ភ្នំពេញៈ លោក ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម បានប្រាប់សាលាក្តីខ្មែរក្រហមកាលពីម្សិលមិញថា លោកទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្មែរក្រហមតិចជាងលោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ទេ។
នៅថ្ងៃទី១ នៃសវនាការស្តីពីផលប៉ះពាល់លើជនរងគ្រោះដែលមានរយៈពេល ៤ ថ្ងៃអង្គជំនុំជម្រះបានផ្តោតលើសេចក្តីថ្លែងរបស់ដើមបណ្តឹង រដ្ឋប្បវេណីអំពីការឈឺចាប់ដែលពួកគេបានទទួលក្រោមរបបខ្មែរក្រហម ប៉ុន្តែតុលាការក៏បានអនុញ្ញាតឲ្យពួកគេចោទសួរទៅលោក ខៀវ សំផន និងលោក នួន ជា សហជនជាប់ចោទដែលនៅសល់ក្នុងសំណុំរឿង ០០២ ដែរ។
តុលាការបានបើកសវនាការប្រហាក់ប្រហែលគ្នានេះមួយក្នុងអំឡុងពេល ជំនុំជម្រះ ឌុច ប្រធានមន្ទីរស‑២១ ប៉ុន្តែសវនាការកាលពីម្សិលមិញ គឺជាលើកទី ១ សម្រាប់ការជំនុំជម្រះនាពេលបច្ចុប្បន្ននេះ។
ឆ្លើយតបទៅនឹងសំណួរដើមបណ្តឹងរដ្ឋប្បវេណីអំពីមូលហេតុអ្វីបានជា មានការឈឺចាប់ខ្លាំងក្រោមរបបខ្មែរក្រហម លោក ខៀវ សំផន បានក្រោកឈរ ឆ្លើយរៀបរាប់យ៉ាងវែង។
លោក ខៀវ សំផន បានថ្លែងបញ្ជាក់ថា ៖ «ជាបឋម ខ្ញុំសូមជម្រាបអ្នកទាំងអស់គ្នាថា ខ្ញុំមិនមែនជាខ្មែរក្រហមទេ ហើយខ្ញុំមិនអាចទទួលយកនូវការទទួលខុសត្រូវចំពោះការចោទប្រកាន់ ទាំងអស់នេះបានទេ»។
លោកថ្លែងថា៖ «ខ្ញុំសូមឲ្យឧទាហរណ៍ក្នុងករណីលោក ហ៊ុន សែន តើគាត់នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពដែលបានប្រព្រឹត្តដោយ ខ្មែរក្រហមដែរឬយ៉ាងណា?»
ការជាប់ពាក់ព័ន្ធរបស់គណបក្សកាន់អំណាចបច្ចុប្បន្នជាមួយនឹង ខ្មែរក្រហមបានលើកឡើងពីមុនរួចហើយក្នុងសាលាក្តី។ ប៉ុន្តែវាជារឿងខុសធម្មតា ដែលជនជាប់ចោទបានក្រោកឈរ ហើយនិយាយរឿងរ៉ាវទាំងអស់ដែលជំពាក់ជំពិននឹងលោកនាយករដ្ឋមន្រ្តី ដែលជាមេបញ្ជាការតំបន់ខាងកើត ក្រោមរបបខ្មែរក្រហម មុនពេលលោកបានភៀសខ្លួនទៅវៀតណាម។
លោក ខៀវ សំផន បានបន្តថា៖ «ក្នុងករណីខ្ញុំវាដោយឡែកពីករណីលោក ហ៊ុន សែន។ ខ្ញុំមិនបានដឹងអ្វីសោះ អំពីថាតើអ្វីបានកើតឡើងរវាងឆ្នាំ ១៩៧៥ និង ១៩៧៩ នោះ»។
ដូចលើកមុនដែរ លោក ខៀវ សំផន បានអះអាងថា លោកពុំដឹងអ្វីទេ អំពីការសម្លាប់និងការអត់ឃ្លានក្រោមរបបនេះ ព្រោះលោកចំណាយរយៈពេលប៉ុន្មានឆ្នាំនោះនៅក្នុងការិយាល័យនៅ ក្រុងភ្នំពេញ។
លោកបញ្ជាក់ថា លោកបានដឹងអំពីការបោះបង់សាលារៀន ដោយសារថា កង្វះអ្នកជំនាញកម្ពុជានៅពេលនោះ នឹងធ្វើឲ្យសាលារៀនគ្មានប្រសិទ្ធភាព។
លោកបន្ថែមទៀតថា៖ «ខ្ញុំចង់សម្តែងនូវការអាណិតអាសូរចំពោះអ្នករាល់គ្នាចំពោះការឈឺ ចាប់និងបទពិសោធរបស់អ្នក ទាំងអស់គ្នាដែលបាត់បង់ឪពុកម្តាយ សាច់ញាតិ និងអ្នកជាទីស្រឡាញ់»។
ការបាត់បង់នោះត្រូវលើកឡើងដោយដើមបណ្តឹងរដ្ឋប្បវេណី ៤នាក់ដែលផ្តល់សក្ខីកម្មកាលពីម្សិលមិញ។
លោក យស ផល មន្ត្រីប៉ូលិសក្រោមរបប លន់ នល់ បានថ្លែងថា៖ «ខ្ញុំនៅតែម្នាក់ឯង គ្មានជំនួយអ្វីទេ»។ លោកបង្ហាញពីអារម្មណ៍ដែលអ្នកដទៃទៀតបានរំឭកបន្ទាប់ពីពួកគេបានមក ឃើញសមាជិកគ្រួសារនិងមិត្តភក្តិស្លាប់ដោយសារភាពអត់ឃ្លាន ឬត្រូវបានសម្លាប់ចោលដោយកម្មាភិបាលខ្មែរក្រហម។
ដើមបណ្តឹងរដ្ឋប្បវេណីដទៃទៀតគឺស្រ្តីម្នាក់ជាម្តាយកូនបួននាក់ ក្មេងប្រុសម្នាក់ និងអ្នកភេទទី៣ម្នាក់ នៅពេលខ្មែរក្រហមជម្លៀសពួកគេពីផ្ទះ និងបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។
លោក នួន ជា បានបដិសេធមិនឆ្លើយសំណួររបស់ដើមបណ្តឹងរដ្ឋប្បវេណីនោះទេ ក្នុងសវនាការ នៅសាលាក្តីខ្មែរក្រហម កាលពីម្សិលមិញ៕
No comments:
Post a Comment
Welcome to AngkorKhmer