Dec 31, 2012

គណបក្ស​​សម្ព័ន្ធ​​ដើម្បី​ប្រជា​ធិបតេយ្យ​​​ មិនធ្វើនយោបាយដើម្បីសន្លឹកឆ្នោតឡើយ គឺស្វែងរកការគាំទ្រគំនិត

គេ​​សង្កេត​​ឃើញ​​នៅ​ក្នុង​​កំឡុង​ពេល​​មាន​​ការ​​បោះ​ឆ្នោត​ម្តង​ៗ ​ ​​គណបក្ស​មិន​​ថាតូច​​​ឬ​​​ធំ​​​ឡើយ​​សុទ្ធតែ​បាន​​ធ្វើ​ការ​​ឃោសនា​​នូវ​​ គោល​​នយោបាយ​​មួយ​​ដែល​​មាន​​ការ​​សន្យា​​​​​​ច្រើន​​ជំពូក។​​ ប៉ុន្តែ​​ផ្ទុយ​​ទៅ​វិ​ញ ​ក្រោយ​​ពី​​ការ​​ទទួល​​បាន​នូវ​​​សន្លឹក​​ឆ្នោត​​ហើយ​​កិច្ច​​សន្យា​​មួយ​​ ចំនួន​​មិន​​សូវ​​ត្រូវ​​បាន​​គេ​ត្រួត​​ពិនិត្យ​​និង​​​គោរព​ធ្វើ​​តាម​​ ឡើយ។ ​មើល​ឃើ​ញ​នូវ​​ចំណុច​​ខ្វះខាត​​ខាង​​លើ​​នេះ ​គណបក្ស​​នយោបាយ​​ថ្មី​មួយ​​ដែល​​ទើប​បែក​​ចេញ​ពី​​​គណបក្ស​​ប្រឆាំង​​លោក​​ ​សមរង្សី​ ត្រូវ​​បាន​​គេ​​បង្កើត​​ឡើង​។​ លោក ​​ខឹម វាសនា​ ប្រធាន​​គណបក្ស​​ថ្មី​នេះ​​ គឺ​​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​ប្រជា​ធិបតេយ្យ​​​ បាន​​អះអាង​​ថា​​គណបក្ស​​​នយោបាយ​​​របស់​​លោក​​មិន​ធ្វើ​​​ដើម្បី​​ស្វែង​​ រក​​សំឡេង​​ឆ្នោត​​ឡើយ​ ប៉ុន្តែ​​ដើម្បី​​ស្វែង​​រក​​ការ​​គាំទ្រ​​បែប​​គំនិត។​

លិខិតរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៏កម្ពុជា


សង្គ្រាមពាក្យសម្តី​រវាង​អ្នកនយោបាយ​បានចាប់ផ្តើម។ ជីវភាព​ពលរដ្ឋ​ជា​របៀបវារៈ​មួយ

រយៈពេល​ចុងក្រោយ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​និយាយ​ចំអក​ច្រើន​ទៅ​លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​បាន​ថ្លែង​សន្យា​ផ្តល់​ប្រាក់ខែ​អោយ​ មនុស្សចាស់។ ខណៈ​ការបោះឆ្នោត​នឹង​មកដល់​ក្នុងពេល​ប៉ុន្មាន​ខែ​ទៀត​នេះ ការប្រើ​សង្គ្រាមពាក្យសម្តី​រវាង​អ្នកនយោបាយ​បានចាប់ផ្តើម។ ជីវភាព​ពលរដ្ឋ​ជា​របៀបវារៈ​មួយ។



សម្តេច​ហ៊ុន សែន​នៅតែ​បន្ត​ចំអក​អោយ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក កឹម សុខា​ដែល​ថ្លែង​សន្យា​បើក​ប្រាក់ខែ​អោយ​ជន​ចាស់ជរា ប្រសិនបើ​លោក​ឈ្នះ​បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​នោះ។

ក្នុង​ពិធី​សំណេះសំណាល និង​ចែក​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​អោយ​ពលរដ្ឋ​ក្នុង​ខេត្តតាកែវ​ កាលពី​ថ្ងៃអាទិត្យ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​និយាយ​រហូតដល់​ការប្រុងប្រយ័ត្ន​ក្នុងការ​ គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ប្រទេស និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​លោក​ដែល​មិន​យកពន្ធ​ដីស្រែ។ សម្តេច​ហ៊ុន សែន​បាន​និយាយ​បង្ហាញ​អំពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​ប្រៀបធៀប​ជាមួយ​ការសន្យា​របស់លោក​កឹម សុខា​ដែល​សន្យា​ផ្តល់​បៀរ​វត្ស​ដល់​មនុស្ស​ចាស់។  ការសន្យា​នេះ សម្តេច​ហ៊ុន សែន​ហៅថា «ការសន្យា​ស្រមោល»។

ប្រមុខ​រដ្ឋាភិបាល​ពន្យល់​ថា៖«ការដែល​មិន​គណបក្សកាន់អំណាច​មិន​យកពន្ធ​ ដីស្រែ គឺ​បានន័យថា គណបក្សកាន់អំណាច​បា​ន​ផ្តល់​លុយ​ទៅអោយ​កសិករ​រួចទៅហើយ។ ហើយ​យើង​បានធ្វើ​ដូច្នេះ​ជាង៣០ឆ្នាំ​ហើយ»។

នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល​សម្តេច​ហ៊ុន សែន​បាន​និយាយ​ចំអក​អោយ​លោក​កឹម សុខា​អំពី​ការឃោសនា​របស់លោក​កឹម សុខា។ មុខព្រួញ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ​ដូចជា​មិនមែន​លោក​សម រង្ស៊ី​ដែល​កំពុង​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ចំងាយ​នោះ​ទៀតឡើយ។ ប៉ុន្តែ គឺ​លោក​កឹម សុខា៕

Dec 30, 2012

កម្មករ​ប្រមាណ២៥០នាក់ បាន​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៣០ ខែធ្នូ នេះ ដើម្បី​ធ្វើបាតុកម្ម​អហិង្សា​ក្នុង​គោលបំណង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ អប្បបរមា​ជូន​កម្មករ និយោជិត​ទៅដល់​ចំនួន១៥០ដុល្លារ​ក្នុង​មួយខែ។



 
ទ្រង់ទ្រាយ​នៃ​ការធ្វើ​បាតុកម្មអហិង្សា​នេះ គឺ​មិនបាន​ដូច​អ្វីដែល​ពួកគេ​បាន​គ្រោងទុក​ពីមុនមក​ឡើយ ព្រោះ​ពួកគេ​ចង់​ដើរ​ហែ​ក្បួន​នៅតាម​វិថី​នេះ​ឆ្ពោះទៅ​ខុទ្ទកាល័យ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​វិមាន​រដ្ឋសភាជាតិ។ ប៉ុន្តែ​ក្រោយពី​ជំនួប​ជាមួយ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៥ ខែធ្នូ កន្លងមក ក្រុមកម្មករ​ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​សហជីព​កម្ពុជា​របស់​អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ និង​លោក រ៉ុង ឈុន បានត្រឹមតែ​ស្រែក និង​លើក​បដា នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។
 
ក្រោម​ការឃ្លាំមើល​ពី​កងកម្លាំងប្រដាប់អាវុធ​ដែលមាន​ចំនួន​ច្រើនជាង​ ក្រុមបាតុករ​នោះ អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ និង​លោក រ៉ុង ឈុន បាន​ដឹកនាំ​តំណាង​ជាង១០នាក់ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន និង​សម្តេច ហេង សំរិន។ មិន​មាន​អំពើ​ហិង្សាណាមួយ​បាន​កើតឡើង​ឡើយ។
 
នៅក្នុង​ញត្តិ​នោះ សម្ព័ន្ធ​សហជីព​បាន​រៀបរាប់​ពី​ស្ថានភាព​ដ៏​លំបាក​របស់​កម្មករ និយោជិត​កម្ពុជា​ដែល​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​ត្រឹមតែ៦១ដុល្លារ​អាមេរិក​ តែប៉ុណ្ណោះ​ក្នុង​មួយខែ។
 
តំណាង​កម្មករ​ទាំងនោះ ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ប្រធានសភា ថ្លឹងថ្លែង​ដោយ​ស្មើភាព​រវាង​កម្មករ និយោជិត និង​មន្ត្រីរាជការ ដោយ​រដ្ឋាភិបាល​ឡើង២០ភាគរយ​ជា​រៀងរាល់ឆ្នាំ​ដល់​មន្ត្រីរាជការ ខណៈ​កម្មករ និយោជិត មិនត្រូវ​បាន​គេ​គិតគូរ​នោះឡើយ។
 
តំណាងរាស្ត្រ​គណបក្សប្រឆាំង​ក៏មាន​វត្តមាន​ក្នុង​បាតុកម្មអហិង្សា​នោះ​ផងដែរ៕

តំណាងរាស្រ្តគណបក្សប្រឆាំងបដិសេធមិនទទួល​គ្រឿង​ឥស្សរិយយស​របស់​ព្រះមហាក្សត្រ


អ្នកតំណាងរាស្ត្រ១២២រូប និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា៣៩រូប បានទទួល​គ្រឿង​ឥស្សរិយយស​របស់​ព្រះមហាក្សត្រ ប៉ុន្តែ​នា​ពិធី​បំពាក់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២ មិនមាន​វត្តមាន​រប​ស់​សមាជិក​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ឡើយ។
 
នេះ​ជាការ​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី​ពីរ ជូន​ដល់​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ខណៈ លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង ត្រូវបាន​ដក​ឈ្មោះ​ចេញពី​បញ្ជី។
 
ទោះបីជា​យ៉ាងណាក៏ដោយ តំណាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស បាន​អះអាងថា ពួកគេ​នឹង​ទទួលយក​គ្រឿង​ឥស្សរិយយស​ទាំងនោះ ដោយ​គ្រាន់តែ​ពួកគេ​មិនបាន​ទទួល​ការបំពាក់​ដោយផ្ទាល់​ពីស​ម្តេច ហេង សំរិន ដែលជា​ប្រធានរដ្ឋសភា ប៉ុណ្ណោះ។
 
ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស សិទ្ធិមនុស្ស បានលើកឡើង​ពី​ហេតុផល​រវល់ និង​ការបំពេញ​បេសកកម្ម​ទៅ​ក្រៅប្រទេស​របស់លោក កឹម សុខា ដែលជា​ប្រធាន ខណៈ​ក្រុម​សមាជិកសភាគណ​បក្ស សម រង្ស៊ី  អាក់អន់ចិត្ត​ចំពោះ​ការ​ផាត់​ឈ្មោះ​របស់លោក សម រង្ស៊ី ចេញពី​បញ្ជី។
 
