កាលពី ចុងសប្តាហ៍កន្លងមក គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងថៃ បានគាបសង្កត់រដ្ឋាភិបាលខ្លួនឲ្យបញ្ជាក់ច្បាស់អំពី គោលជំហរពាក់ព័ន្ធនឹងក្តីក្តាំរបស់ថៃជាមួយកម្ពុជាអំពីកម្មសិទ្ធិដី នៅ ជុំវិញប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ ប្រគល់មកកម្ពុជាកាលពី៥១ឆ្នាំមុន តែថៃនៅតែអះអាងថាតំបន់ជាប់ប្រាសាទជាទឹកដីរបស់ខ្លួន ជាហេតុនាំឲ្យកម្ពុជាស្នើទៅ ICJ បកស្រាយសាលក្រមកាលពីឆ្នាំ១៩៦២នេះឲ្យបានច្បាស់លាស់។
កម្ពុជា និងថៃត្រូវចូលធ្វើសវនាការផ្ទាល់មាត់នៅ ICJ នាអំឡុងខែមេសាខាងមុខនេះ ហើយការសម្រេចត្រូវរំពឹងថានឹងចេញនៅខែតុលា។
ប្រធានគណបក្សប្រជាធិបតេយ្យ លោកអាប់ភិស៊ីត វេចាជីវ៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសថៃ លោកស៊ូរ៉ាពង់ តូវិឆៃគុល ត្រូវបង្កើតជំនឿចិត្តសាធារណជននៅមុនការតស៊ូនៅឯតុលាការជាមួយកម្ពុជា ។
ទាក់ទងនឹងបញ្ហានេះ លោក ណុបផាដុន ផាតាម៉ា ទីប្រឹក្សាច្បាប់របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា ព្រះវិហារត្រូវបាន ICJប្រកាសថា ជារបស់កម្ពុជា។កម្ពុជាមានសិទ្ធិគ្រប់យ៉ាងដើម្បី ប្រាសាទបុរាណនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
No comments:
Post a Comment
Welcome to AngkorKhmer