អ្នកទោសថៃ
ការដោះលែងនិងបន្ធូរបន្ថយទោសឲ្យជនជាតិថៃពីរនាក់ពី
សំណាក់រដ្ឋាភិបាលកម្ពុជា គឺជាកាដូ
ដ៏មានតម្លៃសម្រាប់រដ្ឋាភិបាលក្រុងបាងកក។ ភ្លាមៗក្រោយពីទទួលបានព័ត៌មាននេះ
នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា
បានផ្ញើសារនយោបាយទៅកាន់ពលរដ្ឋថៃថា
នេះជាការងាររបស់រដ្ឋាភិបាលថៃក្នុងការជួយជនជាតិរបស់ខ្លួនគ្រប់ៗគ្នា។
ប្រមុខរដ្ឋាភិបាលក្រុងបាងកក ក៏បានថ្លែងអំណរគុណដល់សមភាគីកម្ពុជាដែលបានជួយអន្តរាគមន៍ក្នុងបញ្ហានេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍របស់ថៃដែលបានផ្សាយឲ្យដឹងនៅចុងសប្តាហ៍នេះ។
កាសែតបានស្រង់សម្តីលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា មកផ្សាយទៀតថា លោកស្រីនឹងបន្ត កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកការលើកលែងទោសឲ្យសកម្មជនអាវលឿងគឺ លោក វីរ៉ា ស៊ុមខ្វាមឃីត ឲ្យចេញពីពន្ធនាគារកម្ពុជាតាមដែលអាចធ្វើទៅបាន ដូចលោកស្រីរ៉ាទ្រី ពីតាណាប៉ៃប៊ូន ដែរ។ សកម្មជនអាវលឿងថៃទាំងពីរនាក់ដែលកំពុងជាប់ពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ រួមជាមួយអ្នកទោសខ្មែរជាង ៤០០ នាក់ផ្សេងទៀតបានទទួលការលើកលែងទោស និងបន្ធូរបន្ថយទោសពីព្រះមហាក្សត្រកម្ពុជាក្នុងឱកាសព្រះរាជពិធីបុណ្យថ្វាយ ព្រះភ្លើងព្រះបរមសពសម្តេចឪ នរោត្តម សីហនុ នៅដើមខែកុម្ភៈខាងមុខនេះ ។
អ្នកទោសថៃ អ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ដែលតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ នឹងត្រូវដោះលែងវិញ នៅថ្ងៃទី១ កុម្ភៈ រីឯសកម្មជនអាវលឿងថៃម្នាក់ទៀតគឺ លោក វីរ៉ា ស៊ុមខ្វាមឃីត ត្រូវបន្ធូរបន្ថយទោស ៦ខែ ក្នុងចំណោមទោសជាប់ពន្ធនាគារ ៨ឆ្នាំ។ អ្នកទាំងពីរត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីខែធ្នូឆ្នាំ ២០១០ ខណៈដែលពួកគេដើរចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានជាប់ចោទពីបទប្រមូលព័ត៌មានដែលអាចអន្តរាយដល់សន្តិសុខជាតិ។
រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ូរ៉ាពង្ស តូវីចាក់ឆាយគុល បានហៅការលើកលែងនិងបន្ធូរបន្ថយ ទោសដល់ជនជាតិថៃទាំងពីរពីសំណាក់អាជ្ញាធរកម្ពុជាថាបានចូលរួមពង្រឹងទំនាក់ ទំនងល្អរវាងប្រទេសទាំងពីរ។ កាសែត The Nation របស់ថៃក៏បានស្រង់សម្តី លោក ស៊ូរ៉ាពង្ស ដែរថា រដ្ឋាភិបាលក្រុងបាងកកកំពុងត្រៀមរៀបចំទទួលការវិលត្រឡប់វិញរបស់អ្នកស្រី រ៉ាទ្រី ពីតាណាប៉ៃប៊ូន បន្ទាប់ពីអ្នកស្រីត្រូវគេដោះលែងចេញពីពន្ធនាគារកម្ពុជា។ ប្រមុខការទូតថៃក៏បានឆ្លៀតលើកសរសើរគុណសម្បត្តិរដ្ឋាភិបាលរបស់ខ្លួន ថាជាអ្នកជួយឈឺឆ្អាលដល់សុខទុក្ខជនជាតិថៃ គ្រប់ៗគ្នាជាពិសេសជនជាតិថៃទាំងពីរដែលកំពុងជាប់ពន្ធនាគារ ក្នុងប្រទេសកម្ពុជា ៕

No comments:
Post a Comment
Welcome to AngkorKhmer