុល​និយម​នេះ
យោង​តាម​អាជ្ញា​ធរ​យេ​ម៉ែន​ថា ការ​វាយ​ប្រហារ​ថ្មី​នេះ​កាល​ពី​យប់​ថ្ងៃ​ទី​២១ មេសា ធ្វើ​ឱ្យ​តុល្យ​ការ​នៃ​ការ​បាត់​បង់​របស់​ពួក​បះ​បោរ​រយៈ​ពេល​៣​ថ្ងៃ​អ្នក​ស្លាប់​ឡើង​ដល់​៥៧​នាក់​។ ក្រសួង​ការ​ពារ​ប្រទេស​យេ​ម៉ែន​និយាយ​ថា ជន​ប្រដាប់​អាវុធ​១៧​នាក់​នៃ​បណ្តាញ​ភេរវ​កម្ម​អាល់​កៃ​ដា​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២១ មេសា ក្នុង​ការ​វាយ​ឆ្មក់​តាម​អាកាស​មួយ​ប្រឆាំង​ទី​តាំង​របស់​ពួក​គេ​នា​ភាគ​ពាយ័ព្យ​ទី​ក្រុង​ឡូ​ឌ័រ ខេត្ត​អា​ប៊ី​យ៉ាន គេ​ពុំ​អាច​ត្រួត​ពិនិត្យ​តុល្យ​ការ​តាម​រយៈ​ប្រភព​ឯក​រាជ្យ​មួយ​ឡើយ
ចាប់​តាំង​ពី​ការ​បះ​បោរ​ប្រជា​ជន​តាម​គន្លង​នៃ​និទាឃរដូវ​អារ៉ាប់​កាល​ពី​ខែ​មករា ឆ្នាំ​២០១១ មក​ ពួក​អាល់​កៃ​ដា​បាន​ឆ្លៀត​ឱកាស​នៃ​ការ​ចុះ​ខ្សោយ​របស់​រដ្ឋ​អំណាច​កណ្តាល​យេ​ម៉ែន​ដើម្បី​ប៉ុន​ប៉ង​វាត​ទឹក​ដី​កាន់​កាប់​នៅ​ភាគ​ខាង​កើត​ និង​ភាគ​ខាង​ត្បូង​យេម៉ែន​

No comments:

Post a Comment

Welcome to AngkorKhmer