May 29, 2013

លោក កឹម សុខា បកស្រាយ​​ករណី​គុកទួល​ស្លែង







លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បដិសេធ​ទាំងស្រុង​នូវ​ពាក្យសម្ដី​របស់ខ្លួន​ជុំវិញ​ករណី​មន្ទី​ ស២១ក្នុងសម័យ​ខ្មែរក្រហម ដែល​ត្រូវបាន​រដ្ឋាភិបាល និង​មជ្ឈដ្ឋាន​មួយចំនួន​លើកឡើងថា រូបលោក​ចាត់ទុក គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត។
 

តាមរយៈ​សេចក្ដី​ថ្លែង​ការ​រ​របស់ខ្លួន​នោះ នៅ​ថ្ងៃទី២៩ ខែឧសភា​នេះ លោក កឹម សុខា បាន​ចេញមុខ​ស្រាយ​បំភ្លឺ​ចំពោះ​សាធារណជន​ខ្មែរ ជុំវិញ​ទស្សនៈ ក៏ដូចជា​ការប្រើ​ពាក្យសម្ដី​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​របប​ប្រល័យ​ពូជ​សាន៍​ ខ្មែរក្រហម ក៍​ដូចជា​ករណី​នៅ​មន្ទី​ស២១ ឬ​គុក​ទួលស្លែង។ ក្

នុង​សេចក្ដីថ្លែងការណ៍​នោះ​លោក កឹម សុខា បាន​អត្ថាធិប្បាយ​ថា ករណី​គុក​ទួលស្លែង ឬ​មន្ទី​ស២១នោះ រូបលោក​មិនបាន​និយាយថា គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត​នោះទេ ដោយ​លោក​សំអាងថា​ករណីនេះ​ជាការ​កែឆ្នៃ​និង​បកស្រាយ​ពាក្យសម្ដី​របស់លោក ដើម្បី​មួលបង្កាច់​តែប៉ុណ្ណោះ។  

លោក កឹម សុខា បញ្ជាក់ថា ខ្លឹ​សារ​ដែល​ខ្លួន​ធ្លាប់បាន​និយាយ​ពាក់ព័ន្ធ​នឹង​ករណី​គុក​ទួលស្លែង​នោះ​ គឺ លោក​បាន​និយាយថា ៖« ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម និង​កាប់សម្លាប់​ក្នុង​គុក​នោះ​ត្រូវបាន​គេ​មួលបង្កាច់ ដោយ​កា​ររ​រៀបចំ​ភ័ស្តុតាង​ក្លែងក្លាយ ដើម្បី​ទម្លាក់កំហុស​លើ​ពួកគាត់»។   

បើតាម​លោក កឹម សុខា ការយក​ពាក្យសម្ដី​រប​ស់លោក​ទៅ​បកស្រាយ​បែបនេះ គឺជា​ភាពអយុត្តិធម៌​ដែល​លោក​មិនអាច​ទទួលយក​បានឡើយ      ហើយ​ថា ជា​ល្បិចកល​របស់​ពួក​កំ​ម្មុយ​នី​ស្ត​ខ្មែរក្រហម​ដែល​តែងតែ​រៀបចំ​ភស្តុតាង​ ក្លែងក្លាយ​ដើម្បី​ទម្លាក់កំហុស​ទៅលើ​ជនស្លូតត្រង់​ដែល​ខ្លួន​ចង់​កម្ចាត់។  

គួរ​បញ្ជាក់ថា  ការចេញ​សេចក្ដីថ្លែងការណ៍​បកស្រាយ​លើ​ពាក្យសម្ដី​ជុំវិញ​ករណី​គុក​ទួលស្លែង ​របស់លោក កឹម សុខា នាពេលនេះ ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច ហ៊ុន សែន បាន​ចេញមុខ​ស្នើរ​ទៅ​រដ្ឋសភា​សុំ​ឲ្យ​បង្កើត​ច្បាប់​ដាក់ទោស​លើ​ជន​ ទាំងឡាយណា​ដែល​និយាយថា ខ្មែរក្រហម​មិនបាន​សម្លាប់​មនុស្ស។  

សម្តី​របស់លោក កឹម សុខា ទាក់ទង​នឹង​គុក​ទួលស្លែង​នេះ ត្រូវ​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា​នាំគ្នា​ធ្វើការ​ថ្កោលទោស ខណៈ​លោក ញឹក ប៊ុនឆៃ ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏បាន​ប្រតិកម្ម​វាយបក​ផងដែរ​ ប្រឆាំងនឹង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ៕     

No comments:

Post a Comment

Welcome to AngkorKhmer