លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)
នៅថ្ងៃទី២៤មករានេះ សមាជិកសភាគណបក្ស សមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស ចំនួន ១៥ រូប បានចុះហត្ថលេខារួមគ្នា
លើលិខិតមួយច្បាប់ ស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដើម្បីកោះហៅឲ្យលោក អ៊ឹម សួស្តី
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)
ដើម្បីចូលឆ្លើយបំភ្លឺរដ្ឋសភា ជុំវិញកិច្ចការរៀបចំការបោះឆ្នោត។
កិច្ចការរបស់គ.ជ.ប. ក្នុងការរៀបចំការបោះឆ្នោត កន្លងមក
ដែលគណបក្សប្រឆាំង អះអាងថា គ.ជ.ប. លម្អៀងទៅរកគណបក្សកាន់អំណាច។
បន្ទាប់ពីគ.ជ.ប. បដិសេធមិនជួបមេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃនេះ
ក្រុមសមាជិកសភាគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស
បានសរសេរលិខិតមួយច្បាប់ តាមរយៈប្រធានរដ្ឋសភា ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ដើម្បីស្នើអនុញ្ញាតឲ្យលោក អ៊ឹម សួស្តី
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.
ចូលមកឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ណាមួយ
នាដើមខែកុម្ភៈ ខាងមុខនេះ។
ក្នុងលិខិត ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស បានស្នើឲ្យលោក អ៊ឹម សួស្តី បំភ្លឺដោយផ្ទាល់មាត់ នៅរដ្ឋសភា លើបញ្ហាមួយចំនួន ទាក់ទងនឹងយន្តការ និងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស បានលើកឡើងនូវកម្រងសំណួរ ៥ ចំណុច ដែលត្រូវឲ្យប្រធាន គ.ជ.ប. ឆ្លើយបំភ្លឺ រួមមាន៖ ភាពមិនប្រក្រតី នៃបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១២, យន្តការ និងនីតិវិធី នៃការជ្រើសរើសមន្ត្រីរៀបចំការបោះឆ្នោត គ.ជ.ប. រាជធានី-ខេត្ត ឃុំ-សង្កាត់ និងការិយាល័យរៀបចំការបោះឆ្នោត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដូចជា វិទ្យុ និងទូរទស្សន៍ សំរាប់បម្រើការបោះឆ្នោត ជាដើម។
យ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍នេះ លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានប្រាប់អ្នកកាសែតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ជាស្ថាប័នឯករាជ្យ មិនឋិតនៅក្រោមស្ថាប័នរាជរដ្ឋាភិបាលទេ។
លោកប្រធាន គ.ជ.ប អ៊ឹម សួស្តី បានមានប្រសាសន៍បញ្ជាក់ថា ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ មានលទ្ធផលត្រឹមត្រូវ សេរីយុត្តិធម៌ អាចទទួលយកបាន។ រាល់លទ្ធផលបោះឆ្នោតម្តងៗ តែងតែទទួលបាននូវការគាំទ្រពីបណ្តាសហគមន៍ និងអង្គការជាតិ-អន្តរជាតិផងដែរ។
លោក អ៊ឹម សួស្តី ក៏បានបន្តថា គ.ជ.ប បានខិតខំធ្វើការងាររបស់ខ្លួន ជាពិសេសការរៀបចំការបោះឆ្នោត ដើម្បីឲ្យទទួលបានលទ្ធផលល្អ យុត្តិធម៌ និងឲ្យកាន់តែសុក្រឹតថែមទៀត៕