គំលាតរវាងសម្តេចនាយករដ្ឋមន្ត្រី
និងអ្នកកាសែតកាន់តែធំទៅ។ នៅក្នុងអណត្តិទី៤នៃរដ្ឋាភិបាលនេះ
គេកម្រឃើញទិដ្ឋភាពអ្នកកាសែតចាំស្កាត់ជួបសម្តេចនាយករដ្ឋមន្ត្រី
ដើម្បីសម្ភាសន៍ណាស់។ ខុសពីអ្វីដែលធ្លាប់កើតមានក្នុងអណត្តិមុន។
ការបាត់បង់ជំនួបរវាងនាយករដ្ឋមន្ត្រី និងសារព័ត៌មាន
វាអាចបង្កអោយមានការខូចខាតនៅក្នុងជ្រុងណាមួយនៅក្នុងពិភព
ប្រជាធិបតេយ្យនិយាយជារួម និងនិយាយដោយឡែក
នៅក្នុងបរិបទនៃប្រទេសកម្ពុជា
វាហាក់ដូចជាបានធ្វើអោយបាត់បង់ទំនាក់ទំនងណាមួយនោះ
រវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកកាសែត។
អាចមានមូលហេតុចំនួន២ដែលធ្វើអោយមានគំលាតនេះ។ ទីមួយ គំលាតរវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកកាសែតបានកើតឡើងនៅពេលដែលអគារចាស់គណៈរដ្ឋមន្ត្រីត្រូវវាយ កំទេចចោល ដើម្បីសាងសង់អគារគណៈរដ្ឋមន្ត្រីថ្មីដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ ហើយវាក៏ជាការមកដល់នៃអណត្តិទី៤នៃរដ្ឋាភិបាលដែរ ដែលមើលទៅក្នុងអណត្តិនេះ សម្តេចនាយករដ្ឋមន្ត្រីក៏មមាញឹកកាន់តែខ្លាំង និងពិធីការក៏កាន់តែតឹងរឹងនៅក្នុងអគារគណៈរដ្ឋមន្ត្រីថ្មី ហើយវាកាន់តែតឹងរឹងនៅក្នុងវិមានសន្តិភាព។ ទីពីរ វាអាចមកពីការខ្វះខាតខាងផ្នែកអ្នកសារព័ត៌មានវិញ។ មិត្តភ័ក្ត្រអ្នកកាសែតជើងចាស់មួយចំនួនដែលធ្វើការអោយទីភ្នាក់ងារ បរទេស និងកាសែតក្នុងស្រុកមួយចំនួនដែលសកម្មខ្លាំង និងតែងបបួលគ្នាទៅសម្ភាសន៍សម្តេចហ៊ុន សែននោះបានលាឈប់ពីអាជីពអ្នកកាសែត និងមួយចំនួនទៀតដែលកាន់តែចាស់ធុនទ្រាន់នឹងការដើរយកព័ត៌មាននៅ ខាងក្រៅ។ ទីបំផុត វានៅសល់តែអ្នកកាសែតជំនាន់ក្រោយដែលមិនទាន់ហ៊ានស្កាត់ជួបសម្តេចនាយក រដ្ឋមន្ត្រីដែលដើម្បីចោទសួរសំណួរ ឬ ស្នើសុំការពន្យល់ ឬប្រតិកម្ម ដែលពាក្យទាំងនេះ ជាពាក្យដែលអ្នកកាសែតមុនៗធ្លាប់ប្រើនៅពេលដែលពួកគេស្កាត់ជួបសម្តេច ហ៊ុន សែននោះ។
ទិដ្ឋភាព De facto វាបានកើតឡើងយ៉ាងដូច្នេះមែន។ ប៉ុន្តែការប្រែប្រួលយ៉ាងនេះវាកំពុងធ្វើអោយប៉ះពាល់តិច ឬច្រើន និងដោយប្រយោលដល់ធាតុមួយចំនួននៃចង្កោមប្រជាធិបតេយ្យ ដែលមានដូចជាសិទ្ធិទទួលបានព័ត៌មាន និងភាពរស់រវើកនៃសេរីភាពសារព័ត៌មានជាដើម។
