ចាប់ពី ខែកុម្ភៈខាងមុខនេះទៅ ក្លិបកីឡាបាល់ទាត់ណាហ្គាខប នឹងទទួលបាននូវការផ្គង់ផ្គង់ឯកសណ្ឋានពីក្រុមហ៊ុន FBT ដែលជាក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំនៅប្រទេសថៃ។
លោក Yeo Wee Han អ្នកគ្រប់គ្រងផ្នែកទីផ្សារកីឡា និងព្រឹត្តការណ៍របស់សណ្ឋាគារណាហ្គាវើល មិនបានបញ្ជាក់ពីរយៈពេលនៃកិច្ចសន្យានេះឡើយ ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថា
វានឹងមានរយៈពេលយូរ។ បើការបញ្ជាក់របស់លោក ក្រុមហ៊ុន FBT ព្យាយាមពង្រឹងភាពជាដៃគូជាមួយសណ្ឋាគារណាហ្គាវើលក្នុងការ ផ្សព្វផ្សាយផលិតផលរបស់ខ្លួន ខណៈក្រុមហ៊ុនមួយនេះ ទើបតែប្រារព្ធខួបលើកទី៦០ឆ្នាំរបស់ខ្លួន។
តាមរយៈការឧបត្ថម្ភនេះ ក្រុមណាហ្គាខបនឹងប្រើប្រាស់ឈុតពណ៌ស្វាយ (ក្រហម លាយ ខៀវ សម្រាប់ការប្រកួតក្នុងដី (Home Kit) និងពណ៌សសម្រាប់ការប្រកួតក្រៅដី (Away Kit)។
ស្របពេលជាមួយគ្នា ណាហ្គាខបក៏ធ្វើការផ្លាស់ប្តូរឡូហ្គោរបស់ខ្លូនផងដែរ ដែលក្នុងនោះ គេឃើញមានរូបផ្កាយពីរ ដែលតំណាងឲ្យការទទួលបានតំណែងជើងឯកក្របខណ្ឌកំពូលរបស់ក្រុមមួយនេះ នៅក្នុងឆ្នាំ២០០៧ និងឆ្នាំ២០០៩ ។
ឈុតថ្មីរបស់ណាហ្គាខបនឹងត្រូវដាក់លក់ចាប់ពីខែកុម្ភៈ នៅក្នុងសណ្ឋាគារណាហ្គាវើលតែម្តង ខណៈតម្លៃមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងឡើយ។
ក្លិបថៃដែលទទួលបានការផ្គត់ផ្គង់ពីក្រុមហ៊ុន FBT រួមមាន BEC Tero Sasana, Wuachon Utd, Esan Utd និង Bangkok United៕
No comments:
Post a Comment
Welcome to AngkorKhmer