Jan 10, 2013

តំណាងរាស្ត្រ​បក្សប្រឆាំង​ចង់​ឲ្យ​លោក ចម ប្រសិទ្ធ ចុះ​ចេញពី​តំណែង


  


ក្រុម ​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី នៅ​ថ្ងៃទី១០ ខែធ្នូ នេះ ផ្ញើរ​លិខិត​ទៅ​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ក្នុង​ការដក លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចេញពី​តំណែង។


លិខិត​នេះ ត្រូវបាន​ផ្ញើរ​តាមរយៈ​សម្តេច ហេង សំរិន ប៉ុន្តែ​គេ​មិនឃើញ​មាន​ស្នាម​ប្រថាប់ត្រា​ជា​ផ្លូវការ​ឡើយ​ពី​ប្រធានរដ្ឋសភា ​រូបនេះ។
អសមត្ថភាព​ក្នុង​ការរក​ទីផ្សារ​កសិកម្ម​ជូន​ប្រជាពលរដ្ឋ គឺជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​មិន​ ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់លោក ចម ប្រសិទ្ធ នៅក្នុង​ក្រសួងពាណិជ្ជកម្ម។

អ្នកតំណាងរាស្ត្រ​ទាំងនោះ បាន​រៀបរាប់​នៅក្នុង​លិខិត​ថា បច្ចុប្បន្ន​មាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម​ដូចជា ស្រូវ ពោត សណ្តែក ដំឡូង​មី និង​ដំណាំ​រួមផ្សំផ្សេងៗពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​តម្លៃថោក​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ត្អូញត្អែ រអ៊ូរទាំ​សឹង​គ្រប់គ្នា ជាពិសេស​ដំណាំ​ស្រូវ​កំពុង​ប្រមូល​ផល។

នៅក្នុង​លិខិត​មានការ​សរសេរ​បន្ថែម​ថា កង្វះ​ទីផ្សារ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ដោយ​សង្ឃឹមថា ពេល​ស្រូវ​ទុំ​ពួកគាត់​លក់បាន​តម្លៃ​ថ្លៃ​បន្តិច​ដើម្បី​សងបំណុលផ្សេងៗ ជាពិសេស​ថ្លៃ​ជី ប្រេង​ជាដើម។ ផ្ទុយទៅវិញ អ្វីៗត្រូវបាន​រាំងស្ទះ​ដោយមាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម ជាពិសេស​ដំណាំ​ស្រូវ​ក្នុង​តម្លៃថោក​យ៉ាងខ្លាំង៕

From: www.thmeythmey.com

No comments:

Post a Comment

Welcome to AngkorKhmer