សមាជិកសភា​ដែលមាន​ឈ្មោះ​ទទួល​គ្រឿង​ឥស្សរិយយស​ទាំង១២២រូប មាន៩០មកពី​គណបក្ស​ប្រជាជន​កម្ពុជា ២៥នាក់​មកពី​គណបក្ស​សម រង្ស៊ី ៣នាក់​មកពី​គណបក្ស​សិទ្ធិមនុស្ស ២នាក់​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង២នាក់​មកពី​គណបក្ស​ជាតិនិយម (អតីត​គណបក្ស​នរោត្តម រណឫទ្ធិ)។ រីឯ​លោក សម រង្ស៊ី ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកតំណាងរាស្ត្រ​ដែល​បាត់បង់​ទាំងស្រុង​នូវ​បុព្វសិទ្ធិ យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋ​សភា កាលពី​ថ្ងៃទី១៥ ខែ​មិនា ឆ្នាំ២០១១ ។
 
ក្នុងចំណោម​អ្នកតំណាងរាស្ត្រ១២២រូបនោះ  ៤៦រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស ជា​តូ​ការ ១១រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ១រូប ទទួលបាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ១៣រូប ទទួលបាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហាសេនា ២រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហាសេនា ២៥រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ធិ​ប​ឌិ​ន្ទ ៤រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​ធិ​ប​ឌិ​ន្ទ ១រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស សុវត្ថា​រា ថ្នាក់​ធិ​ប​ឌិ​ន្ទ ១៨រូប​ទទួល បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​សេនា និង១រូប​ទទួលបាន​គ្រឿង ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​សេនា។
 
ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើកទីមួយ​សម្រាប់​អាណត្តិ​ទី​បួន​ ត្រូវបាន​រៀបចំ​ឡើងក​កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ ដែល​ក្នុងនោះ​មន្ត្រី​សមាជិកសភា និង​មន្ត្រី​រដ្ឋាភិបាល​ចំនួន១១៦ បានទទួល។ សមាជិក​គណបក្ស សម រង្ស៊ី ក៏បាន​អវត្តមាន​ផងដែរ​នា​ពិធី​បំពាក់​នោះ ខណៈ​សមាជិក​គណបក្ស សិទ្ធិមនុស្ស ១រូប បាន​ទៅ​ទទួល៕

Dec 27, 2012

គំលាត​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​អ្នកកាសែត​កាន់តែ​ធំទៅ

គំលាត​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​អ្នកកាសែត​កាន់តែ​ធំទៅ។ នៅក្នុង​អណ​ត្តិ​ទី៤នៃ​រដ្ឋាភិបាល​នេះ គេ​កម្រ​ឃើញ​ទិដ្ឋភាព​អ្នកកាសែត​ចាំ​ស្កាត់​ជួប​សម្តេចនាយក​រដ្ឋមន្ត្រី​ ដើម្បី​សម្ភាសន៍​ណាស់។ ខុសពី​អ្វីដែល​ធ្លាប់​កើតមាន​ក្នុង​អណ​ត្តិមុន។ ការបាត់បង់​ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​សារព័ត៌មាន វា​អាច​បង្កអោយមាន​ការខូចខាត​នៅក្នុង​ជ្រុង​ណាមួយ​នៅក្នុង​ពិភព​ ប្រជាធិបតេយ្យ​និយាយ​ជារួម និង​និយាយ​ដោយឡែក នៅក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា វា​ហាក់ដូចជា​បានធ្វើអោយ​បាត់បង់​ទំនាក់ទំនង​ណាមួយ​នោះ រវាង​សម្តេចនាយករដ្ឋមន្ត្រី និង​អ្នកកាសែត។


អាចមាន​មូលហេតុ​ចំនួន២ដែល​ធ្វើអោយមាន​គំលាត​នេះ។ ទីមួយ គំលាត​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​អ្នកកាសែត​បានកើត​ឡើង​នៅពេលដែល​អគារ​ចាស់​គណៈរដ្ឋមន្ត្រី​ត្រូវ​វាយ​ កំទេចចោល ដើម្បី​សាងសង់​អគារ​គណៈរដ្ឋមន្ត្រី​ថ្មី​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន។ ហើយ​វា​ក៏​ជាការ​មកដល់​នៃ​អណ​ត្តិ​ទី៤នៃ​រដ្ឋាភិបាល​ដែរ ដែល​មើលទៅ​ក្នុង​អណ​ត្តិ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏​មមាញឹក​កាន់តែខ្លាំង និង​ពិធីការ​ក៏​កាន់តែ​តឹងរឹង​នៅក្នុង​អគារ​គណៈរដ្ឋមន្ត្រី​ថ្មី ហើយ​វា​កាន់តែ​តឹងរឹង​នៅក្នុង​វិមាន​សន្តិភាព។ ទី​ពីរ វា​អាចមកពី​ការខ្វះខាត​ខាង​ផ្នែក​អ្នកសារព័ត៌មាន​វិញ។ មិត្ត​ភ័ក្ត្រ​អ្នកកាសែត​ជើងចាស់​មួយចំនួន​ដែល​ធ្វើ​ការអោយ​ទីភ្នាក់ងារ​ បរទេស និង​កាសែត​ក្នុងស្រុក​មួយចំនួន​ដែល​សកម្ម​ខ្លាំង និង​តែង​បបួលគ្នា​ទៅ​សម្ភាសន៍​សម្តេច​ហ៊ុន សែន​នោះបាន​លាឈប់​ពី​អាជីព​អ្នកកាសែត និង​មួយចំនួនទៀត​ដែល​កាន់តែ​ចាស់​ធុន​ទ្រាន់​នឹង​ការដើរ​យក​ព័ត៌មាន​នៅ​ ខាងក្រៅ។ ទីបំផុត វា​នៅសល់តែ​អ្នកកាសែត​ជំនាន់​ក្រោយ​ដែល​មិនទាន់​ហ៊ាន​ស្កាត់​ជួប​សម្តេចនាយក ​រដ្ឋមន្ត្រី​ដែល​ដើម្បី​ចោទសួរ​សំណួរ ឬ ស្នើសុំ​ការពន្យល់ ឬ​ប្រតិកម្ម ដែល​ពាក្យ​ទាំងនេះ ជា​ពាក្យ​ដែល​អ្នកកាសែតមុនៗធ្លាប់ប្រើ​នៅពេលដែល​ពួកគេ​ស្កាត់​ជួប​សម្តេច​ ហ៊ុន សែន​នោះ។

