Jan 14, 2013

៣៥ប្រទេស​​​អាច​មក​​កម្ពុ​ជា​​និង​​ថៃ​​ដោយ​​ប្រើ​​ទិដ្ឋាកា​​តែ​មួយ​​



  


ប្រមុខ ​ការទូត​កម្ពុជា​និង​ថៃ​បានសម្រេច​ជា​ផ្លូវការ​ហើយ​ថា ជនបរទេស​ដែល​ត្រូវ​មក​ប្រទេស​ទាំងពីរ​នេះ​ត្រូវ​ប្រើ​ទិដ្ឋាកា​តែមួយ​ ប៉ុណ្ណោះ។ សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ ​រយៈពេល២ថ្ងៃ​កន្លងទៅនេះ​នៅក្នុង​រាជធានី​បាងកក។



ចាប់ពីពេលនេះ​ទៅ ជនបរទេស​ដែល​ត្រូវ​ចូលក្នុង​ប្រទេស​កម្ពុជា និង​ថៃ ពួកគេ​នឹងត្រូវ​ស្នើសុំ​ទិដ្ឋាកា​តែម្តង​ប៉ុណ្ណោះ ទោះ​នៅ​ស្ថានទូត​កម្ពុជា និង​ថៃ​ក៏ដោយ។ នេះ​គឺជា​សេចក្តី​សម្រេច​​ផ្លូវការ​ដោយ​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ប្រទេស ​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នៃ​គណៈកម្មការ​ចម្រុះ​រយៈពេល២ថ្ងៃ​ កន្លងទៅនេះ​នៅក្នុង​រាជធានី​បាងកក ប្រទេស​ថៃ។
យោងតាម​​ការផ្សព្វផ្សាយ​របស់​កាសែត​ថៃ The Nation មាន​ប្រទេស​ចំនួន៣៥ដែល​នឹង​ទទួលបាន​ប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ទិដ្ឋាកា​ តែមួយ​សម្រាប់​ចូលមក​ប្រទេស​ទាំងពីរ​កម្ពុជា​ថៃ​នេះ។

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ឈានដល់​ការអនុម័ត​ចុងក្រោយ​នេះ នៅក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​ផែនការ ទិដ្ឋាកា​តែមួយ​នៃ​យុទ្ធសាស្ត្រ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យេ​យ៉ា​វ៉ា​ ឌី-ចៅ​ប្រា​យ៉ា-មេគង្គ (ACMECS Single Visa)។ ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​នេះ​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម។ ប្រទេស​ទាំងនេះ​មាន​គោលដៅ​ប្រើប្រាស់​ទិដ្ឋាការ​តែមួយ​សម្រាប់​ជនបរទេស៕

No comments:

Post a Comment

Welcome to AngkorKhmer