គេសង្កេតឃើញនៅក្នុងកំឡុងពេលមានការបោះឆ្នោតម្តងៗ
គណបក្សមិនថាតូចឬធំឡើយសុទ្ធតែបានធ្វើការឃោសនានូវ
គោលនយោបាយមួយដែលមានការសន្យាច្រើនជំពូក។
ប៉ុន្តែផ្ទុយទៅវិញ
ក្រោយពីការទទួលបាននូវសន្លឹកឆ្នោតហើយកិច្ចសន្យាមួយ
ចំនួនមិនសូវត្រូវបានគេត្រួតពិនិត្យនិងគោរពធ្វើតាម
ឡើយ។ មើលឃើញនូវចំណុចខ្វះខាតខាងលើនេះ
គណបក្សនយោបាយថ្មីមួយដែលទើបបែកចេញពីគណបក្សប្រឆាំងលោក
សមរង្សី ត្រូវបានគេបង្កើតឡើង។ លោក ខឹម វាសនា
ប្រធានគណបក្សថ្មីនេះ
គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បានអះអាងថាគណបក្សនយោបាយរបស់លោកមិនធ្វើដើម្បីស្វែង
រកសំឡេងឆ្នោតឡើយ
ប៉ុន្តែដើម្បីស្វែងរកការគាំទ្របែបគំនិត។
Dec 31, 2012
សង្គ្រាមពាក្យសម្តីរវាងអ្នកនយោបាយបានចាប់ផ្តើម។ ជីវភាពពលរដ្ឋជារបៀបវារៈមួយ
រយៈពេលចុងក្រោយនេះ
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបាននិយាយចំអកច្រើនទៅលោកកឹម
សុខាប្រធានគណបក្សសិទ្ធិមនុស្សដែលបានថ្លែងសន្យាផ្តល់ប្រាក់ខែអោយ
មនុស្សចាស់។ ខណៈការបោះឆ្នោតនឹងមកដល់ក្នុងពេលប៉ុន្មានខែទៀតនេះ
ការប្រើសង្គ្រាមពាក្យសម្តីរវាងអ្នកនយោបាយបានចាប់ផ្តើម។
ជីវភាពពលរដ្ឋជារបៀបវារៈមួយ។
សម្តេចហ៊ុន សែននៅតែបន្តចំអកអោយប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខាដែលថ្លែងសន្យាបើកប្រាក់ខែអោយជនចាស់ជរា ប្រសិនបើលោកឈ្នះបានធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនោះ។
ក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីអោយពលរដ្ឋក្នុងខេត្តតាកែវ កាលពីថ្ងៃអាទិត្យ សម្តេចនាយករដ្ឋមន្ត្រីបាននិយាយរហូតដល់ការប្រុងប្រយ័ត្នក្នុងការ គ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេស និងគោលនយោបាយរបស់រដ្ឋាភិបាលលោកដែលមិនយកពន្ធដីស្រែ។ សម្តេចហ៊ុន សែនបាននិយាយបង្ហាញអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រៀបធៀបជាមួយការសន្យារបស់លោកកឹម សុខាដែលសន្យាផ្តល់បៀរវត្សដល់មនុស្សចាស់។ ការសន្យានេះ សម្តេចហ៊ុន សែនហៅថា «ការសន្យាស្រមោល»។
ប្រមុខរដ្ឋាភិបាលពន្យល់ថា៖«ការដែលមិនគណបក្សកាន់អំណាចមិនយកពន្ធ ដីស្រែ គឺបានន័យថា គណបក្សកាន់អំណាចបានផ្តល់លុយទៅអោយកសិកររួចទៅហើយ។ ហើយយើងបានធ្វើដូច្នេះជាង៣០ឆ្នាំហើយ»។
នេះមិនមែនជាលើកដំបូងឡើយដែលសម្តេចហ៊ុន សែនបាននិយាយចំអកអោយលោកកឹម សុខាអំពីការឃោសនារបស់លោកកឹម សុខា។ មុខព្រួញរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដូចជាមិនមែនលោកសម រង្ស៊ីដែលកំពុងដឹកនាំគណបក្សសង្គ្រោះជាតិពីចំងាយនោះទៀតឡើយ។ ប៉ុន្តែ គឺលោកកឹម សុខា៕

Dec 30, 2012
កម្មករប្រមាណ២៥០នាក់ បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែធ្នូ នេះ ដើម្បីធ្វើបាតុកម្មអហិង្សាក្នុងគោលបំណងទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមាជូនកម្មករ និយោជិតទៅដល់ចំនួន១៥០ដុល្លារក្នុងមួយខែ។
