Jan 11, 2013

ទណ្ឌិត​ប្រមាណ៥០០នាក់​នឹង​ត្រូវ​រួច​ខ្លួន និង​ធូរ​ទោស​នា​ព្រះរាជ​ពិធី​បង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង






លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​នៅថ្ងៃនេះ​ថា តាម​គម្រោង​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នឹង​ឡាយព្រះហស្ថលេខា​លើ​ព្រះរាជក្រឹត្យ​លើកលែងទោស​ និង​បន្ធូរ​បន្ថយ​ទោស​ទ​ណ្ឌិត​ពី៤០០ ទៅ៥០០នាក់ នា​ព្រះ​រាជពិធី​បង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង នៅ​ដើមខែ​កុម្ភៈ ខាងមុខ។

 
បើតាម​ការបញ្ជា​ក់រប​ស់លោក​រដ្ឋមន្ត្រី​រូបនេះ ទណ្ឌិត​ពី៤០០ទៅ៥០០នាក់​នោះ គឺជា​អ្នក​ដែល​បាន​អនុវត្ត​ទោស​ពីរភាគបី​នៃ​ចំនួន​ទោស​សរុប​របស់ខ្លួន អ្នក​ដែល​មាន​ការ​កែ​ប្រែ​ច្រើន ហើយ​ក៏​ធ្វើ​ឡើង​តាម​គោល​ការណ៍​មនុស្ស​ធម៌​ផង​ដែរ ដូចជា​ករណី​ចាស់​ជរា អ្នក​ជំងឺ​រ៉ាំ​រៃ ឬ​ស្ត្រី​ដែល​មាន​កូន​ជាប់​ខ្លួន​ជា​ដើម។

ឈ្មោះ​របស់លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​ស្ថានីយ៍​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​មិនត្រូវ​បានលើកឡើង​នោះឡើយ។ ទាក់​ទង​នឹង​ករណីនេះ លោក អង្គ វង្ស​វឌ្ឍនា បាន​បញ្ជាក់​ថា ពួក​គាត់​អត់​ទាន់​បញ្ចប់នីតិវិធីនៅ​តុលាការ​នៅ​ឡើយ ពោលគឺ​លោក សម រង្ស៊ី មិន​ទាន់​ចូល​មក​ទទួល​ទោស រីឯ​លោក ម៉ម សូណង់​ដូ កំពុង​បន្ត​ក្តីក្តាំនៅ​តុលាការកំពូល។

តាម​គម្រោង អ្នក​ដែល​ត្រូវ​ទទួល​ការ​លើក​លែង​ទោស និង​បន្ធួរបន្ថយ​ទោស​ទាំងនោះ នឹង​មាន​វត្តមាន​នៅ​ក្នុងព្រះរាជ​ពិធី​ថ្វាយ​ព្រះភ្លើង​ក្រោម​ការ​រៀប​ចំ​ របស់​ក្រសួង​មហាផ្ទៃ។
 
លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​បន្ថែមថា អ្នកទោស​ថៃ រា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ុន នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី១ ខែកុម្ភៈ ខណៈ ស៊ុម​ខ្វាម​ឃី​ត ត្រូវ​ប​ន្ធួ​បន្ថយទោស​ត្រឹម៦ខែ៕ From: www.thmeythmey.com

No comments:

Post a Comment

Welcome to AngkorKhmer