គេសង្កេតឃើញនៅក្នុងកំឡុងពេលមានការបោះឆ្នោតម្តងៗ
គណបក្សមិនថាតូចឬធំឡើយសុទ្ធតែបានធ្វើការឃោសនានូវ
គោលនយោបាយមួយដែលមានការសន្យាច្រើនជំពូក។
ប៉ុន្តែផ្ទុយទៅវិញ
ក្រោយពីការទទួលបាននូវសន្លឹកឆ្នោតហើយកិច្ចសន្យាមួយ
ចំនួនមិនសូវត្រូវបានគេត្រួតពិនិត្យនិងគោរពធ្វើតាម
ឡើយ។ មើលឃើញនូវចំណុចខ្វះខាតខាងលើនេះ
គណបក្សនយោបាយថ្មីមួយដែលទើបបែកចេញពីគណបក្សប្រឆាំងលោក
សមរង្សី ត្រូវបានគេបង្កើតឡើង។ លោក ខឹម វាសនា
ប្រធានគណបក្សថ្មីនេះ
គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បានអះអាងថាគណបក្សនយោបាយរបស់លោកមិនធ្វើដើម្បីស្វែង
រកសំឡេងឆ្នោតឡើយ
ប៉ុន្តែដើម្បីស្វែងរកការគាំទ្របែបគំនិត។
No comments:
Post a Comment
Welcome to AngkorKhmer