ទ្រង់ទ្រាយនៃការធ្វើបាតុកម្មអហិង្សានេះ
គឺមិនបានដូចអ្វីដែលពួកគេបានគ្រោងទុកពីមុនមកឡើយ
ព្រោះពួកគេចង់ដើរហែក្បួននៅតាមវិថីនេះឆ្ពោះទៅខុទ្ទកាល័យ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងវិមានរដ្ឋសភាជាតិ។
ប៉ុន្តែក្រោយពីជំនួបជាមួយ មន្ត្រីសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៥
ខែធ្នូ កន្លងមក
ក្រុមកម្មករដែលដឹកនាំដោយសម្ព័ន្ធសហជីពកម្ពុជារបស់អ្នកស្រី យ៉ាង
សុភ័ណ្ឌ និងលោក រ៉ុង ឈុន បានត្រឹមតែស្រែក និងលើកបដា
នៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ។
ក្រោមការឃ្លាំមើលពីកងកម្លាំងប្រដាប់អាវុធដែលមានចំនួនច្រើនជាង
ក្រុមបាតុករនោះ អ្នកស្រី យ៉ាង សុភ័ណ្ឌ និងលោក រ៉ុង ឈុន
បានដឹកនាំតំណាងជាង១០នាក់ ដើម្បីយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេច
ហ៊ុន សែន និងសម្តេច ហេង សំរិន។ មិនមានអំពើហិង្សាណាមួយបានកើតឡើងឡើយ។
នៅក្នុងញត្តិនោះ
សម្ព័ន្ធសហជីពបានរៀបរាប់ពីស្ថានភាពដ៏លំបាករបស់កម្មករ
និយោជិតកម្ពុជាដែលទទួលបានប្រាក់ខែគោលចំនួនត្រឹមតែ៦១ដុល្លារអាមេរិក
តែប៉ុណ្ណោះក្នុងមួយខែ។
តំណាងកម្មករទាំងនោះ ចង់ឲ្យប្រមុខរដ្ឋាភិបាល និងប្រធានសភា
ថ្លឹងថ្លែងដោយស្មើភាពរវាងកម្មករ និយោជិត និងមន្ត្រីរាជការ
ដោយរដ្ឋាភិបាលឡើង២០ភាគរយជារៀងរាល់ឆ្នាំដល់មន្ត្រីរាជការ ខណៈកម្មករ
និយោជិត មិនត្រូវបានគេគិតគូរនោះឡើយ។
តំណាងរាស្ត្រគណបក្សប្រឆាំងក៏មានវត្តមានក្នុងបាតុកម្មអហិង្សានោះផងដែរ៕
តំណាងរាស្រ្តគណបក្សប្រឆាំងបដិសេធមិនទទួលគ្រឿងឥស្សរិយយសរបស់ព្រះមហាក្សត្រ
អ្នកតំណាងរាស្ត្រ១២២រូប
និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា៣៩រូប
បានទទួលគ្រឿងឥស្សរិយយសរបស់ព្រះមហាក្សត្រ
ប៉ុន្តែនាពិធីបំពាក់កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២
មិនមានវត្តមានរបស់សមាជិកគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ឡើយ។
នេះជាការបំពាក់គ្រឿងឥស្សរិយយសលើកទីពីរ
ជូនដល់អ្នកតំណាងរាស្ត្រ និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ខណៈ លោក
សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ត្រូវបានដកឈ្មោះចេញពីបញ្ជី។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានអះអាងថា ពួកគេនឹងទទួលយកគ្រឿងឥស្សរិយយសទាំងនោះ
ដោយគ្រាន់តែពួកគេមិនបានទទួលការបំពាក់ដោយផ្ទាល់ពីសម្តេច ហេង សំរិន
ដែលជាប្រធានរដ្ឋសភា ប៉ុណ្ណោះ។
ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សិទ្ធិមនុស្ស បានលើកឡើងពីហេតុផលរវល់
និងការបំពេញបេសកកម្មទៅក្រៅប្រទេសរបស់លោក កឹម សុខា ដែលជាប្រធាន
ខណៈក្រុមសមាជិកសភាគណបក្ស សម រង្ស៊ី
