ប៉ូលីស នឹងបញ្ចប់ការសួរចម្លើយជនសង្ស័យទាំង៦នាក់ដែលពាក់ព័ន្ធនឹងការ រៀបចំគម្រោងប្លន់ធនាគារអេស៊ីលីដានៅរសៀលថ្ងៃសុក្រនេះ។ បន្ទាប់់មកពួកគេនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តតែម្តង។ ប៉ុន្តែបើតាមការអះអាងរបស់មន្ត្រីសាលាដំបូងខេត្តកំពង់ចាមមួយរូប ជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនមកដល់តុលាការតាំងពីព្រឹកមិញ។ លោកស្នងការបានបង្ហើបអោយដឹងថា ប៉ូលីសនៅកំពុងប្រមាញ់អ្នកពាក់ព័ន្ធផ្សេងទៀត។
ប៉ូលីសខេត្តកំពង់ចាមនឹងបញ្ជូនក្រុមជនសង្ស័យប្លន់ធនាគារអេស៊ី លីដាសាខាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមទៅសាលាដំបូងខេត្តទាំងអស់នៅ រសៀលថ្ងៃសុក្រនេះ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ ឆាយ គឹមសុន ស្នងការខេត្តកំពង់ចាម។ លោកស្នងការបានប្រាប់គេហទំព័រព័ត៌មាន ថ្មីៗ នៅរសៀលនេះថា «ខ្ញុំគ្រាន់តែ អាចប្រាប់បានថា ក្នុងចំណោមពួកគេនោះ ៤អាចត្រូវចោទប្រកាន់»។ លោកឧត្តមសេនីយរូបនេះបង្ហើបអោយដឹងថា ប៉ូលីសនៅកំពុងប្រមាញ់អ្នកពាក់ព័ន្ធថែមទៀត។
មន្ត្រីសាលាដំបូងខេត្តកំពង់ចាមមួយរូបបានប្រាប់អោយដឹងថា ជនសង្ស័យ៣នាក់ត្រូវបានបញ្ជូនមកដល់តុលាការតាំងពីព្រឹកមិញ ហើយថា លោកព្រះរាជអាជ្ញាមួយរូបបានផ្តើមសួរដេញដោលជនសង្ស័យហើយ៕
No comments:
Post a Comment
Welcome to AngkorKhmer