រយៈពេលចុងក្រោយនេះ
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបាននិយាយចំអកច្រើនទៅលោកកឹម
សុខាប្រធានគណបក្សសិទ្ធិមនុស្សដែលបានថ្លែងសន្យាផ្តល់ប្រាក់ខែអោយ
មនុស្សចាស់។ ខណៈការបោះឆ្នោតនឹងមកដល់ក្នុងពេលប៉ុន្មានខែទៀតនេះ
ការប្រើសង្គ្រាមពាក្យសម្តីរវាងអ្នកនយោបាយបានចាប់ផ្តើម។
ជីវភាពពលរដ្ឋជារបៀបវារៈមួយ។
សម្តេចហ៊ុន សែននៅតែបន្តចំអកអោយប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខាដែលថ្លែងសន្យាបើកប្រាក់ខែអោយជនចាស់ជរា ប្រសិនបើលោកឈ្នះបានធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនោះ។
ក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីអោយពលរដ្ឋក្នុងខេត្តតាកែវ កាលពីថ្ងៃអាទិត្យ សម្តេចនាយករដ្ឋមន្ត្រីបាននិយាយរហូតដល់ការប្រុងប្រយ័ត្នក្នុងការ គ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេស និងគោលនយោបាយរបស់រដ្ឋាភិបាលលោកដែលមិនយកពន្ធដីស្រែ។ សម្តេចហ៊ុន សែនបាននិយាយបង្ហាញអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រៀបធៀបជាមួយការសន្យារបស់លោកកឹម សុខាដែលសន្យាផ្តល់បៀរវត្សដល់មនុស្សចាស់។ ការសន្យានេះ សម្តេចហ៊ុន សែនហៅថា «ការសន្យាស្រមោល»។
ប្រមុខរដ្ឋាភិបាលពន្យល់ថា៖«ការដែលមិនគណបក្សកាន់អំណាចមិនយកពន្ធ ដីស្រែ គឺបានន័យថា គណបក្សកាន់អំណាចបានផ្តល់លុយទៅអោយកសិកររួចទៅហើយ។ ហើយយើងបានធ្វើដូច្នេះជាង៣០ឆ្នាំហើយ»។
នេះមិនមែនជាលើកដំបូងឡើយដែលសម្តេចហ៊ុន សែនបាននិយាយចំអកអោយលោកកឹម សុខាអំពីការឃោសនារបស់លោកកឹម សុខា។ មុខព្រួញរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដូចជាមិនមែនលោកសម រង្ស៊ីដែលកំពុងដឹកនាំគណបក្សសង្គ្រោះជាតិពីចំងាយនោះទៀតឡើយ។ ប៉ុន្តែ គឺលោកកឹម សុខា៕

No comments:
Post a Comment
Welcome to AngkorKhmer