អាក់អន់ចិត្តចំពោះការផាត់ឈ្មោះរបស់លោក សម រង្ស៊ី ចេញពីបញ្ជី។
សមាជិកសភាដែលមានឈ្មោះទទួលគ្រឿងឥស្សរិយយសទាំង១២២រូប
មាន៩០មកពីគណបក្សប្រជាជនកម្ពុជា ២៥នាក់មកពីគណបក្សសម រង្ស៊ី
៣នាក់មកពីគណបក្សសិទ្ធិមនុស្ស ២នាក់មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច
និង២នាក់មកពីគណបក្សជាតិនិយម (អតីតគណបក្សនរោត្តម រណឫទ្ធិ)។ រីឯលោក សម
រង្ស៊ី ត្រូវបានគេចាត់ទុកថា
ជាអ្នកតំណាងរាស្ត្រដែលបាត់បង់ទាំងស្រុងនូវបុព្វសិទ្ធិ
យោងតាមសេចក្តីប្រកាសរបស់រដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១១ ។
ក្នុងចំណោមអ្នកតំណាងរាស្ត្រ១២២រូបនោះ ៤៦រូបទទួលបានគ្រឿងឥស្សរិយយស
ជាតូការ ១១រូបទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
ថ្នាក់មហាសេរីវឌ្ឍន៍ ១រូប ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ
ថ្នាក់មហាសេរីវឌ្ឍន៍ ១៣រូប
ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
២រូបទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា
២៥រូបទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ
៤រូបទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ
១រូបទទួលបានគ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ធិបឌិន្ទ ១៨រូបទទួល
បានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា
និង១រូបទទួលបានគ្រឿង ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់សេនា។
ពិធីបំពាក់គ្រឿងឥស្សរិយយសលើកទីមួយសម្រាប់អាណត្តិទីបួន
ត្រូវបានរៀបចំឡើងកកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០
ដែលក្នុងនោះមន្ត្រីសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលចំនួន១១៦ បានទទួល។
សមាជិកគណបក្ស សម រង្ស៊ី ក៏បានអវត្តមានផងដែរនាពិធីបំពាក់នោះ
ខណៈសមាជិកគណបក្ស សិទ្ធិមនុស្ស ១រូប បានទៅទទួល៕
Dec 27, 2012
គំលាតរវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកកាសែតកាន់តែធំទៅ
គំលាតរវាងសម្តេចនាយករដ្ឋមន្ត្រី
និងអ្នកកាសែតកាន់តែធំទៅ។ នៅក្នុងអណត្តិទី៤នៃរដ្ឋាភិបាលនេះ
គេកម្រឃើញទិដ្ឋភាពអ្នកកាសែតចាំស្កាត់ជួបសម្តេចនាយករដ្ឋមន្ត្រី
ដើម្បីសម្ភាសន៍ណាស់។ ខុសពីអ្វីដែលធ្លាប់កើតមានក្នុងអណត្តិមុន។
ការបាត់បង់ជំនួបរវាងនាយករដ្ឋមន្ត្រី និងសារព័ត៌មាន
វាអាចបង្កអោយមានការខូចខាតនៅក្នុងជ្រុងណាមួយនៅក្នុងពិភព
ប្រជាធិបតេយ្យនិយាយជារួម និងនិយាយដោយឡែក
នៅក្នុងបរិបទនៃប្រទេសកម្ពុជា
វាហាក់ដូចជាបានធ្វើអោយបាត់បង់ទំនាក់ទំនងណាមួយនោះ
រវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកកាសែត។
