ទសពិតធម៌គឺជាគោលធម៌ទាំង
១០ប្រការ ដែលមេដឹកនាំ គ្រប់រូបត្រូវតែប្រកាន់
ខ្ជាប់ជានិច្ច។គោលធម៌ទាំង
១០ ប្រការមាន៖
១.ទានគឺការអោយ
អ្នកដឹងនាំប្រទេសត្រូវចេះសង្រ្គោះប្រជាជនរបស់ខ្លួន
ដែលក្រខ្សត់ដោយការអោយនូវសម្ភារះ
គ្រឿងឧបភោគបរិភោគ ការសិក្សា
រៀនងសូត្រ
ការផ្ដល់ឱកាសព្រមទាំងការណែនាំអោយប្រជាជនរបស់ខ្លួន
ស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់
មិនប្រព្រឹត្តិទង្វើដែលធ្វើអោយសង្គមអន់ថយ។
២.សីលគឺកិរិយាមារយាទថ្លៃថ្នូរ
មានទង្វើល្អដោយកាយ វាចា ចិត្តជាមូលដ្ឋាន។
មេដឹងនាំប្រទេសត្រូវជាគំរូដ៍ល្អប្រជាជនរបស់ខ្លួន។ត្រូវរក្សាច្បាប់
គោរពច្បាប់
ទទឹមនឹងនោះត្រូវណែនាំអោយប្រជាជនយល់អំពីច្បាប់
ហើយគោរពច្បាប់។
ទាំងមេដឹងនាំប្រទេសនិងប្រជាជនត្រូវគោរពច្បាប់
មិនថាច្បាប់សង្គម ច្បាប់
សីលធម៌
ឬច្បាប់ប្រទេស។ដោយសង្ខេបគឺត្រូវមានច្បាប់មូលដ្ឋានក្នុងសង្គម
ដូចជាមិនធ្វើអំពើសាហាវយង់ខ្នង់
មិនស៊ីសំនូកសូកប៉ាន់ កេងប្រវ័ញ្ចយកទ្រព្យ
មិនមែនជាអ្នកល្មោភកាមតណ្ហា ល្បែងស្រីល្បែងស្រា
មិនមែនជាអ្នកចូលចិត្ត
បោកប្រាសរាស្ដ្រ
បញ្ឆោតរាស្ដ្រ មិនមែនជាអ្នកចូលចិត្តគ្រឿងស្រវឹង ឬបើក
ចំហរអោយគ្រឿងស្រវាំងធ្វើអន្ដរាគមន៍ពេញផ្ទៃប្រទេស។
៣.បរិចាគគឺចេះលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីប្រយោជន៍សុខដល់ប្រជា
ពលរដ្ឋដែលកំពុងលំបាកវេទនា។ទុក្ខរបស់រាស្ដ្រគឺទុក្ខរបស់អ្នកគ្រប់គ្រង។
ដរាប
ណាដែលប្រជាពលរដ្ឋនៅតែក្រ
លំបាក អ្នកដឹកនាំត្រូវរកវិធីដោះស្រាយបញ្ហានេះ
ជាបន្ទាន់។ពុំមែនឃើញប្រជាពលរដ្ឋរបស់ខ្លួនរងកម្មនូវសេចក្ដីទុក្ខ
ខ្លួនឯងបែរជា
នៅក្នុងវិឡាស្ដុកស្ដម្ភ
មានអ្នកបំរើឆ្វេងស្ដាំ ស្រីស្រា។ល។ នោះទេ។
៤.អាជ្ជវៈ
គឺមេដឹងនាំត្រូវស្មោះត្រង់ មិនវៀចវេរ ក្រលេចក្រលាច់ ល្បិតកលបោក
ប្រាសយកតែសន្លឹកឆោត
បានមកហើយពួកបំនិតនូវអំពើពុករលួយនេះទេ។
មេដឹងនាំត្រូវស្មោះត្រង់នូវតួនាទីរបស់ខ្លួន
មិនលូកលន់យកតួនាទីរបស់អ្នកដទៃ។
៥.មទ្ទវៈគឺអ្នកដឹងនាំត្រូវមានកិរិយាមាយាទទន់ភ្លន់
សុភាពរាបសារ មិនក្រអឺតក្រតូម
ចំពោះអ្នកនៅក្រោមបង្គាប់បញ្ជា
ឬរាស្ដ្ររបស់ខ្លួន។ត្រូវញញឹមរួសរាយជាមួយប្រជា
ពលរដ្ឋរបស់ខ្លួនជានិច្ច។ត្រូវចូលទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមជនបទនិគម
ពុំ
មែនរងចាំអោយតែប្រជាពលរដ្ឋចូលមករកខ្លួន
ឬមានការស្នើរអោយទៅមើលទេ។
៦.តបៈគឺអ្នកដឹងនាំត្រូវស្នាតជានិច្ច។គឺស្នាតក្នុងដំណែង
តួនាទី ការងារ មិនប្រព្រឹត្ដិ
អំពើលាមក
បោកប្រាសរាស្ដ្រដើម្បីប្រយោជន៍របស់ខ្លួន។
៧.អកោធៈគឺអ្នកដឹងនាំត្រូវមានសតិស្មារតីជានិច្ច
មិនក្រេវក្រោធ ឆេវឆាវ ខឹងគេខឹងឯង។
ពេលមានហេតុការណ៍ចលាចល
មេដឹងនាំត្រូវរកវិធីដោះស្រាយដោយសន្ដិវិធី រកមធ្យោ
បាយរំលត់នូវអំពើទាំងនោះលើគោលការណ៍«ហេតុនិងផល»។
៨.អវិហឹង្សាគឺមិនត្រូវបៀតបៀនធ្វើអោយអ្នកដទៃក្តៅក្រហាយ
កើតទុក្ខដោយសារខ្លួនជា
ពិសេសលើពលរដ្ឋរបស់ខ្លួនឯង។
៩.ខន្ដីគឺត្រូវចេះសង្កត់ចិត្តមិនសំលឹងរំពៃកេងប្រវ័ញ្ចលោ្មភអំណាចខុសពីច្បាប់រដ្ឋធម្មនុញ្ញ។
១០.អវិរោធនៈគឺធ្វើត្រូវ។អ្នកដឹងនាំត្រូវឈរលើគោលការណ៍គឺគិតត្រូវ
និយាយត្រូវ ធ្វើត្រូវ
ព្យាយាមត្រូវ
ភ្ញាក់រលឹតត្រូវ តំកល់ចិត្តត្រូវ ចិញ្ចឹមជីវិតត្រូវ។នយោបានឯណាមួយដែលអាច
រំលត់ទុក្ខ
បំរុងសុខដល់ប្រជាពលរដ្ឋ នឹងមិនធ្វើអោយអ្នកដទៃក្ដៅក្រហាយនូវនយោបាយ
នោះ
មេដឹងនាំគួរធ្វើជានិច្ច។
No comments:
Post a Comment
Welcome to AngkorKhmer