ម្ចាស់ ក្រុមហ៊ុនហេង អភិវឌ្ឍន៍ដែលជាអ្នកផលិតរថយន្តខ្មែរដំបូងបានប្រកាសថា មានអតិថិជនប្រមាណ២០ម៉ឺននាក់ហើយដែលមានបំណងចង់កក់ទិញរថយន្តអង្គរ បើទោះជាមិនទាន់មានរោងចក្រតម្លើងរថយន្តនេះក៏ដោយ។ ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងឱកាសនៃការបង្ហាញគំរូរថយន្តខ្មែរ លើកដំបូងកាលពីថ្ងៃទី៧មករា។
ប្រសិនបើមានរោងចក្ររួចរាល់ហើយនោះ ក្រុមហ៊ុន ហេង អភិវឌ្ឍប្រហែលនឹងអាចលក់ចេញនូវរថយន្តខ្មែរលើកទីមួយម៉ាកអង្គរ ចំនួនមិនតិចជាង២០ម៉ឺនគ្រឿងឡើយ។ នៅថ្ងៃដាក់បង្ហាញរថយន្តអង្គរជាផ្លូវការលើកដំបូងនៅថ្ងៃ៧មករានោះ លោកស្រីឧកញ៉ា សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍បានប្រាប់អោយដឹងថា គ្រាន់តែបានដាក់បង្ហាញរថយន្តក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានអតិថិជនប្រមាណ២សែនបានបង្ហាញបំណងចង់កក់ទិញរថយន្តនេះ។
ផ្ទុយទៅវិញ បើតាមការអះអាងរបស់លោកស្រី ក្រុមហ៊ុនទាន់ហ៊ានទទួលការកក់របស់អតិថិជននេះឡើយ ដោយសារតែក្រុមហ៊ុនមិនទាន់មានរោងចក្រតម្លើងរថយន្តរួចរាល់នៅឡើយ។
ជារថយន្តខ្មែរដំបូង តែជារថយន្តដ៏ទំនើប និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ លោកញាន ផល្លឹកដែលជាវិស្វករតម្លើងរថយន្តនេះបានរៀបរាប់អំពី លក្ខណៈពិសេសរបស់រថយន្តខ្មែរដំបូងអោយដឹងថា រថយន្តអង្គឆ្នាំ២០១៣ ជារថយន្តដែលប្រើថាមពលអគ្គីសនី។ ជារថយន្តដែលមិនប្រើសោបញ្ឆេះម៉ាស៊ីនទេ តែប្រើការស្គែនមេដៃ៕
No comments:
Post a Comment
Welcome to AngkorKhmer