អាចមានមូលហេតុចំនួន២ដែលធ្វើអោយមានគំលាតនេះ។ ទីមួយ គំលាតរវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកកាសែតបានកើតឡើងនៅពេលដែលអគារចាស់គណៈរដ្ឋមន្ត្រីត្រូវវាយ កំទេចចោល ដើម្បីសាងសង់អគារគណៈរដ្ឋមន្ត្រីថ្មីដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ ហើយវាក៏ជាការមកដល់នៃអណត្តិទី៤នៃរដ្ឋាភិបាលដែរ ដែលមើលទៅក្នុងអណត្តិនេះ សម្តេចនាយករដ្ឋមន្ត្រីក៏មមាញឹកកាន់តែខ្លាំង និងពិធីការក៏កាន់តែតឹងរឹងនៅក្នុងអគារគណៈរដ្ឋមន្ត្រីថ្មី ហើយវាកាន់តែតឹងរឹងនៅក្នុងវិមានសន្តិភាព។ ទីពីរ វាអាចមកពីការខ្វះខាតខាងផ្នែកអ្នកសារព័ត៌មានវិញ។ មិត្តភ័ក្ត្រអ្នកកាសែតជើងចាស់មួយចំនួនដែលធ្វើការអោយទីភ្នាក់ងារ បរទេស និងកាសែតក្នុងស្រុកមួយចំនួនដែលសកម្មខ្លាំង និងតែងបបួលគ្នាទៅសម្ភាសន៍សម្តេចហ៊ុន សែននោះបានលាឈប់ពីអាជីពអ្នកកាសែត និងមួយចំនួនទៀតដែលកាន់តែចាស់ធុនទ្រាន់នឹងការដើរយកព័ត៌មាននៅ ខាងក្រៅ។ ទីបំផុត វានៅសល់តែអ្នកកាសែតជំនាន់ក្រោយដែលមិនទាន់ហ៊ានស្កាត់ជួបសម្តេចនាយក រដ្ឋមន្ត្រីដែលដើម្បីចោទសួរសំណួរ ឬ ស្នើសុំការពន្យល់ ឬប្រតិកម្ម ដែលពាក្យទាំងនេះ ជាពាក្យដែលអ្នកកាសែតមុនៗធ្លាប់ប្រើនៅពេលដែលពួកគេស្កាត់ជួបសម្តេច ហ៊ុន សែននោះ។
ទិដ្ឋភាព De facto វាបានកើតឡើងយ៉ាងដូច្នេះមែន។ ប៉ុន្តែការប្រែប្រួលយ៉ាងនេះវាកំពុងធ្វើអោយប៉ះពាល់តិច ឬច្រើន និងដោយប្រយោលដល់ធាតុមួយចំនួននៃចង្កោមប្រជាធិបតេយ្យ ដែលមានដូចជាសិទ្ធិទទួលបានព័ត៌មាន និងភាពរស់រវើកនៃសេរីភាពសារព័ត៌មានជាដើម។
មុនពេលកើតឡើងនូវគំលាតនេះ វាបានកើតមាននូវវប្បធម៌ដ៏គួរអោយលើកទឹកចិត្តមួយគឺទិដ្ឋភាពនៃ អ្នកកាសែតនៃស្ថាប័នឯករាជ្យ និងទីភ្នាក់ងារព័ត៌មានបរទេសដែលតាមសម្ភាសន៍សម្តេចនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចចេញដំណើរទៅក្នុងពិធីណាមួយនៅក្នុងភ្នំពេញ និងនៅក្បែររាជធានី។ គឺនៅពេលដែលសម្តេចបញ្ចប់សុន្ទរកថាផ្លូវការនៅលើវេទិកានោះហើយដែល អ្នកកាសែតអាចជ្រៀតចូលទៅសុំការបញ្ជាក់ និងអាចសួរយកប្រតិកម្មលើបញ្ហាផ្សេងៗមួយចំនួនទៀត ទោះសម្តេចបានផ្តល់បទសម្ភាសន៍តិច ឬច្រើនក៏ដោយ។
ពិសេសនៅទីស្តីការគណៈរដ្ឋមន្ត្រី (អគារចាស់) រៀងរាល់២សប្តាហ៍នៅថ្ងៃសុក្រ សម្តេចនាយករដ្ឋមន្ត្រីត្រូវដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ នៅរៀងរាល់ថ្ងៃសុក្រនោះដែរ អ្នកកាសែតជំនាញនយោបាយតែងតែនាំគ្នាទៅអង្គុយរង់ចាំសម្តេចនាយក រដ្ឋមន្ត្រី។ អ្នកកាសែតជើងចាស់ ជើងថ្មីអង្គុយជជែកគ្នារង់ចាំប្រមុខរដ្ឋាភិបាលយ៉ាងអត់ធ្មត់ និងដោយពេញចិត្ត ពីព្រោះពួកគេត្រូវការប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី។ មានពេលខ្លះ ដោយសារកិច្ចប្រជុំត្រូវបញ្ចប់យឺតពេលរហូតដល់ម៉ោង១រសៀលជាដើម អ្នកកាសែតដែលមិនទាន់បរិភោគអាហារថ្ងៃត្រង់ដែរនោះ បានទទួលត្រឹមការលើកដៃជាសញ្ញាថាសម្តេចមិនផ្តល់សម្ភាសន៍ទៅវិញ។ ប៉ុន្តែវាក៏មិនមែនជាការខកចិត្តប៉ុន្មានទេ សម្រាប់អ្នកកាសែត។ ពីព្រោះ នៅពីក្រោយខ្នងរបស់សម្តេច គឺមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាច្រើនបានចុះជណ្តើរមកជាហូរហែរ។ នៅពេលនោះហើយដែលអ្នកកាសែតម្នាក់ៗដើរតម្រង់ចាប់យក ថ្នាក់ដឹកនាំនីមួយៗដែលពាក់ព័ន្ធនឹងសំណួររបស់ពួកគេ។
