ដោយគិតត្រឹមការប្រកួតនៅប្រទេសមីយ៉ាន់ម៉ានាចុងឆ្នាំនេះ ការប្រកួតកីឡាស៊ីហ្គេមបានចំនួន ២៧លើកហើយ ខណ:កម្ពុជាបានត្រឹមតែជាអ្នកចូលរួម តែពុំដែលបានទទួលធ្វើម្ចាស់ផ្ទះម្តងណាឡើយ ខាងក្រោមនេះជាចំនួនដង និងលទ្ធផលដែលកម្ពុជាទទួលបានពីកីឡាស៊ីហ្គេម ព្រមទាំងក្រាហ្វិក។
-ការប្រកួតលើកទី១ នៅឆ្នាំ១៩៥៩ នៅទីក្រុងបាងកក ប្រទេសថៃ កម្ពុជាមិនបានចូលរួមប្រកួត
-ការប្រកួតលើកទី២ នៅឆ្នាំ១៩៦១ នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា ទទួលបានមេដាយ១១គឺៈ
មេដាយមាស១, មេដាយប្រាក់៦, មេដាយសំរិទ្ធ៤
-ការប្រកួតលើកទី៣ នៅឆ្នាំ១៩៦៥ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយ៥១គឺៈ
មេដាយមាស១៥, មេដាយប្រាក់១៩, មេដាយសំរិទ្ធ១៧
-ការប្រកួតលើកទី៤ នៅឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី៥ នៅឆ្នាំ១៩៦៩ នៅទីក្រុង រ៉ង់ហ្គូន ប្រទេសភូមា មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី៦ នៅឆ្នាំ១៩៧១ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយ៥៣គឺៈ
មេដាយមាស១៧, មេដាយប្រាក់១៨, មេដាយសំរិទ្ធ១៨
-ការប្រកួតលើកទី៧ នៅឆ្នាំ១៩៧៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយ៤១គឺៈ
មេដាយមាស៩, មេដាយប្រាក់១២, មេដាយសំរិទ្ធ២២
-ការប្រកួតលើកទី៨ នៅឆ្នាំ១៩៧៥ នៅទីក្រុងបាងកក ប្រទេសថៃ មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី៩ នៅឆ្នាំ១៩៧៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី១០ នៅឆ្នាំ១៩៧៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី១១ នៅឆ្នាំ១៩៨១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី១២ នៅឆ្នាំ១៩៨៣ នៅប្រទេសសិង្ហបុរី មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី១៣ នៅឆ្នាំ១៩៨៥ នៅទីក្រុងបាងកក ប្រទេសថៃ មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី១៤ នៅឆ្នាំ១៩៨៧ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយ១០គឺៈ
មេដាយប្រាក់១, មេដាយសំរិទ្ធ៩
-ការប្រកួតលើកទី១៥ នៅឆ្នាំ១៩៨៩ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី១៦ នៅឆ្នាំ១៩៩១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី១៧ នៅឆ្នាំ១៩៩៣ នៅប្រទេសសិង្ហបុរី មិនបានចូលរួមប្រកួត
-ការប្រកួតលើកទី១៨ នៅឆ្នាំ១៩៩៥ នៅទីក្រុងឈៀង ម៉ៃ ប្រទេសថៃ ទទួលបានមេដាយ២គឺៈ
មេដាយសំរិទ្ធ២
-ការប្រកួតលើកទី១៩ នៅឆ្នាំ១៩៩៧ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយ៥គឺៈ
មេដាយសំរិទ្ធ៥
-ការប្រកួតលើកទី២០ នៅឆ្នាំ១៩៩៩ នៅទីក្រុង ប្រទេសប្រ៊ុយណេ មិនទទួលបានមេដាយ
-ការប្រកួតលើកទី២១ នៅឆ្នាំ២០០១ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយ៩គឺៈ
មេដាយមាស១, មេដាយប្រាក់១, មេដាយសំរិទ្ធ៧
-ការប្រកួតលើកទី២២ នៅឆ្នាំ២០០៣ នៅ ប្រទេសវៀតណាម ទទួលបានមេដាយ១៧គឺៈ
មេដាយមាស១, មេដាយប្រាក់៥, មេដាយសំរិទ្ធ១១
-ការប្រកួតលើកទី២៣ នៅឆ្នាំ២០០៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនទទួលបានមេដាយ១១គឺៈ
មេដាយប្រាក់៣, មេដាយសំរិទ្ធ៨
-ការប្រកួតលើកទី២៤ នៅឆ្នាំ២០០៧ នៅទីក្រុងបាងកក ប្រទេសថៃ ទទួលបានមេដាយ១៨គឺៈ
មេដាយមាស២, មេដាយប្រាក់៥, មេដាយសំរិទ្ធ១១
-ការប្រកួតលើកទី២៥ នៅឆ្នាំ២០០៩ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ទទួលបានមេដាយ៤០គឺៈ
មេដាយមាស៣, មេដាយប្រាក់១០, មេដាយសំរិទ្ធ២៧
-ការប្រកួតលើកទី២៦ នៅឆ្នាំ២០១១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយ៥០គឺៈ
មេដាយមាស៨, មេដាយប្រាក់១៧, មេដាយសំរិទ្ធ២៥ បើតាមចំនួនមេដាយដែលទទួលបាន ប៉ុន្តែបើគិតតាមលទ្ធផលជាក្រុម កម្ពុជាទទួលបានមេដាយមាស៤ ប្រាក់១១ សំរិទ្ធ២៤ ដែលសរុបមានចំនួន៣៩មេដាយ៕From: www.thmeythmey.com
No comments:
Post a Comment
Welcome to AngkorKhmer