Mar 9, 2013

គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច​នឹង​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី២៣មិនា​ខាងមុខនេះ




គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច​នឹង​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី២៣មិនា​ខាងមុខនេះ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ដែល​ចុះហត្ថលេខា​ដោយ​លោក​ កែវ ពុទ្ធរស្មី ម​គ្គុ​ទេស​ក៏​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច។

សមាជ​វិសាមញ្ញ​ដែល​នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​តាមផ្លូវ​ ជាតិ​លេខ​៦Aនោះ​មាន​របៀបវារៈ​ចំនួន២គឺ៖ ទីមួយ អនុម័ត​វិសោធនកម្ម​នៃ​លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង និង​ទី​ពីរ ជ្រើសតាំង​ប្រធាន​គណបក្ស។

លោក​ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​ធ្លាប់មាន​ប្រសា​ស​ន៏​ប្រាប់ ក្រុមអ្នកកាសែត​ថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​នឹង​ផ្តល់​សេចក្តីទុកចិត្ត​ជ្រើសតាំង​ព្រះរាជ​ បុត្រី​គឺ ព្រះអង្គម្ចាស់​ក្ស​ត្រី​នរោត្តម អរុណរស្មី ធ្វើជា​ប្រធាន​គណបក្ស ពីព្រោះ​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច ជា​កេរតំណែល​ប្រវត្តិសាស្ត្រ​របស់​ព្រះមហាវីរក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ៕

No comments:

Post a Comment

Welcome to AngkorKhmer