នេះហើយជាវេទិកាលំហូរព័ត៌មានដ៏ពិតប្រាកដ និងមានប្រសិទ្ធិភាពមួយ និងមិនមែនជាព័ត៌មានពិធីការ។ ពីព្រោះក្នុងបញ្ហាខ្លះ អ្នកកាសែតអាចទទួលបានការបកស្រាយ និងការពន្យល់ពីសម្តេចនាយករដ្ឋមន្ត្រី ឬពីរដ្ឋមន្ត្រីភ្លាម។ ពេលខ្លះថ្នាក់ដឹកនាំទាំងនោះក៏ព្រលយ ឬបញ្ចេញព័ត៌មានខ្លះដល់អ្នកកាសែតទៀត។ សេចក្តីពន្យល់ទាន់ពេលវេលាពីថ្នាក់ដឹកនាំនេះហើយ ដែលវាអាចទប់ស្កាត់បញ្ហាមួយចំនួនមិនអោយផ្ទុះរីករាលដាលទៅជាធំ។ ហើយវាអាចជម្រះភាពមន្ទិលសង្ស័យ និងការយល់ច្រឡំខ្លះដែរ។ នេះគ្រាន់តែជាគុណប្រយោជន៍ដ៏តូចមួយប៉ុណ្ណោះ។ ប៉ុន្តែការបើកចំហរទីធ្លាសម្រាប់អ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំវាគួរតែផ្តល់គុណប្រយោជន៍ធំជាងនេះ ជារូបភាពចំពោះកម្ពុជាទាំងមូលនៅក្នុងវិស័យសារព័ត៌មាន៕

ស្តង់ដាខុសគ្នានៅក្នុង ប្រពន្ធ័យុត្តិធម៌ប្រទេសកម្ពុជា
យ៉ាងហោចណាស់
មានសំណុំរឿង៤ដែលកំពុងក្លាយជាបច្ចុប្បន្នភាពក្នុងប្រពន្ធ័តុលាការ
កម្ពុជា
ហើយដែលគេអាចលើកមកប្រៀបធៀបដើម្បីពិនិត្យមើលស្តង់ដាខុសគ្នានៅក្នុង
ប្រពន្ធ័យុត្តិធម៌ប្រទេសកម្ពុជា។
នៅពេលប្រពន្ធ័យុត្តិធម៌មានស្តង់ដារពីរ
យុត្តិធម៌សង្គមនឹងមិនអាចកើតមានឡើយ។
សំណុំរឿងទាំង៤ដែលគេអាចលើកមកធ្វើជាករណីសិក្សាបាននៅពេលនេះគឺ៖ ករណីលោកម៉ម សូណង់ដូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍, ករណីលោកឈូក បណ្ឌិត ក្នុងសំណុំរឿងបាញ់កម្មការិនី៣នាក់ឲ្យរងរបួសក្នុងខេត្តស្វាយរៀង, ករណីលោកចាន់ សូវ៉េត មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក និងករណីប៊ន សំណាង និងសុក សំអឿន ក្នុងសំណុំរឿងឃាតកម្មអតីតប្រធានសហជីពសេរីកម្មករ លោក ជាវិជ្ជា។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលជាជនសង្ស័យនៅក្នុងសំណុំរឿងបាញ់កម្មការិនី៣នាក់ឲ្យរងរបួសត្រូវបាន តុលាការលើកលែងការចោទប្រកាន់។ ករណីនេះបានបង្កឲ្យមានរលកនៃការរិះគន់យ៉ាងខ្លាំងទៅលើតុលាការខេត្ត ស្វាយរៀង។ អ្វីដែលគេបានមើលឃើញច្បាស់គឺ ជនសង្ស័យដែលជាអ្នកមានអំណាចនិងមានខ្នងបង្អែក បានរួចផុតពីសំណាញ់ច្បាប់។
លោក ឈូក បណ្ឌិត ត្រូវបានសាក្សីជាច្រើនបានឃើញ និងត្រូវបានក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតឃើញថា ជាជនសង្ស័យតែម្នាក់គត់ក្នុងសំណុំរឿងនេះ។ ប៉ុន្តែ ជនសង្ស័យរូបនេះមានសំណាងដោយសារតែតុលាការមិនបានដាក់ទោស។ ចំណុចសង្ស័យធំបំផុតក្នុងសំណុំរឿងនេះគឺ ព្រះរាជអាជ្ញាខេត្តស្វាយរៀងធ្លាប់បានចោទប្រកាន់លោកឈូកបណ្ឌិតពីបទ បង្ករបួសស្នាមដោយ«អចេតនា» មានន័យថា អតីតអភិបាលក្រុងបាវិតរូបនេះពិតជាបានបាញ់កម្មការិនីទាំង៣មែន ប៉ុន្តែ ព្រះរាជអាជ្ញាចាត់ទុកជារឿងអចេតនាទៅវិញ។
