កម្មករនិយោជិត នៃរោងចក្រ គ្លេតភី ក្នុងសង្កាត់ចោមចៅ គ្រោងនឹងធ្វើកូដកម្មដោយអហិង្សាមុខរោងចក្រដើម្បីទាមទារលក្ខខណ្ឌ ការងារ ១៤ចំណុចពីថៅកែ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សម្ព័ន្ធសហជីពស៊ីខៅឌូ នៅថ្ងៃសៅរ៍នេះ។
កម្មកររោងចក្រគ្លេតភីជាច្រើនរយនាក់គ្រោងធ្វើកូដកម្មអហិង្សានៅ ថ្ងៃនៅដើមសប្ដាហ៍ក្រោយនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សហជីពស៊ីខៅឌូដែលមកបានស្នើឱ្យជួយ អន្តរាគម។
យោងតាមការអះអាងបោះតំណាងសហជីពនេះ ក្រុមកម្មករនឹងទាមទារឱ្យថៅកែរោងចក្រដោះស្រាយបញ្ហាលក្ខខណ្ឌការងារ ដែលមានទាំងអស់១៤ចំណុចដូចជា ថ្លៃបាយថ្ងៃត្រង់ ៤០០០រៀល ដំឡើងប្រាក់ខែ ឈប់កាត់លុយជាដើម។
រោងចក្រគ្លេតភីមានទីតាំងស្ថិតនៅមុខវិទ្យាល័យជម្ពូវន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ៕
No comments:
Post a Comment
Welcome to AngkorKhmer