ទិដ្ឋភាព De facto វា​បាន​កើតឡើង​យ៉ាង​ដូច្នេះ​មែន។ ប៉ុន្តែ​ការប្រែប្រួល​យ៉ាងនេះ​វា​កំពុង​ធ្វើអោយប៉ះពាល់​តិច ឬ​ច្រើន និង​ដោយ​ប្រយោល​ដល់​ធាតុ​មួយចំនួន​នៃ​ចង្កោម​ប្រជាធិបតេយ្យ ដែលមាន​ដូចជា​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​ភាពរស់រវើក​នៃ​សេរីភាព​សារព័ត៌មាន​ជាដើម។

មុនពេល​កើតឡើង​នូវ​គំលាត​នេះ វា​បានកើត​មាននូវ​វប្បធម៌​ដ៏​គួរអោយ​លើកទឹកចិត្ត​មួយ​គឺ​ទិដ្ឋភាព​នៃ​ អ្នកកាសែត​នៃ​ស្ថាប័ន​ឯករាជ្យ និង​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ដែល​តាម​សម្ភាសន៍​សម្តេចនាយករ​ដ្ឋ​មន្ត្រី នៅពេលដែល​សម្តេច​ចេញដំណើរ​ទៅក្នុង​ពិធី​ណាមួយ​នៅក្នុង​ភ្នំពេញ និង​នៅក្បែរ​រាជធានី។ គឺ​នៅពេលដែល​សម្តេច​បញ្ចប់​សុន្ទរកថា​ផ្លូវការ​នៅលើ​វេទិកា​នោះ​ហើយ​ដែល​ អ្នកកាសែត​អាច​ជ្រៀតចូល​ទៅសុំ​ការបញ្ជាក់ និង​អាច​សួរ​យក​ប្រតិកម្ម​លើ​បញ្ហាផ្សេងៗមួយចំនួនទៀត ទោះ​សម្តេច​បានផ្តល់​បទសម្ភាសន៍​តិច ឬ​ច្រើន​ក៏ដោយ។

ពិសេស​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី (អគារ​ចាស់) រៀងរាល់២សប្តាហ៍​នៅ​ថ្ងៃ​សុក្រ សម្តេចនាយក​រដ្ឋមន្ត្រី​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី។ នៅ​រៀងរាល់ថ្ងៃ​សុក្រ​នោះដែរ អ្នកកាសែត​ជំនាញ​នយោបាយ​តែងតែ​នាំគ្នា​ទៅ​អង្គុយ​រង់ចាំ​សម្តេចនាយក​ រដ្ឋមន្ត្រី។ អ្នកកាសែត​ជើងចាស់ ជើង​ថ្មី​អង្គុយ​ជជែក​គ្នា​រង់ចាំ​ប្រមុខ​រដ្ឋាភិបាល​យ៉ាង​អត់ធ្មត់ និង​ដោយ​ពេញចិត្ត ពីព្រោះ​​ពួកគេ​ត្រូវការ​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី។ មានពេលខ្លះ ដោយសារ​កិច្ចប្រជុំ​ត្រូវ​បញ្ចប់​យឺត​ពេល​រហូតដល់​ម៉ោង១រសៀល​ជាដើម អ្នកកាសែត​ដែល​មិនទាន់​បរិភោគ​អាហារ​ថ្ងៃត្រង់​ដែរនោះ បានទទួល​ត្រឹម​ការលើកដៃ​ជា​សញ្ញា​ថាស​ម្តេច​មិន​ផ្តល់​សម្ភាសន៍​ទៅវិញ។ ប៉ុន្តែ​វា​ក៏​មិនមែនជា​ការខកចិត្ត​ប៉ុន្មាន​ទេ សម្រាប់​អ្នកកាសែត។ ពីព្រោះ នៅ​ពីក្រោយ​ខ្នង​របស់​សម្តេច គឺមាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជាច្រើន​បាន​ចុះ​ជណ្តើរ​មកជា​ហូរហែរ។ នៅពេលនោះ​ហើយ​ដែល​អ្នកកាសែត​ម្នាក់ៗដើរ​តម្រង់​ចាប់យក​ ថ្នាក់ដឹកនាំនីមួយៗដែល​ពាក់ព័ន្ធ​នឹង​សំណួរ​របស់​ពួកគេ។