បទចោទដែលត្រូវគេមើលឃើញថាជាចេតនាចង់សម្រាលទោសដល់ជនសង្ស័យបានទទួល ការរិះគន់យ៉ាងខ្លាំងរួចទៅហើយ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏ទីបំផុតទៅ ព្រះរាជអាជ្ញាដដែលបែរជាប្រកាសលើកលែងការចោទប្រកាន់ទាំងស្រុងទៅលើ ជនសង្ស័យតែម្តង។
ងាកទៅមើលករណីលោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បើទោះបីជាភស្តុតាងដាក់បន្ទុកត្រូវគេមើលឃើញថាមានតិចតួចក៏ដោយ ក៏តុលាការក្រុងភ្នំពេញបានសម្រេចដាក់ទោសជនជាប់ចោទដល់ទៅ ២០ ឆ្នាំក្នុងពន្ធនាគារ។ ករណីលោកចាន់ សូវ៉េត សកម្មជនការពារសិទ្ធិមនុស្សនៃសមាគមអាដហុក ទោះបីជាពី សាលាដំបូងរាជធានីភ្នំពេញសម្រេចមិនទាន់ចោទ ប៉ុន្តែ សកម្មជនសិទ្ធិមនុស្សរូបនេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោម ការត្រួតពិនិត្យរបស់តុលាការ ពោលគឺ លោកចាន់ សូវ៉េត ទោះជាមិនបានប្រព្រឹត្តកំហុសដែលតុលាការអាចចោទបាន ក៏លោកគ្មានវាសនាត្រូវបានតុលាការលើកលែងបទចោទដូច លោក ឈូក បណ្ឌិត ដែរ។
ចុងក្រោយនេះ ករណី ប៊ន សំណាង និងសុក សំអឿន ដែលគេមើលឃើញជាទូទៅថាជាឃាតករសិប្បនិម្មិតនោះ ឥឡូវបែរជាត្រូវតុលាការសាលាឧទ្ធរណ៍សម្រេចឲ្យជាប់ទោស២០ឆ្នាំ ដដែល បន្ទាប់ពីតុលាការកំពូលសម្រេចឲ្យនៅក្រៅឃុំមួយរយៈមក។ នេះជាឆន្ទានុសិទ្ធិរបស់តុលាការដែលគ្មានអ្នកណាជ្រៀតជ្រែកបាន។ ប៉ុន្តែ សម្រាប់ក្រសែភ្នែកក្រុមអ្នកតាមដានបញ្ហានេះ សំណុំរឿងទាំង៤ អាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់អំពីស្តង់ដាពីរខុសគ្នាក្នុងប្រពន្ធ័ យុត្តិធម៌កម្ពុជា។ នៅពេលមានស្តង់ដារខុសគ្នា យុត្តិធម៌នឹងមិនអាចកើតមានសម្រាប់មនុស្សគ្រប់គ្នាឡើយ៕

លោកជា មុនីដែលជាប្អូនប្រុសរបស់ជា វិជ្ជាបានថ្លែងថា មិនទាន់មានយុត្តិធម៏សម្រាប់លោកជាវិជ្ជា
លោកជា
មុនីដែលជាប្អូនប្រុសរបស់ជា
វិជ្ជាបានថ្លែងសោកស្តាយចំពោះសាលដីការបស់សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃ
ព្រហស្បតិ៍នេះ ដែលសម្រេចដាក់កាត់ទោសប៊ន សំណាង និងសុខ
សំអឿនដាក់គុក២០ឆ្នាំឡើងវិញ។
អ្នកទាំងពីរត្រូវបានតុលាការសម្រេចអោយនៅក្រៅឃុំបណ្តោះអាសន្នម្តង
ហើយ។
ប្អូនប្រុសរបស់លោកជា វិជ្ជា គឺលោកជា មុនីនៅតែមិនជឿថា ប៊ន សំណាង និងសុខ សំអឿនជាឃាតករ ដូចការសម្រេចរបស់សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដដែរ។ ក្រោយការប្រកាសសាលដីកា លោកជា មុនីបានថ្លែងប្រាប់គេហទំព័រ ថ្មីៗ តាមទូរស័ព្ទថា លោកជា វិជ្ជា និងរូបលោកផ្ទាល់នៅតែមិនទាន់ទទួលបានយុត្តិធម៌ពីតុលាការកម្ពុជា នៅឡើយ។
