លោក គីម ជុងអ៊ុនបានចុះហត្ថលេខាទៅលើផែនការវាយប្រហារគោលដៅសំខាន់ៗរបស់ សហរដ្ឋអាមេរិក ក្រោយពេលដែលអាមេរិកបានបញ្ជូនយន្តហោះទំលាក់គ្រាប់បែកប្រភេទ B-52ទៅកាន់ប្រទេសកូរ៉េខាងត្បូងសារជាថ្មីកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយនៃសារព័ត៌មានរដ្ឋរបស់ទីក្រុងព្យុងយ៉ាងនៅថ្ងៃ សុក្រកន្លងទៅ។
បើតាមបញ្ជាក់ពីរសារព័ត៌មានកូរ៉េខាងជើងKCNA គ្រាប់ម៉ីស៊ីលជាច្រើនត្រូវបានអ្នកជំនាញតម្លើងរួចរាល់អស់ហើយ ដើម្បីត្រៀមបើកការវាយប្រហារ ក្រោយពេល លោកគីម ជុងអ៊ុនមេដឹកនាំវ័យក្មេងកូរ៉េខាងជើងចុះហត្ថលេខាយល់ព្រមឲ្យអនុវត្តន៍ ទៅលើផែនការវាយប្រហារទីតាំងសំខាន់ៗ របស់អាមេរិក និងកូរ៉េខាងត្បូងហើយនោះ ។
លោក គីម ជុងអ៊ុននិយាយថា ប្រសិនមានការឈ្លានពានណាមួយនោះ យោធារបស់កូរ៉េខាងជើងនឹងប្រើប្រាស់នូវគ្រឿងសព្វាវុធដែលបានតម្លើង រួចជាស្រេចនេះ ដើម្បីកំទេចទីតាំងសំខាន់របស់អាមេរិក និងកូរ៉េខាងត្បូងភ្លាម។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកប្រភេទB-52 ទៅកាន់ឧបទ្វីបកូរ៉េដើម្បីចូលរួមសមយុទ្ធជាមួយនឹងកូរ៉េខាងត្បូង។កាលពី ថ្ងៃទី១៩មិនា អាមេរិកក៏បានធ្វើដូចគ្នាអញ្ចឹងដែរ ហើយពេលនោះកូរ៉េខាងជើងគ្រាន់តែគំរាមប៉ុណ្ណោះ ប៉ុន្តែពេលនេះមិនមែនគ្រាន់តែជាការគំរាមធម្មតាដូចមុនទៀតនោះទេ ព្រោះកូរ៉េខាងជើងបានតម្លើងគ្រឿងសព្វាវុធរបស់ខ្លួនរួចរាល់អស់ទៅហើយ ដើម្បីត្រៀមវាយប្រហារ៕
No comments:
Post a Comment
Welcome to AngkorKhmer