ក្រសួង ការពារជាតិកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃ១៧មករាម្សិលមិញ ដើម្បីប្រាប់សាធារណៈជន ពិសេសអ្នករស់នៅទីក្រុងភ្នំពេញ អំពីការបាញ់សាកល្បងកាំភ្លើងធំសម្រាប់ការដង្ហែ និងថ្វាយព្រះភ្លើងថ្វាយព្រះបរមសព ព្រះរតនកោដ្ឋ។
អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិបានចេញផ្សាយសេចក្តីជូនដំណឹង មួយកាលពីថ្ងៃម្សិលមិញអំពីពេលវេលានៃការបាញ់សាកល្បងកាំភ្លើងធំ សម្រាប់ការដង្ហែ និងថ្វាយព្រះភ្លើងព្រហបរមសពព្រះរតនកោដ្ឋ។ សេចក្តីជូនដំណឹងដែលត្រូវបានចុះហត្ថលេខាដោយលោកនាយឧត្តមសេនីយ ប៉ុល សារឿន បានសរសេរថា «អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទនឹងធ្វើបាញ់សាកល្បង បច្ចេកទេសកាំភ្លើងធំ១០៥មីល្លីម៉ែត្រ១០១ណាត់នៅថ្ងៃទី២៥មករា នៅម៉ោង៣រសៀល នៅទីតាំងកងពលតូចពិសេសឆ័ត្រយោង៩១១ ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ»។
សេចក្តីជូនដំណឹងមានគោលបំណងប្រាប់សាធារណៈជន អ្នករស់នៅក្នុងរាជធានីភ្នំពេញមិនអោយភ្ញាក់ផ្អើលនឹងសំឡេង កាំភ្លើងក្នុងពេលវេលាដែលត្រូវបានជូនដំណឹងនោះ៕
No comments:
Post a Comment
Welcome to AngkorKhmer