Jan 3, 2013

លោក ជា មុន្នី រៀបរាប់ពី​ស្ថានភាព​នានា​ទាក់ទង​វិស័យ​វាយនភ័ណ្ឌក្នុង​ឆ្នាំ២០១២



  


លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបរាប់​ប្រាប់ « ថ្មីៗ » កាលពី​ពុធ ទី២ ខែមករា កន្លងមក​ស្តីពី​ស្ថានភាព​នានា​ទាក់ទង​វិស័យ​វាយនភ័ណ្ឌ នៅក្នុង​ឆ្នាំ២០១២ កន្លងមក។
លោក​បាន​លោក​ឡើង​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម៖


កំណើន​រោងចក្រ
ទាក់ទង​នឹង​កំនើន​រោងចក្រ ត្រូវបាន​លោក ជា មុន្នី កត់សម្គាល់​ឃើញថា នៅ​ឆ្នាំ២០១២ រោងចក្រ​កាត់ដេរ (សំលៀកបំពាក់ និង​ស្បែកជើង) មាន​ចំនួន៦៣០រោងចក្រ ដោយ​កើន​ជាង១០០ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ២០១១ ខណៈ អ្នកវិនិយោគ និង​ការបណ្តាក់ទុន​របស់​ជ​ប៉ុន ក៏មាន​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។

លោក​មិនមាន​ទាន់​មាន​តួលេខ​ច្បាស់លាស់​ពី​ចំនួន​រោងចក្រ​ដែល​ក្ស័យធន​ឡើយ ខណៈ​ការបិទទ្វារ​មួយចំនួន​ដោយសារ​បញ្ហា​ផ្ទៃក្នុង ដូចជា​ថៅកែ​ចាញ់ល្បែង ការ​បង្វិល​លុយ​មិនទាន់...។
ឆ្នាំ២០១២ កន្លងមក ការលក់​ផលិតផល​សម្រេច​នៅក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង មាន​កំនើន​ជិត ៤០០០លាន​ដុល្លារ ប៉ុន្តែ​តួលេខ​នេះ មាន​ភាពខុសគ្នា​រវាង​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម និង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។

ប្រាក់ខែ​កម្មករ និយោជិត នៅមានកម្រិត​ទាប

នា​ឆ្នាំ២០១២កន្លងមកនេះ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​សុំ​ឲ្យ​មាន​ការដំឡើងប្រាក់បៀវត្សរ៍​ដល់​កម្មករ​ដែលមាន​កម្រិត​ទាប​ នៅឡើយ។ លោក ជា មុន្នី បាន​លើកឡើងថា ប្រាក់​គោល​កម្មករ​មាន៦១ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​នៅតាម​បណ្តា​សហគ្រាស និង​រោងចក្រធំៗមួយចំនួន​បានផ្តល់​ពី៧១ ទៅ៧២ដុល្លារ ខណៈ​រោងចក្រ​ខ្លះ​មាន​លទ្ធផល​ផ្តល់ជូន​ដល់​ទៅ៨៣ដុល្លារ​ហើយ។

កូដកម្ម និង​បាតុកម្ម
លោក ជា មុន្នី បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ឆ្នាំ២០១២ មាន​បាតុកម្ម និង​កូដកម្ម​ផ្ទុះឡើង​ច្រើន គឺមាន​ចំនួន​ដល់​ទៅ១០១រោងចក្រ ក្នុងនោះ​មានកម្ម​ករ​ចំនួន៨៤៣២០នាក់​ចួ​ល​រួម​ធ្វើ​កូដកម្ម។ ចំពោះ​ការធ្វើ​បាតុកម្ម ឬ​កូដកម្ម​ត្រូវបាន​អាជ្ញាធរ​បង្ក្រាប​ដោយ​អំពើហិង្សា ដូចជា​ករណី​នៅ​រោងចក្រ​កៅ​វ៉េ​ក្រុង បាវិត​ខេត្តស្វាយរៀង និង​មាន​ករណី​ជាច្រើន​ទៀត​ដែលមាន​កា​រប​ង្រា្ក​ប​ដោយ​ហឹ​ង្សា​ទៅលើ​កម្មករ ហើយ​អ្នកកាង​រោងចក្រ​ភាគច្រើន​ជា​មន្ត្រីជាន់ខ្ពស់​សាធារណៈ និង​មានការ​ប្រើប្រាស់​កំលាំង​សមត្ថកិច្ច​ទៅ​ការរួម​មាន​មន្ត្រីនគរបាល  កងរាជអាវុធហត្ថ ។
ចំពោះ​ការធ្វើ​បាតុកម្ម គឺ​ដើម្បី​ការពារ​ទាមទារ​អត្ថប្រយោជន៍​រួមពិតៗដូចជា​ការទាមទារ​ប្រាក់​ ធ្វើដំណើរ ថ្លៃ​បាយ​ថ្លៃ​ស្នាក់នៅ និង​ប្រាក់​ធ្វើការ​ថ្ងៃបុណ្យ និង​ថ្ងៃអាទិត្យ​ដោយ​ស្ម​គ្រ័​ចិត្ត។