នេះហើយ​ជា​វេទិកា​លំហូរ​ព័ត៌មាន​ដ៏​ពិតប្រាកដ និង​មាន​ប្រសិទ្ធិភាព​មួយ និង​មិនមែនជា​ព័ត៌មាន​ពិធីការ។ ពីព្រោះ​ក្នុង​បញ្ហា​ខ្លះ អ្នកកាសែត​អាច​ទទួលបាន​ការបកស្រាយ និង​ការ​ពន្យល់​​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ឬ​ពី​រដ្ឋមន្ត្រីភ្លាម។ ពេលខ្លះ​ថ្នាក់ដឹកនាំ​ទាំងនោះ​ក៏​ព្រលយ ឬ​បញ្ចេញ​ព័ត៌មាន​ខ្លះ​ដល់​អ្នកកាសែត​ទៀត។ សេចក្តីពន្យល់​ទាន់ពេលវេលា​ពី​ថ្នាក់ដឹកនាំ​នេះហើយ ដែល​វា​អាច​ទប់ស្កាត់​បញ្ហា​មួយចំនួន​មិនអោយ​ផ្ទុះ​រីក​រាលដាល​ទៅជា​ធំ។ ហើយ​វា​អាច​ជម្រះ​ភាពមន្ទិលសង្ស័យ និង​ការយល់ច្រឡំ​ខ្លះ​ដែរ។ នេះ​គ្រាន់តែ​ជា​គុណប្រយោជន៍​​ដ៏​តូច​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការបើកចំហរ​ទីធ្លា​សម្រាប់​អ្នកសារព័ត៌មាន និង​ថ្នាក់ដឹកនាំ​វា​គួរតែ​ផ្តល់​គុណប្រយោជន៍​ធំ​ជាង​នេះ ជា​រូបភាព​ចំពោះ​កម្ពុជា​ទាំងមូល​នៅក្នុង​វិស័យ​សារព័ត៌មាន៕

ស្តង់ដា​ខុសគ្នា​នៅក្នុង ​ប្រព​ន្ធ័​យុត្តិធម៌​ប្រទេស​កម្ពុជា

យ៉ាងហោចណាស់ ​មាន​សំណុំរឿង៤ដែល​កំពុង​ក្លាយជា​បច្ចុប្បន្នភាព​ក្នុង​ប្រព​ន្ធ័​តុលាការ​ កម្ពុជា ហើយ​ដែល​គេ​អាច​លើក​មក​ប្រៀបធៀប​ដើម្បី​ពិនិត្យមើល​ស្តង់ដា​ខុសគ្នា​នៅក្នុង ​ប្រព​ន្ធ័​យុត្តិធម៌​ប្រទេស​កម្ពុជា។ នៅពេល​ប្រព​ន្ធ័​យុត្តិធម៌​មាន​ស្តង់ដារ​ពីរ យុត្តិធម៌​សង្គម​នឹង​មិនអាច​កើតមាន​ឡើយ។


សំណុំរឿង​ទាំង៤ដែល​គេ​អាច​លើក​មក​ធ្វើជា​ករណី​សិក្សា​បាន​នៅពេលនេះ​គឺ៖ ករណី​លោក​ម៉ម សូណង់ដូ ក្នុង​សំណុំរឿង​បង្កើត​តំបន់អបគមន៍, ករណី​លោក​ឈូក បណ្ឌិត ក្នុង​សំណុំរឿង​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស​ក្នុង​ខេត្តស្វាយរៀង, ករណី​លោក​ចាន់ សូ​វ៉េ​ត មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក និង​ករណី​ប៊​ន សំណាង និង​សុក សំអឿន ក្នុង​សំណុំរឿង​ឃាតកម្ម​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា​វិជ្ជា។

លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែលជា​ជនសង្ស័យ​នៅក្នុង​សំណុំរឿង​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស​ត្រូវបាន ​តុលាការ​លើកលែង​ការចោទប្រកាន់។  ករណីនេះ​បាន​បង្ក​ឲ្យ​មាន​រលក​នៃ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​តុលាការខេត្ត​ ស្វាយរៀង។ អ្វីដែល​គេ​បាន​មើលឃើញ​ច្បា​ស់គឺ ជនសង្ស័យ​ដែលជា​អ្នកមានអំណាច​និង​មាន​ខ្នងបង្អែក បាន​រួច​ផុតពី​សំណាញ់​ច្បាប់។

