ភាពយន្ត
ឯកសារស្តីពីការឈឺចាប់បាត់បង់សាច់ញាតិនាសម័យខ្មែរក្រហម
អំឡុងទសវត្សរ៍ទី៧០ បានជួយឱ្យផលិតករជនជាតិខ្មែរ
សញ្ជាតិបារាំង រិទ្ធី ប៉ាន់ ឈ្នះពានរង្វាន់ Top Award នៅមហោស្រពភាពយន្តក្រុង Cannes ប្រទេសបារាំង កាលពីថ្ងៃសៅរ៍កន្លងទៅ។
ភាពយន្ត
ឯកសាររយៈពេល៩០នាទីដែលមានចំណងជើងជាភាសាបារាំងថា “L’Image
Manquante” និងជាភាសាអង់គ្លេស “The Missing Picture”
គឺជាអនុស្សាវរីយ៍ដ៏ជូរចត់ផ្ទាល់របស់ផលិតករ រិទ្ធី ប៉ាន់
ក្នុងសម័យខ្មែរក្រហម។ ឆ្លើយតបចំពោះសំនួររបស់សារព័ត៌មាន
Hollywood Report លោកបាននិយាយថា៖
“អ្វីដែលខ្ញុំចង់បង្ហាញដល់អស់លោកពេលនេះមិនមែនជារូបថត
ឬការស្វែងរករូបថតទេ ប៉ុន្តែគឺរូបភាពនៃចំណោទមួយ”។
ភាពយន្តឯកសារ
”The Missing Picture”
មានចំណុចពិសេសខុសពីភាពយន្តឯកសារធម្មតាទូទៅត្រង់មិនយកមនុស្ស
មកសម្តែងទេ
តែតួអង្គទាំងអស់ត្រូវបានគេសូន្យឡើងពីដីឥដ្ឋទំហំប៉ុនមេដៃ
ទៅវិញ។
No comments:
Post a Comment
Welcome to AngkorKhmer