លោកជា មុនីបានអត្ថាធិប្បាយយ៉ាងដូច្នេះ៖«តាមរយៈសេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍នៅថ្ងៃនេះ ខ្ញុំពិតជាអស់ជំនឿទៅលើតុលាការនៅកម្ពុជា។ ខ្ញុំសោកស្តាយមែនទែនចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។ គ្មានបន្ទុកបន្ថែមណាដាក់ទៅលើប៊ន សំណាង និងសុខ សំអឿនឡើយ»។ លោកជា មុនីដែលជាប្អូនប្រុសរបស់លោកជា វិជ្ជាកំពុងនិយាយការពារប៊ន សំណាង និងសុខ សំអឿនដែលតុលាការចោទប្រកាន់ថាជាឃាតករសម្លាប់លោកជា វិជ្ជា។
តាំងពីដើមមក អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអតីតព្រះមហាវីរក្សត្រសម្តេចឪ នរោត្តម សីហនុផងធ្លាប់បានអត្ថាធិប្បាយ និងមានព្រះរាជបន្ទូលថា ប៊ន សំណាង និងសុខ សំអឿនមិនមែនជាឃាតករឡើយ។
សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍លើករណីលោកជា វិជ្ជាធ្វើឡើង២ខែមុនការមកដល់នៃខួបទី៨នៃការសម្លាប់លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
លោក ជា មុនីបានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ លោកបានដាក់លិខិត ទៅសាលារាជធានីភ្នំពេញដើម្បីស្នើសុំរៀបចំពិធីដាក់កម្រងផ្កាដូច រាល់ឆ្នាំ ដើម្បីរម្លឹកខួបមរណៈភាពរបស់លោកជា វិជ្ជា នៅថ្ងៃទី២២ កុម្ភៈ៕

Dec 14, 2012
Dec 9, 2012
ទសពិតធម៌គឺជាគោលធម៌ទាំង ១០ប្រការ ដែលមេដឹកនាំ គ្រប់រូបត្រូវតែប្រកាន់ ខ្ជាប់ជានិច្ច
ទសពិតធម៌គឺជាគោលធម៌ទាំង
១០ប្រការ ដែលមេដឹកនាំ គ្រប់រូបត្រូវតែប្រកាន់
ខ្ជាប់ជានិច្ច។គោលធម៌ទាំង
១០ ប្រការមាន៖
១.ទានគឺការអោយ
អ្នកដឹងនាំប្រទេសត្រូវចេះសង្រ្គោះប្រជាជនរបស់ខ្លួន
ដែលក្រខ្សត់ដោយការអោយនូវសម្ភារះ
គ្រឿងឧបភោគបរិភោគ ការសិក្សា
រៀនងសូត្រ
ការផ្ដល់ឱកាសព្រមទាំងការណែនាំអោយប្រជាជនរបស់ខ្លួន
ស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់
មិនប្រព្រឹត្តិទង្វើដែលធ្វើអោយសង្គមអន់ថយ។
២.សីលគឺកិរិយាមារយាទថ្លៃថ្នូរ
មានទង្វើល្អដោយកាយ វាចា ចិត្តជាមូលដ្ឋាន។
មេដឹងនាំប្រទេសត្រូវជាគំរូដ៍ល្អប្រជាជនរបស់ខ្លួន។ត្រូវរក្សាច្បាប់
គោរពច្បាប់
ទទឹមនឹងនោះត្រូវណែនាំអោយប្រជាជនយល់អំពីច្បាប់
ហើយគោរពច្បាប់។
ទាំងមេដឹងនាំប្រទេសនិងប្រជាជនត្រូវគោរពច្បាប់
មិនថាច្បាប់សង្គម ច្បាប់
សីលធម៌
ឬច្បាប់ប្រទេស។ដោយសង្ខេបគឺត្រូវមានច្បាប់មូលដ្ឋានក្នុងសង្គម
ដូចជាមិនធ្វើអំពើសាហាវយង់ខ្នង់
មិនស៊ីសំនូកសូកប៉ាន់ កេងប្រវ័ញ្ចយកទ្រព្យ
មិនមែនជាអ្នកល្មោភកាមតណ្ហា ល្បែងស្រីល្បែងស្រា
មិនមែនជាអ្នកចូលចិត្ត
បោកប្រាសរាស្ដ្រ
បញ្ឆោតរាស្ដ្រ មិនមែនជាអ្នកចូលចិត្តគ្រឿងស្រវឹង ឬបើក
ចំហរអោយគ្រឿងស្រវាំងធ្វើអន្ដរាគមន៍ពេញផ្ទៃប្រទេស។
៣.បរិចាគគឺចេះលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីប្រយោជន៍សុខដល់ប្រជា
ពលរដ្ឋដែលកំពុងលំបាកវេទនា។ទុក្ខរបស់រាស្ដ្រគឺទុក្ខរបស់អ្នកគ្រប់គ្រង។
ដរាប
ណាដែលប្រជាពលរដ្ឋនៅតែក្រ
លំបាក អ្នកដឹកនាំត្រូវរកវិធីដោះស្រាយបញ្ហានេះ