អំពើពុករលួយ​មួយចំនួន
លោក ជា មុន្នី បាន​កត់សម្គាល់ថា អំពើពុករលួយ​មាន​កម្រិត​ខ្ពស់​នៅពេល​អ្នក​និ​យោគ​ទុន ទៅសុំ​បែបបទ​ដើម្បី​ចុះបញ្ជី​ការ។ លោក​បានបញ្ជាក់​ផងដែរ​ថា អ្នកវិនិយោគទុន​នៅ​កម្ពុជា​មានការ​លំបាក​ដោយ​សារ​តែមាន​បញ្ហា​កូដកម្ម និង​បាតុកម្ម​ច្រើនពេក ដែល​មេដឹកនាំ​សហជីព​មួយចំនួន​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម ឬ​កូដ​កម្មករ​ដើម្បី​បំរើ​ប្រយោជន៍ ផ្ទាល់ខ្លួន​និង​បក្ខពួក​មេដឹកនាំ​សហជីព​ខិលខូច​មួយចំនួន។ ពួកគេ​ឆ្លៀតឱកាស​ទាមទារ​ប្រាក់​ពី​ថៅកែ​ក្នុងតម្លៃ​ពី៣០០០ ទៅ៤០០០ដុល្លារ។

ករណី​សន្លប់
សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ២០១២ ស្តីពី​ចំនួន​កម្មករ​ដួលសន្លប់ ក្នុងពេល​បំពេញការងារ គឺមាន​ចំនួន​សរុប ២.១០៧ នាក់ នៅ ២៩ រោងចក្រ​កាត់ដេរ។ ក្នុងនោះ ខែវិច្ឆិកា មាន​ច្រើនជាងគេ​រហូតដល់៨រោងចក្រ និង​មាន​ស្ត្រី​កម្មករ​ដួលសន្លប់ ៥១០ នាក់។ ចំណែក​នៅ​ខែធ្នូ មិនមាន​ករណី​កម្មករ​ដួលសន្លប់ ពេលធ្វើការ​ទេ។

មូលហេតុ ដែល​នាំ​ឲ្យ​កម្មករ​ដួលសន្លប់ ត្រូវបាន​សហជីព​សេរី​កម្មករ​កត់ត្រា​ថា មកពី​អ​បិ​យ​ជំនឿ និង​បរិស្ថាន​ជុំវិញ​រោងចក្រ បាញ់​លាបថ្នាំ​អគារ និង​ឥដ្ឋ ពុល​ថ្នាំលាប​ឈើ ធំក្លិន​ផ្សែង ដែល​ឆេះ​រោងចក្រ ពុល​ថ្នាំលាប​ឈើ ពុល​នំ​ក្រុមហ៊ុន​ចែក​ឲ្យ បាញ់ថ្នាំ​សម្លាប់​រុយ បរិស្ថាន​ខាងក្នុង​រោងចក្រ​មិនល្អ ធ្វើការ​ថែម​ម៉ោង ធំក្លិន​ថ្នាំ​លើ​ក្រណាត់ និង​ទុយោ​ផ្លិត​កង្ហា​ទឹក ធំក្លិន​ថ្នាំ​លើ​ក្រណាត់ បរិស្ថាន​មិនល្អ មិនដឹង​មូលហេតុ ធំក្លិន​ថ្នាំ​ដាក់​ស្រែ ទុស្សេ​ខ្សែភ្លើង ធំក្លិន​ថ្នាំ​អគារ​រោងចក្រ  ធំក្លិន​កាវ​ស្បែកជើង ធំ​ក្លិនថ្នាំ និង​បរិស្ថាន។

រោងចក្រ​កាត់ដេរ និង​ផលិត​ស្បែកជើង ដែលមាន​កម្មករ​ដួលសន្លប់​ទាំងនោះ ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាវិត ស្វាយរៀង កំពង់ឆ្នាំង និង​ខេត្ត​ព្រះសីហនុ៕

No comments:

Post a Comment

Welcome to AngkorKhmer