លោក ឈូក បណ្ឌិត ត្រូវបាន​សាក្សី​ជាច្រើន​បានឃើញ និង​ត្រូវបាន​ក្រសួងមហាផ្ទៃ​បើក​ការស៊ើបអង្កេត​ឃើញថា ជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ក្នុង​សំណុំ​រឿងនេះ។ ប៉ុន្តែ ជនសង្ស័យ​រូបនេះ​មានសំណាង​ដោយសារតែ​តុលាការ​មិនបាន​ដាក់ទោស។ ចំណុច​សង្ស័យ​ធំ​បំផុត​ក្នុង​សំណុំ​រឿងនេះ​គឺ ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង​ធ្លាប់បាន​ចោទប្រកាន់​លោក​ឈូក​បណ្ឌិត​ពីបទ​ បង្ក​របួសស្នាម​ដោយ«អ​ចេតនា» មានន័យថា អតីត​អភិបាលក្រុង​បាវិត​រូបនេះ​ពិតជា​បាន​បាញ់​កម្មការិនី​ទាំង៣មែន ប៉ុន្តែ ព្រះរាជអាជ្ញា​ចាត់ទុកជា​រឿង​អ​ចេតនា​ទៅវិញ។
បទ​ចោទ​ដែល​ត្រូវគេ​មើលឃើញថា​ជា​ចេតនា​ចង់​សម្រាលទោស​ដល់​ជនសង្ស័យ​បានទទួល​ ការរិះគន់​យ៉ាងខ្លាំង​រួចទៅហើយ។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ក៏​ទីបំផុត​ទៅ ព្រះរាជអាជ្ញា​ដដែល​បែរជា​ប្រកាស​លើកលែង​ការចោទប្រកាន់​ទាំងស្រុង​ទៅលើ​ ជនសង្ស័យ​តែម្តង។

ងាក​ទៅ​មើល​ករណី​លោក​ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ បើទោះបីជា​ភស្តុតាង​ដាក់បន្ទុក​ត្រូវគេ​មើលឃើញថា​មាន​តិចតួច​ក៏ដោយ ក៏​តុលាការ​ក្រុងភ្នំពេញ​បានសម្រេច​ដាក់ទោស​ជនជាប់ចោទ​ដ​ល់​ទៅ ២០ ឆ្នាំ​ក្នុង​ពន្ធនាគារ។ ករណី​លោក​ចាន់ សូ​វ៉េ​ត សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ទោះបីជា​ពី សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​មិនទាន់​ចោទ ប៉ុន្តែ សកម្មជន​សិទ្ធិមនុស្ស​រូបនេះ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ ការត្រួតពិនិត្យ​របស់​តុលាការ ពោលគឺ លោក​ចាន់ សូ​វ៉េ​ត ទោះជា​មិនបាន​ប្រព្រឹត្ត​កំហុស​ដែល​តុលាការ​អាច​ចោទ​បាន ក៏​លោក​គ្មាន​វាសនា​ត្រូវបាន​តុលាការ​លើកលែង​បទ​ចោទ​ដូច លោក ឈូក បណ្ឌិត ដែរ។

ចុងក្រោយ​នេះ ករណី ប៊​ន សំណាង និង​សុក សំអឿន ដែល​គេ​មើលឃើញ​ជាទូទៅ​ថា​ជា​ឃាតករ​សិប្បនិម្មិត​នោះ ឥឡូវ​បែរជា​ត្រូវ​តុលាការ​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ជាប់ទោស២០ឆ្នាំ ដដែល បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ​មួយរយៈ​មក។ នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលា​ការដែល​គ្មាន​អ្នកណា​ជ្រៀតជ្រែក​បាន។ ប៉ុន្តែ សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកតាមដាន​បញ្ហា​នេះ សំណុំរឿង​ទាំង៤ អាច​ឆ្លុះបញ្ចាំង​បាន​យ៉ាងច្បាស់​អំពី​ស្តង់ដា​ពីរ​ខុសគ្នា​ក្នុង​ប្រព​ន្ធ័ ​យុត្តិធម៌​កម្ពុជា។ នៅពេល​មាន​ស្តង់ដារ​ខុសគ្នា យុត្តិធម៌​នឹងមិន​អាច​កើតមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ឡើយ៕

លោក​ជា មុនី​ដែលជា​ប្អូនប្រុស​របស់​ជា វិជ្ជា​បាន​ថ្លែងថា មិនទាន់មានយុត្តិធម៏សម្រាប់លោកជាវិជ្ជា

លោក​ជា មុនី​ដែលជា​ប្អូនប្រុស​របស់​ជា វិជ្ជា​បាន​ថ្លែង​សោកស្តាយ​ចំពោះ​សាលដីកា​របស់​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​នេះ ដែល​សម្រេច​ដាក់​កាត់ទោស​ប៊​ន សំណាង និង​សុខ សំអឿន​ដាក់គុក២០ឆ្នាំ​ឡើងវិញ។ អ្នក​ទាំងពីរ​ត្រូវបាន​តុលាការ​សម្រេច​អោយនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ម្តង​ ហើយ។



ប្អូនប្រុស​របស់លោក​ជា វិជ្ជា គឺ​លោក​ជា មុនី​នៅតែ​មិន​ជឿថា ប៊​ន សំណាង និង​សុខ សំអឿន​ជា​ឃាតករ ដូច​ការសម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដ​ដែរ។ ក្រោយ​ការប្រកាស​សាលដីកា លោក​ជា មុនី​បាន​ថ្លែងប្រាប់​គេហទំព័រ ថ្មីៗ តាម​ទូរស័ព្ទ​ថា លោក​ជា វិជ្ជា និង​រូបលោក​ផ្ទាល់​នៅតែ​មិនទាន់​ទទួលបាន​យុត្តិធម៌​ពី​តុលាការ​កម្ពុជា​ នៅឡើយ។

