Jan 13, 2013

កម្ពុជា​​ត្រូវ​ការ​​អ្នក​ជំនាញ​​ទេសចរណ៍​៥​សែន​​នាក់នៅក្នុង​ឆ្នាំ២០១៥ និង៧លាន​នាក់​នៅក្នុង​ឆ្នាំ២០២០


  


កម្ពុជា ​បាន​ព្យាករណ៍​ថា ខ្លួន​នឹង​ទទួលបាន​ទេសចរ៤លាន៥សែន​នាក់​នៅក្នុង​ឆ្នាំ២០១៥ និង៧លាន​នាក់​នៅក្នុង​ឆ្នាំ២០២០។ ហើយ​ថា ដើម្បី​អាច​បម្រើ​ភ្ញៀវទេសចរ៧លាន​នាក់​នោះបាន កម្ពុជា​ត្រូវការ​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​នេះ​ប្រមាណ៥សែន​នាក់។




រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​ថ្លែងអោយដឹងថា ក្រសួងទេសចរណ៍​កំពុង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ជាច្រើន​ ដើម្បី​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​គ្រប់ផ្នែក​ដើម្បី​ឆ្លើយតប​នឹង​ កំណើន​ទេសចរ​ជា​រៀងរាល់ឆ្នាំ​នោះ។

ថ្លែង​នៅក្នុង​ឱកាស​ផ្តល់​មេដាយ​ឆ្នើម​ដល់​សិស្ស​ជ័យលាភី​នៃ​អង្គការ​ដើម្បី ​ភាព​ញញឹម​នៃ​កុមារ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​ក្តីបារម្ភ​ទៅវិញ​ចំពោះ​ ការខ្វះខាត​អ្នក​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ទេសចរណ៍​ច្បាស់លាស់​ដែល​ ត្រូវ​ឆ្លើយតប​ទៅនឹង​ការផ្តល់សេវា​ដល់​អ្នកទេសច​រ​នៅ​កម្ពុជា​នោះ។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ៖«តាម​ការសិក្សា ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវទេសចរ៧លាន​នាក់​បាន​នៅក្នុង​ឆ្នាំ២០២០នោះ កម្ពុជា​នឹងត្រូវ​បណ្តុះបណ្តាល​អ្នកជំនាញ​ចំនួន៥០ម៉ឺន​នាក់​បន្ថែមទៀត។ ដើម្បី​ទទួលបាន​លទ្ធផល​នេះ ក្រសួង​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ ផ្នែក​ឯកជន ស្ថាប័ន​អប់រំ​ជាតិ និង​អន្តរជាតិ​នានា ដើម្បី​បង្កើន​អ្នកជំនាញ​ទេសចរណ៍​អោយ​កាន់តែ​ទូលំទូលាយ​ថែមទៀត»។

បើតាម​ការបញ្ជា​ក់រប​ស់លោក​រដ្ឋមន្ត្រី​ដៃគូ​ទាំងនោះ​រួមមាន ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង សាកលវិទ្យាល័យ​របស់​កូរ៉េខាងត្បូង ជេ​ជូ និង​ខេត្ត​ខ្វាង​ស៊ី​ប្រទេស​ចិន៕

No comments:

Post a Comment

Welcome to AngkorKhmer