មុនពេលកើតឡើងនូវគំលាតនេះ វាបានកើតមាននូវវប្បធម៌ដ៏គួរអោយលើកទឹកចិត្តមួយគឺទិដ្ឋភាពនៃ អ្នកកាសែតនៃស្ថាប័នឯករាជ្យ និងទីភ្នាក់ងារព័ត៌មានបរទេសដែលតាមសម្ភាសន៍សម្តេចនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចចេញដំណើរទៅក្នុងពិធីណាមួយនៅក្នុងភ្នំពេញ និងនៅក្បែររាជធានី។ គឺនៅពេលដែលសម្តេចបញ្ចប់សុន្ទរកថាផ្លូវការនៅលើវេទិកានោះហើយដែល អ្នកកាសែតអាចជ្រៀតចូលទៅសុំការបញ្ជាក់ និងអាចសួរយកប្រតិកម្មលើបញ្ហាផ្សេងៗមួយចំនួនទៀត ទោះសម្តេចបានផ្តល់បទសម្ភាសន៍តិច ឬច្រើនក៏ដោយ។
ពិសេសនៅទីស្តីការគណៈរដ្ឋមន្ត្រី (អគារចាស់) រៀងរាល់២សប្តាហ៍នៅថ្ងៃសុក្រ សម្តេចនាយករដ្ឋមន្ត្រីត្រូវដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ នៅរៀងរាល់ថ្ងៃសុក្រនោះដែរ អ្នកកាសែតជំនាញនយោបាយតែងតែនាំគ្នាទៅអង្គុយរង់ចាំសម្តេចនាយក រដ្ឋមន្ត្រី។ អ្នកកាសែតជើងចាស់ ជើងថ្មីអង្គុយជជែកគ្នារង់ចាំប្រមុខរដ្ឋាភិបាលយ៉ាងអត់ធ្មត់ និងដោយពេញចិត្ត ពីព្រោះពួកគេត្រូវការប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី។ មានពេលខ្លះ ដោយសារកិច្ចប្រជុំត្រូវបញ្ចប់យឺតពេលរហូតដល់ម៉ោង១រសៀលជាដើម អ្នកកាសែតដែលមិនទាន់បរិភោគអាហារថ្ងៃត្រង់ដែរនោះ បានទទួលត្រឹមការលើកដៃជាសញ្ញាថាសម្តេចមិនផ្តល់សម្ភាសន៍ទៅវិញ។ ប៉ុន្តែវាក៏មិនមែនជាការខកចិត្តប៉ុន្មានទេ សម្រាប់អ្នកកាសែត។ ពីព្រោះ នៅពីក្រោយខ្នងរបស់សម្តេច គឺមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាច្រើនបានចុះជណ្តើរមកជាហូរហែរ។ នៅពេលនោះហើយដែលអ្នកកាសែតម្នាក់ៗដើរតម្រង់ចាប់យក ថ្នាក់ដឹកនាំនីមួយៗដែលពាក់ព័ន្ធនឹងសំណួររបស់ពួកគេ។
នេះហើយជាវេទិកាលំហូរព័ត៌មានដ៏ពិតប្រាកដ និងមានប្រសិទ្ធិភាពមួយ និងមិនមែនជាព័ត៌មានពិធីការ។ ពីព្រោះក្នុងបញ្ហាខ្លះ អ្នកកាសែតអាចទទួលបានការបកស្រាយ និងការពន្យល់ពីសម្តេចនាយករដ្ឋមន្ត្រី ឬពីរដ្ឋមន្ត្រីភ្លាម។ ពេលខ្លះថ្នាក់ដឹកនាំទាំងនោះក៏ព្រលយ ឬបញ្ចេញព័ត៌មានខ្លះដល់អ្នកកាសែតទៀត។ សេចក្តីពន្យល់ទាន់ពេលវេលាពីថ្នាក់ដឹកនាំនេះហើយ ដែលវាអាចទប់ស្កាត់បញ្ហាមួយចំនួនមិនអោយផ្ទុះរីករាលដាលទៅជាធំ។ ហើយវាអាចជម្រះភាពមន្ទិលសង្ស័យ និងការយល់ច្រឡំខ្លះដែរ។ នេះគ្រាន់តែជាគុណប្រយោជន៍ដ៏តូចមួយប៉ុណ្ណោះ។ ប៉ុន្តែការបើកចំហរទីធ្លាសម្រាប់អ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំវាគួរតែផ្តល់គុណប្រយោជន៍ធំជាងនេះ ជារូបភាពចំពោះកម្ពុជាទាំងមូលនៅក្នុងវិស័យសារព័ត៌មាន៕

No comments:
Post a Comment
Welcome to AngkorKhmer