From: ThmeyThmey.com
ស្នងការ ខេត្តព្រះសីហនុលោកឧត្តមសេនីយតាក វណ្ណថា បានអះអាងប្រាប់គេហទំព័រ«ថ្មីៗ»នៅរសៀលថ្ងៃសុក្រនេះថា ប៉ូលីសកំពុងស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រដែលបាន រត់គេចខ្លួននៅក្រោយគ្រោះថ្នាក់ចរាចរកាលពីយប់មិញជាមួយរថយន្តតារា ចម្រៀងខេមរៈ សិរីមន្តដែលធ្វើអោយមនុស្ស៤នាក់ស្លាប់នោះ។
ទាក់ទងនឹងមូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរនេះ លោកស្នងការខេត្តព្រះសីហនុបានបញ្ជាក់យ៉ាងដូច្នេះ៖«វាអាចបណ្តាលមក ពីរថយន្តកុងតឺន័រជាន់ហ្វ្រាំងមិនស៊ី ឬក៏អ្នកបើកបរស្រវឹង។ ពីព្រោះគេឃើញរថយន្តកុងតឺន័រ រេពេញផ្លូវ។ យើងត្រូវចាប់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រនោះអោយឃើញ ទើបអាចសន្និដ្ឋានបានច្បាស់លាស់»។
លោកឧត្តមសេនីយតាក វណ្ណថាក៏បានអះអាងផងដែរថា តារាចម្រៀងខេមរៈ សិរីមន្តក៏បានរៀបរាប់ហេតុការណ៍ខ្លះដល់សមត្ថកិច្ចប៉ូលីសរួចហើយដែរ ក្រោយគ្រោះថ្នាក់ចរាចរភ្លាមៗនោះ។ តែថា ប៉ូលីសនឹងត្រូវជួបលោកបន្ថែមទៀតដើម្បីសួរយកព័ត៌មានលម្អិត៕
No comments:
Post a Comment
Welcome to AngkorKhmer