Jan 18, 2013

ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ចាប់​ដៃគូ​ជាមួយ​អង្គការ​អាដហុក



  



គណៈកម្មការ ​សិទ្ធិមនុស្ស​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង​អំពើពុករលួយ​បាន​សហការ​ជាមួយ​អង្គការសិទ្ធិមនុស្ស​អាដហុក សម្រាប់ ការស៊ើបអង្កេត លើ​ករណី​រំលោភសិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។


យោងតាម​លោក ចាន់ សុ​វេត មន្ត្រីជានខ្ពស់​នៃ​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ស្ថាប័ន​ទាំងពីរ​នោះ​មាន​គម្រោង​ចុះ​អនុស្សារណៈ​ជាមួយគ្នា​នៅពេល​ខាងមុខនេះ។

លោក​ចាន់​សុ​វេត​បាន​បញ្ជាក់ថា​កិច្ចសហការ​នេះ​កើតឡើង​ដោយសារតែ ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​មើលឃើញ​ពីសារ​ប្រយោជន៍​ របស់​អង្គការ​អាដហុក​ដែលជា​ស្ថាប័ន​មួយ​ឯករាជ្យ មាន​ជំហរ​កណ្តាល ហើយ​ជា​អង្គការសិទ្ធិមនុស្ស​មួយ​ដែល មានឈ្មោះ​បោះ​សម្លេង​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅលើ​ឆាក​អន្តរជាតិ។

សកម្មជន​សិទ្ធិមនុស្ស​រូបនេះ បាន​មានប្រសាសន៍ ថា៖“ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​កន្លងមកនេះ​យើង​បាន​សហការ​ធ្វើការ​ជាមួយគ្នា ​បាន ចំនួន៤ករណី​រួចទៅហើយ​ដែរ។រួមមាន​ករណី​ទំនាស់​ដីធ្លី​ចំនួន៤ករណី និង​ករណី​ទារុណកម្ម​មួយ​ករណី យើង​បាន​ចុះ​បំពេញបេសកកម្ម​រួមគ្នា​កន្លងមក​មាននៅ​ខេត្ត
ព្រះសីហនុ កណ្តាល​ព្រៃវែង​និង​បាត់ដំបង​ដែល​ភាគីនីមួយៗធ្វ​ការងារ ដោយ​ឯករាជ្យ​គ្មាន​ការ​គាប សង្កត់​ទេ។

លោក​បន្តថា​ម្ចាស់ជំនួយ​គាំទ្រ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​ អង្គការក្រៅរដ្ឋាភិបាល​ធ្វើការ​ជាមួយ​ស្ថាប័ន​សិទ្ធិមនុស្ស​រាជរដ្ឋាភិបាល​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​ការរំលោភ​សិទ្ធិមនុស្ស​ដោ​យ​មិន​ ប្រកាន់ និន្នាការ​នយោបាយ ហើយ​ការងារ​រួមគ្នា​នេះ​ឆ្លុះបញ្ចាំង​ពី​ការបើក​សិទ្ធិសេរីភាព ការបង្ហាញ​អំពី ជំហរ ឯករាជ្យ​ការបង្ហាញ​ពី​សមិទ្ធិផល​ជួយ​ប្រជាពលរដ្ឋ​ដែល​ទទួល​ការរំលោភ សិទ្ធិមនុស្ស៕

No comments:

Post a Comment

Welcome to AngkorKhmer