Jan 3, 2013

កម្ពុជា​ត្រៀមខ្លួន​ហើយ​ដើម្បី​បកស្រាយ​នៅ​ឡាអេ


  


បើតាម ​ការបញ្ជា​ក់រប​ស់លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស កាលពី​ព្រឹក​ថ្ងៃទី២ ខែមករា​នេះ ភាគី​កម្ពុជា​បាន​ត្រៀម​រួចហើយ ទាំង​ឯកសារ ទាំង​ទឡ្ហីករណ៍ផ្សេងៗ សម្រាប់​សវនាការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ នា​ពាក់កណ្តាល​ខែមេសា ខាងមុខ។


សវនាការ​ជំនុំជម្រះ​នេះ គឺ​នឹង​ធ្វើឡើង​តាម​បណ្តឹង​របស់​កម្ពុជា​ដែល​ទាមទា​ឲ្យ​មានការ​បកស្រាយ​ សាលក្រម​ទាក់ទង​នឹង​ប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ ក្រោយពី​កងទ័ព​ថៃ បាន​វាយប្រហារ​ជាច្រើនលើក​នៅ​តំបន់​ព្រះវិហារ ជាពិសេស​ត្រង់​ផ្ទៃដី​ទំហំ ៤,៦គីឡូម៉ែត្រ ចាប់តាំងពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មក។
កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការ​ក្រុងឡាអេ ក៏បាន​បង្កា​ប់​ឲ្យ​ភាគី​ទាំងពីរ ដក​កងទ័ព​ចេញពី​តំបន់​ប្រាសាទព្រះវិហារ​ប្រមាណ១៧គីឡូម៉ែត្រ ដោយ​កំណត់ថា ជា​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន។
ភាព​តានតឹង​ក៏បាន​ស្ងប់ស្ងាត់​ផងដែរ តាមរយៈ​ការកែសម្រួល​កងទ័ព​រៀងៗខ្លួន​របស់​ភាគី​ទាំងពីរ ក្រោយ​ជំនួប​ទ្វេរ​ភាគី​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់។
ឆ្លង​តប​ទៅនឹង​ការទាមទារ​របស់​កម្ពុ​ជា តុលាការ​ក្រុងឡាអេ បានចេញ​សេចក្តីប្រកាស​មួយ​របស់ កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយ​ស្នើ​ឲ្យ​កម្ពុជា​ដែលជា​ដើមបណ្តឹង និង​ភាគី​ថៃ ដែលជា​ចុង​ចម្លើយ ឡើង​ថ្លែង​ការពារ​ខ្លួន​ចាប់ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ៕

No comments:

Post a Comment

Welcome to AngkorKhmer