លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារិទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា នេះ ថា ក្រៅពីនាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ហ្វីលីពីន ក៏នឹងមានវត្តមានផងដែរនៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរម រតនកោដ្ឋ នាថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ។
ជាមួយនឹងការបញ្ជាក់មិនផ្លូវការមួយ អ្នកនាំពាក្យរបស់រដ្ឋាភិបាលរូបនេះ បានបញ្ជាក់ឲ្យដឹងថា អនុប្រធានាធិបតីហ្វីលីពីន [លោក Jejomar Binay] ប្រធានសភាជាន់ទាបចិន [លោក Jia Qinglin] ដែលជាឥស្សរជនជាន់ខ្ពស់លំដាប់ទីបួនរបស់ចិន នឹងមានវត្តមាននៅក្នុងពិធីខាងមុខ។
លោកបានបន្ថែមថា ប្រតិភូឥណ្ឌា និងតំណាងសមាជិកអាស៊ានមួយចំនួនដែលមិនមែនជាថ្នាក់នាយករដ្ឋមន្ត្រី ត្រូវបានរំពឹងថានឹងចូលរួមនៅក្នុងព្រះពិធីនៅខែក្រោយផងដែរ ដោយការមកដល់របស់មន្ត្រីបរទេសទាំងនោះ អាចស្ថិតនៅចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ៕
From: www.thmeythmey.com
No comments:
Post a Comment
Welcome to AngkorKhmer