លោកជា
មុនីដែលជាប្អូនប្រុសរបស់ជា
វិជ្ជាបានថ្លែងសោកស្តាយចំពោះសាលដីការបស់សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃ
ព្រហស្បតិ៍នេះ ដែលសម្រេចដាក់កាត់ទោសប៊ន សំណាង និងសុខ
សំអឿនដាក់គុក២០ឆ្នាំឡើងវិញ។
អ្នកទាំងពីរត្រូវបានតុលាការសម្រេចអោយនៅក្រៅឃុំបណ្តោះអាសន្នម្តង
ហើយ។
ប្អូនប្រុសរបស់លោកជា វិជ្ជា គឺលោកជា មុនីនៅតែមិនជឿថា ប៊ន សំណាង និងសុខ សំអឿនជាឃាតករ ដូចការសម្រេចរបស់សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដដែរ។ ក្រោយការប្រកាសសាលដីកា លោកជា មុនីបានថ្លែងប្រាប់គេហទំព័រ ថ្មីៗ តាមទូរស័ព្ទថា លោកជា វិជ្ជា និងរូបលោកផ្ទាល់នៅតែមិនទាន់ទទួលបានយុត្តិធម៌ពីតុលាការកម្ពុជា នៅឡើយ។
លោកជា មុនីបានអត្ថាធិប្បាយយ៉ាងដូច្នេះ៖«តាមរយៈសេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍នៅថ្ងៃនេះ ខ្ញុំពិតជាអស់ជំនឿទៅលើតុលាការនៅកម្ពុជា។ ខ្ញុំសោកស្តាយមែនទែនចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។ គ្មានបន្ទុកបន្ថែមណាដាក់ទៅលើប៊ន សំណាង និងសុខ សំអឿនឡើយ»។ លោកជា មុនីដែលជាប្អូនប្រុសរបស់លោកជា វិជ្ជាកំពុងនិយាយការពារប៊ន សំណាង និងសុខ សំអឿនដែលតុលាការចោទប្រកាន់ថាជាឃាតករសម្លាប់លោកជា វិជ្ជា។
តាំងពីដើមមក អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអតីតព្រះមហាវីរក្សត្រសម្តេចឪ នរោត្តម សីហនុផងធ្លាប់បានអត្ថាធិប្បាយ និងមានព្រះរាជបន្ទូលថា ប៊ន សំណាង និងសុខ សំអឿនមិនមែនជាឃាតករឡើយ។
សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍លើករណីលោកជា វិជ្ជាធ្វើឡើង២ខែមុនការមកដល់នៃខួបទី៨នៃការសម្លាប់លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
លោក ជា មុនីបានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ លោកបានដាក់លិខិត ទៅសាលារាជធានីភ្នំពេញដើម្បីស្នើសុំរៀបចំពិធីដាក់កម្រងផ្កាដូច រាល់ឆ្នាំ ដើម្បីរម្លឹកខួបមរណៈភាពរបស់លោកជា វិជ្ជា នៅថ្ងៃទី២២ កុម្ភៈ៕

No comments:
Post a Comment
Welcome to AngkorKhmer