Jan 9, 2013

តំបន់​ស្វយ័ត​គ័ង​ស៊ី​ច័ង​របស់​ចិន​សន្យា​ជួយ​ពង្រឹង​កសិកម្ម​នៅ​កម្ពុជា



  


ប្រទេស ​កម្ពុជា និង​តំបន់ស្វ័យយ័ត​គ័ង​ស៊ី​ច័ង (Guangxi Zhuang) របស់​ប្រទេស​ចិន​បាន ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ទំនាក់ទំនង និង​កសិកម្ម។


អនុសារណៈ​ដែលមាន​សុពលភាព​រយៈពេល៥ឆ្នាំនេះ ត្រូវបាន​ចុះហត្ថលេខា​រវាង លោក លត់ រស្មី អគ្គលេខាធិការ​នៃ​ក្រសួងកសិកម្ម និង​លោក Zhang Mingpei អគ្គនាយក​មន្ទីរ​កសិក​ម្ម​របស់​ខេត្ត​គ័ង​ស៊ី។

យោងតាម​ខ្លឹមសារ​នៃ​អនុសារណៈ​នេះ មន្ទី​កសិកម្ម​របស់​ខេត្ត​គ័ង​ស៊ី នឹង​បញ្ជូន​អ្នកជំនាញ​មកកាន់​កម្ពុជា ហើយនឹង​អញ្ជើញ​អ្នក ជំនាញ​ពី​កម្ពុជា​ទៅ​ខេត្ត​របស់ខ្លួន​វិញ ដើម្បី​សិក្សា​អំពី​បច្ចេកទេស​នៃ​ការគ្រប់គ្រង​ជំងឺ និង​សត្វល្អិត​ចង្រៃ ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត វា​រី​កសិកម្ម ចំណីអាហារ​សត្វ និង​ផ​លិ​ផលប​សុ​បក្សី គ្រឿងចក្រ កសិកម្ម និង​ការអប់រំ​អំពី​ដំណាំ​ដែល​ទទួលបាន​ទិ​ន្ឋ​ផល​ខ្ពស់។

មន្ទីរ​កសិកម្ម​ក៍​នឹង​ណែនាំ​ប្រាប់​អំពី​បច្ចេកទេសប្លែកៗក្នុង​ការដាំ​ ដំណាំ របស់​ខេត្ត​នេះ​ដល់​កម្ពុជា​ផងដែរ។ ក្រៅពីនេះ​កម្ពុជា និង​ខេត្ត​គ័ង​ស៊ី បាន​ព្រមព្រៀងគ្នា​ក្នុងការ​បង្កើត វេទិកាផ្សេងៗ ក្នុងការ ផ្សព្វផ្សាយ​ជំនួយ​កសិកម្ម​និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ក្នុងការ​ ទំនាក់ទំនង​គ្នា​តាមរយៈ​ការតាំងពិព័រណ៍​នានា។

លោក​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​មានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​បង្កើន ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​ម្ពុ​ជា៕

No comments:

Post a Comment

Welcome to AngkorKhmer