ជាបន្ទាន់។ពុំមែនឃើញប្រជាពលរដ្ឋរបស់ខ្លួនរងកម្មនូវសេចក្ដីទុក្ខ
ខ្លួនឯងបែរជា
នៅក្នុងវិឡាស្ដុកស្ដម្ភ
មានអ្នកបំរើឆ្វេងស្ដាំ ស្រីស្រា។ល។ នោះទេ។
៤.អាជ្ជវៈ
គឺមេដឹងនាំត្រូវស្មោះត្រង់ មិនវៀចវេរ ក្រលេចក្រលាច់ ល្បិតកលបោក
ប្រាសយកតែសន្លឹកឆោត
បានមកហើយពួកបំនិតនូវអំពើពុករលួយនេះទេ។
មេដឹងនាំត្រូវស្មោះត្រង់នូវតួនាទីរបស់ខ្លួន
មិនលូកលន់យកតួនាទីរបស់អ្នកដទៃ។
៥.មទ្ទវៈគឺអ្នកដឹងនាំត្រូវមានកិរិយាមាយាទទន់ភ្លន់
សុភាពរាបសារ មិនក្រអឺតក្រតូម
ចំពោះអ្នកនៅក្រោមបង្គាប់បញ្ជា
ឬរាស្ដ្ររបស់ខ្លួន។ត្រូវញញឹមរួសរាយជាមួយប្រជា
ពលរដ្ឋរបស់ខ្លួនជានិច្ច។ត្រូវចូលទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមជនបទនិគម
ពុំ
មែនរងចាំអោយតែប្រជាពលរដ្ឋចូលមករកខ្លួន
ឬមានការស្នើរអោយទៅមើលទេ។
៦.តបៈគឺអ្នកដឹងនាំត្រូវស្នាតជានិច្ច។គឺស្នាតក្នុងដំណែង
តួនាទី ការងារ មិនប្រព្រឹត្ដិ
អំពើលាមក
បោកប្រាសរាស្ដ្រដើម្បីប្រយោជន៍របស់ខ្លួន។
៧.អកោធៈគឺអ្នកដឹងនាំត្រូវមានសតិស្មារតីជានិច្ច
មិនក្រេវក្រោធ ឆេវឆាវ ខឹងគេខឹងឯង។
ពេលមានហេតុការណ៍ចលាចល
មេដឹងនាំត្រូវរកវិធីដោះស្រាយដោយសន្ដិវិធី រកមធ្យោ
បាយរំលត់នូវអំពើទាំងនោះលើគោលការណ៍«ហេតុនិងផល»។
៨.អវិហឹង្សាគឺមិនត្រូវបៀតបៀនធ្វើអោយអ្នកដទៃក្តៅក្រហាយ
កើតទុក្ខដោយសារខ្លួនជា
ពិសេសលើពលរដ្ឋរបស់ខ្លួនឯង។
៩.ខន្ដីគឺត្រូវចេះសង្កត់ចិត្តមិនសំលឹងរំពៃកេងប្រវ័ញ្ចលោ្មភអំណាចខុសពីច្បាប់រដ្ឋធម្មនុញ្ញ។
១០.អវិរោធនៈគឺធ្វើត្រូវ។អ្នកដឹងនាំត្រូវឈរលើគោលការណ៍គឺគិតត្រូវ
និយាយត្រូវ ធ្វើត្រូវ
ព្យាយាមត្រូវ
ភ្ញាក់រលឹតត្រូវ តំកល់ចិត្តត្រូវ ចិញ្ចឹមជីវិតត្រូវ។នយោបានឯណាមួយដែលអាច
រំលត់ទុក្ខ
បំរុងសុខដល់ប្រជាពលរដ្ឋ នឹងមិនធ្វើអោយអ្នកដទៃក្ដៅក្រហាយនូវនយោបាយ
នោះ
មេដឹងនាំគួរធ្វើជានិច្ច។
Dec 8, 2012
ទស្សនMarie Curie
“ ជីវិត អ្វីគ្រប់បែបយ៉ាងមិនមែនជាការងាយស្រួលសម្រាប់យើងទាំងអស់ គ្នាទេ ។ ប៉ុន្តែ មិនមែនដូច្នោះទេ យើងត្រូវមានការតស៊ូ និងត្រូវមានជំនឿ លើខ្លួនឯងជាងអ្វីទាំងអស់ ។ យើងត្រូវជឿថា យើងមានទេពកោសល្យ លើអ្វីមួយ និងប្រការនេះ វាត្រូវបានសម្រេច” ៕
Life is not easy for any of us. But what of that? We must have perseverance and above all confidence in ourselves. We must believe that we are gifted for something and that this thing must be attained.
ទស្សនបែន ហ្វ្រែងក្លិន
អ្នកដែលបោះបង់សេរីភាពគ្រឹះ ដោយដូរយកសេរីភាពដែលគេឲ្យបន្តិច បន្តួច អ្នកទាំងនោះនឹងបាត់បង់ទាំងពីរ ។ បែន ហ្វ្រែងក្លិន
They that can give up essential liberty to obtain a little temporary safety deserve neither liberty nor safety. Ben Franklin
Subscribe to:
Posts (Atom)