លោក​ជា មុនី​បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ៖«តាមរយៈ​សេចក្តីសម្រេច​របស់​ សាលាឧទ្ធរណ៍​នៅថ្ងៃនេះ ខ្ញុំ​ពិតជា​អស់ជំនឿ​ទៅលើ​តុលាការ​នៅ​កម្ពុជា។ ខ្ញុំ​សោកស្តាយ​មែនទែន​ចំពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍។ គ្មាន​បន្ទុក​បន្ថែម​ណា​ដាក់​ទៅលើ​ប៊​ន សំណាង និង​សុខ សំអឿន​ឡើយ»។ លោក​ជា មុនី​ដែលជា​ប្អូនប្រុស​របស់លោក​ជា វិជ្ជា​កំពុងនិយាយ​ការពារ​ប៊​ន សំណាង និង​សុខ សំអឿន​ដែល​តុលាការ​ចោទប្រកាន់ថា​ជា​ឃាតករ​សម្លាប់​លោក​ជា វិជ្ជា។

តាំងពីដើម​មក អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង​អតីត​ព្រះមហាវីរក្សត្រ​សម្តេចឪ នរោត្តម សីហនុ​ផង​ធ្លាប់បាន​អត្ថាធិប្បាយ និង​មាន​ព្រះរាជបន្ទូល​ថា ប៊​ន សំណាង និង​សុខ សំអឿន​មិនមែនជា​ឃាតករ​ឡើយ។

សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​លើ​ករណី​លោក​ជា វិជ្ជា​ធ្វើឡើង២ខែ​មុន​ការមកដល់​នៃ​ខួប​ទី៨នៃ​ការសម្លាប់​លោក​ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ជា មុនី​បាន​ប្រាប់​អោយដឹងថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ លោក​បានដាក់​លិខិត ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ស្នើសុំ​រៀបចំ​ពិធី​ដាក់​កម្រងផ្កា​ដូច​ រាល់​ឆ្នាំ ដើម្បី​រម្លឹក​ខួប​មរណៈភាព​របស់លោក​ជា វិជ្ជា នៅ​ថ្ងៃទី២២ កុម្ភៈ៕

