រាជធានីភ្នំពេញ ៖
នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី១៣ មករា ២០១៣នេះ ក្រសួងអប់រំ
យុវជន និងកីឡា
បានប្រារព្ធពិធីក្រុងពាលីសាងសង់អគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែល
មានកម្ពស់៩ជាន់ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងអប់រំ យុវជន
និងកីឡា លោកប៊ុន សុខ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ
និងអ្នកមុខអ្នកការខាងកីឡាជាច្រើនរូប ។
អគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែលមានកម្ពស់
៩ជាន់ ទទឹង២៥ម៉ែត្រ បណ្តោយ៤០ម៉ែត្រ
ស្ថិតនៅជ្រុងខាងកើតនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ
នឹងត្រូវប្រើពេលសាងសង់២ឆ្នាំ
គឺមានអគារសម្រាប់ហ្វឹកហ្វឺនកីឡាករ-កីឡាការិនីច្រើនវិញ្ញាសា
ក៏ដូចជាកន្លែងស្នាក់នៅរបស់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា
ផងដែរ ៕
No comments:
Post a Comment
Welcome to AngkorKhmer