Apr 22, 2012

ប្រទេសជប៉ុនអាចជ្រុះចេញពីប្រទេសអភិវឌ្ឍក្នុងឆ្នាំ2050

សារ​​ព័ត៌មាន​បរទេស​​ផ្សាយ​ថា វិទ្យាស្ថាន “The 21 Century Public Institute” បង្ហើប ឱ្យ​ដឹងថា ជប៉ុន​អាច​ជ្រុះ​ចេញ​ពី​ប្រទេស​អភិវឌ្ឍ​​ន៍​នៅ​មុន​ឆំ្នា​២០៥០ ព្រោះ​ស្ថាន​ភាព​​សេដ្ឋ​កិច្ច​​ធ្លាក់​ចុះ និង​ចំនួន​ប្រជាជន​​វ័យ​ចំណាស់​កើន​ឡើង​​ រួម​ទាំង​លទ្ធ​ភាព​ការ​ផលិត​ធ្លាក់​ចុះ កម្លាំង​ផលិត​របស់​ជប៉ុនកំពុង​ធ្លាក់​ចុះ​ដោយ​សារ​អត្រា​កំណើត​របស់​ប្រជាជន​​មាន​ការ​អូស​បន្លាយ​ពេល​ជា​បន្ត​បន្ទាប់ រី​ឯ​ការ​វិនិយោគ​ក៏​អន់​ថយ​
របាយ​ការណ៍​បញ្ជាក់​ថា ទំហំ​សេដ្ឋ​កិច្ច​​របស់​ជប៉ុន​ នឹង​ចាប់​ផ្តើម​រួម​តូច​នៅ​ក្នុង​ឆ្នាំ​២០៣០ ទោះ​បី​ជា​បច្ចុប្បន្នលទ្ធភាព​ផ្នែក​ផលិត​​របស់​ជប៉ុន​នៅ​មាន​ស្ថិរភាព​ក្នុង​​កម្រិត​​មធ្យម​ ស្រប​តាម​ប្រទេស​ដែល​រីក​ចម្រើន​នៅ​លើ​ពិភព​លោក​ក៏​ដោយ ។ផលិត​​ផល​សរុប​របស់​ប្រជា​ជន​ជប៉ុន (GDP) នឹ​ងតាម​ពី​ក្រោយ​ឥណ្ឌានៅ​ក្នុង​ឆ្នាំ​២០១៤ និង​នៅ​មុន​ឆ្នាំ​២០៥០ នឹង​បាត់បង់​ស្ថានភាព​​ផ្នែក​សេដ្ឋ​​កិច្ច​​ដោយ​មាន​ចំណាត់​ថ្នាក់​លេខ​៤​តាម​ពី​ក្រោយ​ចិន សហរដ្ឋ​អាមេរិក និង​ឥណ្ឌា ដែល​រំកិល​ទៅ​រក​លំដាប់​ទី​៣
សេដ្ឋ​កិច្ច​របស់​ជប៉ុន​​មាន​ភាព​រឹង​មាំ​នាំ​មុខ​ប្រទេស​ផ្សេងៗ ក្នុង​អំឡុង​​ទសវត្ស​ទី​១៩៧០ដល់​១៩៨០ ប៉ុន្តែ​វិបត្តិ​​អតិផរណា​ក្នុង​ផ្សារ​មូល​ប័ត្រ និង​អចលនវត្ថុ បាន​កើត​ឡើង​កាល​ពី​២០​ឆ្នាំ​កន្លង​មក ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​​ដល់​ការលក់​ទំនិញ​​របស់​ខ្លួន តាម​រយៈ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​​ធ្លាក់​ចុះ គួ​បផ្សំ​នឹង​អត្រា​បញ្ចេញ​​ទឹក​ប្រាក់​ដែល​​មិន​ទទួល​បាន​ផល​ល្អ​ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​ជប៉ុន​ត្រូវ​ទទួល​បន្ទុក​នឹង​បំណុល​​​សាធារណៈ​ដល់​ទៅ​២០០​% នៃ GDP ដោយ​អ្នក​វិភាគ​​បាន​ក្រើន​រំលឹក​ថា មាន​តែ​ការ​ដំឡើង​ពន្ធ​ ឬ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​ប៉ុណ្ណោះ ទើប​ជួយ​សម្រួល​បញ្ហា​បាន
លោក​យ៉ូ​ឈី​ហ៊ី​កូ ណូ​ដា នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ព្យាយាម​ជំរុញ​ច្បាប់​ដំឡើង​ពន្ធ​​អ្នក​ប្រើប្រា​ស់​ពី​៥% ទៅ​១០% នៅ​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​ទោះ​បី​ជា​បែបនេះ​ក្តី ការ​ស្រាវ​ជ្រាវ​បាន​​ក្រើន​រំលឹក​ថា បំណុល​សាធារណៈ​អាច​កើន​ខ្ពស់​ដល់​៦០០​%នៃ​ GDP ក្នុង​ឆ្នាំ​២០៥០ ប្រសិន​បើ​រដ្ឋាភិបាល​​មិន​​រិះ​រក​​ដំណោះ​ស្រាយ​ដទៃ​ទៀតមក​ទប់​ទល់ ប្រជា​ពល​រដ្ឋ​ជប៉ុន​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ បណ្តាល​មក​ពី​អត្រា​កំណើត​តិច​តួច និង​ចំនួន​អ្នក​ចំណាក​ស្រុក​ស្ទើរ​តែ​គ្មាន តាម​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល​ កាល​ពី​ដើម​ឆ្នាំ​បញ្ជាក់​ឱ្យ​ដឹងថា ចំនួន​ពលរដ្ឋ​ជប៉ុន​អាច​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​១​ភាគ៣ នៃ​ពេល​បច្ចុប្បន​្ន​នៅ​ក្នុ​ង​ទសវត្ស​​ខាង​មុខ


No comments:

Post a Comment

Welcome to AngkorKhmer