Dec 14, 2012

បើខ្មែរមិនស្រលាញ់ខ្មែរ តើអោយអ្នកណាមកស្រលាញ់ខ្មែរ?www.facebook.com

Dec 9, 2012

ទសពិតធម៌គឺជាគោលធម៌ទាំង ១០ប្រការ ដែលមេដឹកនាំ គ្រប់រូបត្រូវតែប្រកាន់ ខ្ជាប់ជានិច្ច


ទសពិតធម៌គឺជាគោលធម៌ទាំង ១០ប្រការ ដែលមេដឹកនាំ គ្រប់រូបត្រូវតែប្រកាន់
ខ្ជាប់ជានិច្ច។គោលធម៌ទាំង ១០ ប្រការមាន៖
១.ទានគឺការអោយ អ្នកដឹងនាំប្រទេសត្រូវចេះសង្រ្គោះប្រជាជនរបស់ខ្លួន
ដែលក្រខ្សត់ដោយការអោយនូវសម្ភារះ គ្រឿងឧបភោគបរិភោគ ការសិក្សា
រៀនងសូត្រ ការផ្ដល់ឱកាសព្រមទាំងការណែនាំអោយប្រជាជនរបស់ខ្លួន
ស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់ មិនប្រព្រឹត្តិទង្វើដែលធ្វើអោយសង្គមអន់ថយ។​
២.សីលគឺកិរិយាមារយាទថ្លៃថ្នូរ មានទង្វើល្អដោយកាយ វាចា ចិត្តជាមូលដ្ឋាន។
មេដឹងនាំប្រទេសត្រូវជាគំរូដ៍ល្អប្រជាជនរបស់ខ្លួន។ត្រូវរក្សាច្បាប់ គោរពច្បាប់
ទទឹមនឹងនោះត្រូវណែនាំអោយប្រជាជនយល់អំពីច្បាប់ ហើយគោរពច្បាប់។
ទាំងមេដឹងនាំប្រទេសនិងប្រជាជនត្រូវគោរពច្បាប់ មិនថាច្បាប់សង្គម ច្បាប់
សីលធម៌ ឬច្បាប់ប្រទេស។ដោយសង្ខេបគឺត្រូវមានច្បាប់មូលដ្ឋានក្នុងសង្គម
ដូចជាមិនធ្វើអំពើសាហាវយង់ខ្នង់ មិនស៊ីសំនូកសូកប៉ាន់ កេងប្រវ័ញ្ចយកទ្រព្យ
 មិនមែនជាអ្នកល្មោភកាមតណ្ហា ល្បែងស្រីល្បែងស្រា មិនមែនជាអ្នកចូលចិត្ត
បោកប្រាសរាស្ដ្រ បញ្ឆោតរាស្ដ្រ មិនមែនជាអ្នកចូលចិត្តគ្រឿងស្រវឹង ឬបើក
ចំហរអោយគ្រឿងស្រវាំងធ្វើអន្ដរាគមន៍ពេញផ្ទៃប្រទេស។​
៣.បរិចាគគឺចេះលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីប្រយោជន៍សុខដល់ប្រជា
ពលរដ្ឋដែលកំពុងលំបាកវេទនា។ទុក្ខរបស់រាស្ដ្រគឺទុក្ខរបស់អ្នកគ្រប់គ្រង។ ដរាប
ណាដែលប្រជាពលរដ្ឋនៅតែក្រ លំបាក អ្នកដឹកនាំត្រូវរកវិធីដោះស្រាយបញ្ហានេះ
ជាបន្ទាន់។ពុំមែនឃើញប្រជាពលរដ្ឋរបស់ខ្លួនរងកម្មនូវសេចក្ដីទុក្ខ ខ្លួនឯងបែរជា
នៅក្នុងវិឡាស្ដុកស្ដម្ភ មានអ្នកបំរើឆ្វេងស្ដាំ ស្រីស្រា។ល។ នោះទេ។
៤.អាជ្ជវៈ គឺមេដឹងនាំត្រូវស្មោះត្រង់ មិនវៀចវេរ ក្រលេចក្រលាច់ ល្បិតកលបោក
ប្រាសយកតែសន្លឹកឆោត បានមកហើយពួកបំនិតនូវអំពើពុករលួយនេះទេ។
មេដឹងនាំត្រូវស្មោះត្រង់នូវតួនាទីរបស់ខ្លួន មិនលូកលន់យកតួនាទីរបស់អ្នកដទៃ។
៥.មទ្ទវៈគឺអ្នកដឹងនាំត្រូវមានកិរិយាមាយាទទន់ភ្លន់ សុភាពរាបសារ មិនក្រអឺតក្រតូម
ចំពោះអ្នកនៅក្រោមបង្គាប់បញ្ជា ឬរាស្ដ្ររបស់ខ្លួន។ត្រូវញញឹមរួសរាយជាមួយប្រជា
ពលរដ្ឋរបស់ខ្លួនជានិច្ច។ត្រូវចូលទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមជនបទនិគម ពុំ
មែនរងចាំអោយតែប្រជាពលរដ្ឋចូលមករកខ្លួន ឬមានការស្នើរអោយទៅមើលទេ។
៦.តបៈគឺអ្នកដឹងនាំត្រូវស្នាតជានិច្ច។គឺស្នាតក្នុងដំណែង តួនាទី ការងារ មិនប្រព្រឹត្ដិ
អំពើលាមក បោកប្រាសរាស្ដ្រដើម្បីប្រយោជន៍របស់ខ្លួន។
៧.អកោធៈគឺអ្នកដឹងនាំត្រូវមានសតិស្មារតីជានិច្ច មិនក្រេវក្រោធ ឆេវឆាវ ខឹងគេខឹងឯង។
ពេលមានហេតុការណ៍ចលាចល មេដឹងនាំត្រូវរកវិធីដោះស្រាយដោយសន្ដិវិធី រកមធ្យោ
បាយរំលត់នូវអំពើទាំងនោះលើគោលការណ៍«ហេតុនិងផល»
៨.អវិហឹង្សាគឺមិនត្រូវបៀតបៀនធ្វើអោយអ្នកដទៃក្តៅ​ក្រហាយ កើត​ទុក្ខដោយ​សារខ្លួន​ជា
ពិសេសលើពលរដ្ឋរបស់ខ្លួនឯង។
៩.ខន្ដីគឺត្រូវចេះសង្កត់ចិត្តមិនសំលឹងរំពៃកេងប្រវ័ញ្ចលោ្មភអំណាចខុសពីច្បាប់រដ្ឋធម្មនុញ្ញ។
១០.អវិរោធនៈគឺធ្វើត្រូវ។អ្នកដឹងនាំត្រូវឈរលើគោលការណ៍គឺគិតត្រូវ និយាយត្រូវ ធ្វើត្រូវ
ព្យាយាមត្រូវ ភ្ញាក់រលឹតត្រូវ តំកល់ចិត្តត្រូវ ចិញ្ចឹមជីវិតត្រូវ។នយោបានឯណាមួយដែលអាច
រំលត់ទុក្ខ បំរុងសុខដល់ប្រជាពលរដ្ឋ នឹងមិនធ្វើអោយអ្នកដទៃក្ដៅក្រហាយនូវនយោបាយ
នោះ មេដឹងនាំគួរធ្វើជានិច្ច។

Dec 8, 2012

ទស្សនDaisaku lkeda

ប្រសិនបើយើងសម្លឹងមើពិភពលោកដោយសេចក្តីស្រលាញ់នៃជីវិតពោភពលោកនិងបញ្ជេញសម្រស់
របស់វាមកអោយយើង។

ទស្សនMarie Curie


ជីវិត អ្វីគ្រប់បែបយ៉ាងមិនមែនជាការងាយស្រួលសម្រាប់យើងទាំងអស់ គ្នាទេ ។ ប៉ុន្តែ មិនមែនដូច្នោះទេ យើងត្រូវមានការតស៊ូ និងត្រូវមានជំនឿ លើខ្លួនឯងជាងអ្វីទាំងអស់ ។ យើងត្រូវជឿថា យើងមានទេពកោសល្យ លើអ្វីមួយ និងប្រការនេះ វាត្រូវបានសម្រេច
Life is not easy for any of us. But what of that? We must have perseverance and above all confidence in ourselves. We must believe that we are gifted for something and that this thing must be attained.

ទស្សនបែន ហ្វ្រែងក្លិន


អ្នកដែលបោះបង់សេរីភាពគ្រឹះ ដោយដូរយកសេរីភាពដែលគេឲ្យបន្តិច បន្តួច អ្នកទាំងនោះនឹងបាត់បង់ទាំងពីរ ។ បែន ហ្វ្រែងក្លិន
They that can give up essential liberty to obtain a little temporary safety deserve neither liberty nor safety. Ben Franklin